ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចរំជួលព្រះរាជហឫទ័យជាខ្លាំង ក្រោយពីទទួលបានដំណឹងអំពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួន ត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃមកនេះ រហូតបណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិជាច្រើន ៕
