Connect with us

ព័ត៌មានសេដ្ឋកិច្ច

កម្ពុជាបាននាំចេញកសិផលទៅ កាន់គោលដៅចំនួន៩០ ប្រទេស ក្នុងរយៈពេល៩ខែ ឆ្នាំ២០២១នេះ

(ភ្នំពេញ)៖ រយៈពេល៩ខែ ឆ្នាំ២០២១ កម្ពុជានាំចេញកសិផលទៅ កាន់គោលដៅចំនួន៩០ ប្រទេស ដែលមានចំនួនជិត៦ លានតោន ។ យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ (National Phytosanitary Database) របស់អគ្គនា យកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា លទ្ធ ផលនៃការនាំចេញកសិផលរបស់កម្ពុជានៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២១ គឺបាននាំ ចេញទៅកាន់៩០ប្រទេស ដែលមានចំនួន ៥,៩៣ លានតោន ដែលក្នុងនោះ ការនាំ ចេញទៅកាន់ ៖ ១. ប្រទេសវៀតណាម មានចំនួន ៦៤,១១ភាគរយ ២. ប្រទេសថៃ មានចំនួន ២១,៤៩ភាគរយ ៣. ប្រទេសចិន មានចំនួន ៩,៦៩ភាគរយ ៤. ទៅកាន់គោលដៅប្រទេសចំនួន ៨៧ ផ្សេងទៀត មានចំនួន៤,៧១ភាគរយ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook