Connect with us

ព័ត៌មានជាតិ

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជាផ្ញើរសារចូលរួមរំលែកទុក្ខចំពោះពលរដ្ឋខ្មែរនិងសសើរសម្តេចតេជោក្នុងការដោះស្រាយគ្រោះទឹកជំនន់

(ភ្នំពេញ)៖ក្រោយពីទទួលបានដំណឹងអំពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃមកនេះ បណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា រំជួលហឫទ័យជាខ្លាំង។

ព្រះមហាក្សត្រ ក៏បានមានព្រះរាជបន្ធូលកោតសរសើរនូវភាពឈ្លាសវៃ និងសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមានវិធានការជួយដោះស្រាយទាន់ពេលវេលាជម្លៀសបងប្អូនប្រជាពលរដ្ឋចេញទីតំបន់រងគ្រោះ ទៅកាន់ទីទួលសុវត្ថិភាពនានា។

ក្នុងព្រះរាជសារផ្ញើជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០នេះ ព្រះមហាក្សត្រខ្មែរ មានព្រះរាជបន្ធូលចូលរួមរំលែកទុក្ខជាមួយបងប្អូនប្រជារាស្ដ្រនៅទូទាំងប្រទេសផងដែរ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook