Connect with us

កងកម្លាំងប្រដាប់អាវុធ

សហរដ្ឋអាមេរិកចូលរួមក្នុង ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN ឡើងវិញ។

(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកកំពុងវិលត្រឡប់មកកាន់ ក្រុមប្រឹក្សាសិទ្ធិមនុស្ស (UNHRC) របស់អង្គការសហប្រជាជាតិឡើងវិញហើយ បន្ទាប់ពីរយៈពេល ៣ឆ្នាំ និង ៦ខែ នៃការដើរចេញរបស់ខ្លួននាំឲ្យគ្រប់គ្នាកត់សម្គាល់ឃើញថា ចិនបាននិងកំពុងចាប់យកឱកាស ដើម្បីពង្រីកឥទ្ធិពលកាន់តែទូលំទូលាយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន ដែលអង្គភាព​សារព័ត៌មាន កម្ពុជា សន្តិភាពទទួលបាន នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលា ឆ្នាំ២០២១នេះ។

នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) កំពុងធ្វើការជ្រើសរើសសមាជិកថ្មី សម្រាប់ស្ថាប័នសិទ្ធិមនុស្ស (UNHRC) អង្គការ កំពូលរបស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែតុលានេះ ដោយប្រទេសនានានឹងចាប់ផ្តើមអាណត្តិក្រុមប្រឹក្សា ដែលមានរយៈពេល ៣ឆ្នាំរបស់ពួកគេ ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ ទោះបីជារដ្ឋជាសមាជិក ត្រូវបានជ្រើសរើសដោយសន្លឹកឆ្នោតសម្ងាត់ក៏ដោយ ក៏ការបោះឆ្នោតនេះមិនមែនជាការប្រកួតប្រជែងអ្វីឡើយ ខណៈប្រទេសចំនួន ១៨ កំពុងឈរឈ្មោះដើម្បីទទួលបានអាសនៈសរុបចំនួន ១៨ផងដែរ។

សូមបញ្ជាក់ថា​​ សហរដ្ឋអាមេរិកកាលពីឆ្នាំ២០១៨ ដែលជាសម័យកាលដឹកនាំដោយលោក ដូណាល់ ត្រាំ បានសម្រេចចិត្តដកខ្លួនចេញពី UNHRC ដោយចោទក្រុមប្រឹក្សា UN នេះថា «លាក់ពុត» និងព្យាយាមរករឿងតែចំពោះប្រទេសអ៊ីស្រាអែលដែលជប្រទេស​ សម្ព័ន្ធ មិត្តចាស់ទុំ ហើយអាមេរិកតែងតែ យកចិត្តទុកដាក់និងគាំទ្រគ្រប់កាលៈទេសៈ។ ប៉ុន្តែនៅក្នុងឆ្នាំ២០២១នេះ ដែលជាសម័យកាលកំពុងដឹកនាំដោយលោក ចូ បៃដិន, សហរដ្ឋអាមេរិកនឹងត្រូវស្តារឥទ្ធិពលឡើងវិញ ដើម្បីដោះស្រាយបញ្ហាដែលខ្លួនមើលឃើញថា «ជាការកើនឡើងនៃឥទ្ធិពលចិន» នៅអំលុងពេលដែលសហរដ្ឋអាមេរិកអវត្តមានដូច្នេះចង់មិនចង់អាមេរិកចាំបាច់ត្រូវវិលត្រឡប់មកស្តារឥទ្ធិពលរបស់ខ្លួនត្រឡប់មកវិញដោយខានពុំបាន។

គួរបញ្ជាក់ថាមន្ត្រីទូតអឺរ៉ុបម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា អឺរ៉ុបស្វាគមន៍ចំពោះការត្រឡប់មកកាន់ UNHRC វិញ ពីសំណាក់សហរដ្ឋអាមេរិក។ មន្ត្រីទូតអឺរ៉ុបរូបនេះក៏បានជំរុញឲ្យសហរដ្ឋអាមេរិក ផ្តោតការយកចិត្តទុកដាក់ឡើងវិញ ចំពោះបណ្តាប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដែលត្រូវបានទីក្រុងប៉េកាំង ផ្តល់ការគាំទ្រយ៉ាងកក់ក្តៅ កាលពីអំលុងសហរដ្ឋអាមេរិកអវត្តមាននោះផងដែរកត្តានេះបានជុំរុញឪ្យអាមេរិកចាំបាច់វិលត្រឡប់ចូលសង្វៀនប្រកួតវិញ មិនអាចធ្វើជាកីឡាក្រៅឆាកតទៅទៀតទេ។

ជុំវិញវត្តមានរបស់សហរដ្ឋអាមេរិកឡើងវិញ នាពេលខាងមុខនេះ ឯកអគ្គរដ្ឋទូតចិនប្រចាំទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ លោក ឈិន ស៊ូ (Chen Xu) បានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃពុធសប្តាហ៍នេះថា «ចិនសង្ឃឹមថាទីក្រុងវ៉ាស៊ីនតោន នឹងបើកកិច្ចសន្ទនាក្នុងន័យស្ថាបនា ហើយនឹងមិនធ្វើឱ្យសិទ្ធិមនុស្ស ក្លាយជាឈ្នាន់នយោបាយម្តងទៀតឡើយ»៕

អត្ថបទ៖ ឈិត សំណាង

កម្ពូជា សន្តិភាព។

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook