Connect with us

កងកម្លាំងប្រដាប់អាវុធ

ត្រៀមខ្លួនហើយនៅ! អាជ្ញាធរខេត្តសៀមរាប អនុញ្ញាតឱ្យសាលារៀនមួយចំនួន បើកឱ្យដំណើរការបង្រៀនឡើងវិញនៅថ្ងៃនេះ

(សៀមរាប)៖ លោក ពៅ ពិសិដ្ឋ អភិបាលរងខេត្តសៀមរាប​ បានឱ្យដឹងនៅព្រឹកថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១នេះថា អាជ្ញាធរខេត្តសៀមរាប បានសម្រេចឱ្យសាលារៀនរបស់រដ្ឋចំនួន១៧៣ សាលាដំណើរការបង្រៀនតាមបណ្តុំឡើងវិញ ប៉ុន្តែអនុញ្ញាតសម្រាប់ថ្នាក់ទី៩ និងទីថ្នាក់ ១២ប៉ុណ្ណោះ។

សាលារៀនទាំងនេះ ស្ថិតនៅក្នុងស្រុកចំនួន៨ក្នុងចំណោម១២ក្រុង-ស្រុក ដែលមើល ឃើញថា មានហានិភ័យទាប ក្នុងនោះកម្រិតមធ្យមសិក្សាមានចំនួន៤៤សាលា និងកម្រិត បឋមសិក្សាចំនួន១២៩លាសា។ សម្រាប់សិស្ស និងគ្រូ ដែលត្រូវអនុញ្ញាតឱ្យបង្រៀន និងរៀន នៅពេលនេះ គឺត្រូវមានការចាក់វ៉ាក់សាំងរួច។ ដោយឡែក លោកគ្រូអ្នកគ្រូត្រូវធ្វើតេស្តរក មេរោគកូវីដ១៩ជាមុនសិន ហើយសម្រាប់ថ្ងៃនេះបើកដំណើរកម្រិតមធ្យមសិក្សា មានចំនួន៤៤សាលា និងនៅថ្ងៃទី២០ ខែតុលា បើកកម្រិតបឋមសិក្សាចំនួន១២៩លាសា។

លោកអភិបាលរងបានពន្យល់ថា មុននឹងឈានដល់ការបើកសាលានៅថ្ងៃនេះ គណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញរបស់ខេត្តសៀមរាប បានចុះត្រួត ពិនិត្យ និងវាយតម្លៃជាច្រើនតំណាក់កាល។ ការបើកសាលានេះ គឺស្ថិតនៅក្នុងការប្រុង ប្រយ័ត្នខ្ពស់ណាស់ ដោយយុទ្ធសាស្រ្ត ដោយមិនទាន់អាចបើកឱ្យទូទំទូលាយនោះទេ គឺធ្វើទៅតាមដំណាក់កាលមួយៗ។

លោកបានបន្តថា ពេលនេះយើងបើកតែសាលារៀនរបស់រដ្ឋសិន សម្រាប់សាលា រៀនឯកជន គណៈកម្មការរៀបចំបើកដំណើរការសាលារៀនឡើងវិញរបស់ខេត្តសៀមរាប និងធ្វើការប្រជុំជាមួយម្ចាស់សលាលារៀនឯកជនទាំងអស់ ដើម្បីដាក់ស្តង់ដារSOP ទៅឱ្យពួកគាត់បំពេញ​ឱ្យបានត្រឹមត្រូវគ្រប់លក្ខខណ្ឌឱ្យហើយ បន្ទាប់មកគណៈកម្មការ រៀបចំបើកដំណើរការសាលារៀនឡើងវិញរបស់ខេត្តសៀមរាប ដែលដឹកនាំដោយ អភិបាលខេត្ត និងធ្វើការវាយតម្លៃ។

លោក ពៅ ពិសិដ្ឋ ក៏បានអំពាវនាវ​ឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមប្រយុទ្ធ ប្រឆាំងនឹង កូវិដ១៩ទាំងអស់គ្នា ​ ជាពិសេសត្រូវរៀបចំកូនៗឱ្យទៅសាលារៀនត្រូវ មានអនាម័យខ្ពស់ និងអនុវត្តន៍ឱ្យបាននូវវិធានការ ៣កាពារ និង៣កុំ។

កញ្ញា ភៀន ដាលីន ជាសិស្សថ្នាក់ទី១២ នៃសាលាវិទ្យាល័យ ហ៊ុន សែន ប្រាសាទបាគងខេត្តសៀមរាបបានឱ្យដឹងថា កញ្ញាពិតជាសប្បាយចិត្តនៅពេលដែលបាន ចូលរៀនឡើងវិញ ហើយកញ្ញាក៏បានត្រៀមលក្ខណៈរួចរាល់ហើយដែរ សម្រាប់ការចូលរៀន ដូចជារៀបចំចំណីអាហារមកពីផ្ទះ ឬក៏ទទួលទានអាហារពីផ្ទះហើយទើបមកសាលារៀន ត្រៀមអាល់កុល និងម៉ាសឱ្យបានគ្រប់គ្រាន់ផងដែរ៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook