Connect with us

កងកម្លាំងប្រដាប់អាវុធ

ខេត្តរតនគិរី អំពាវនាវដល់ប្រជាពលរដ្ឋនៅតាមបណ្តោយទន្លេស្រែពក ត្រូវប្រុងប្រយ័ត្នចំពោះករណីគ្រោះទឹកជំនន់

រតន:គិរី៖ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរី បានជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ដែលរស់នៅតាមបណ្តោយទន្លេស្រែពក ស្ថិតនៅក្នុងស្រុកលំផាត់ និងស្រុកកូនមុំ ត្រូវតែមានស្មារតីប្រុងប្រយ័ត្នចំពោះករណីគ្រោះទឹកជំនន់ជាយថាហេតុណាមួយ ដែលបណ្តាលមកពីឥទ្ធិពលនៃព្យុះទី១៨ វិសម្ពាធទាប ភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងការបញ្ចេញធារទឹកទំនប់ស្រែពក៤ ផ្នែកខាងលើនៃទន្លេស្រែពក នៃប្រទេសវៀតណាម។ ហេតុដូចនេះ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តរតនគិរីអំពាវនាវប្រជាពលរដ្ឋក្នុងខេត្ត មេត្តាបង្កើនស្មារតីប្រុងប្រយ័ត្ន និងត្រៀមបង្ការនូវមធ្យោបាយ សម្ភារចាំបាច់នានា កាត់បន្ថយបាននូវហានិភ័យពីករណីនេះ។ ដោយឡែកឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានដាក់បទបញ្ជាដល់អាជ្ញាធរ តាមបណ្តាស្រុកជាប់ដងទន្លេត្រៀមគ្រប់មធ្យោបាយ ក៏ដូចជារៀបចំទីទួលសុវត្ថិភាព សម្រាប់ជម្លៀសប្រជាពលរដ្ឋក្នុងករណី ចាំបាច់ និងទាន់ពេលវេលា។ យោងតាមរបាយការណ៍ពីអាជ្ញាធរស្រុកលំផាត់ គិតត្រឹមវេលា ម៉ោង១១និង១៥នាទី នាព្រឹកថ្ងៃទី ១៧ខែតុលា ឆ្នាំ២០២១ ទឹកមានកម្ពស់ ១១.២០ម បើធៀប វេលាម៉ោង៨និង៣០នាទី មានការកើនឡើង០.២០ម ខណៈកម្ពស់ទឹកត្រូវប្រកាសអាសន្នគឺ១២.៥០ម ហើយមេឃស្រទុំនិងបន្តមានភ្លៀងធ្លាក់។ រីឯស្ថានភាពទឹកទន្លេសេសាន វើនសៃកម្ពស់ទឹកទន្លេគិតត្រឹមម៉ោង១២,២៧នាទីថ្ងៃត្រង់នេះគឺ៦,២៥ម៉ែត្រ ខណៈត្រូវប្រកាសអាសន្ន៨,៥០ម៉ែត្រ៕







ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook