Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការតម្រូវឱ្យក្រុមហ៊ុន និងម្ចាស់ចម្ការមុខដំណាំនាំចេញចុះបញ្ជីជាចម្ការនាំចេញ គឺជាផ្នែកមួយនៃការលើកកម្ពស់និរន្តរភាពនិងប្រសិទ្ធភាពផលិតកម្ម

(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម បានបញ្ជាក់ថា ការតម្រូវឱ្យក្រុម ហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញចុះបញ្ជីជាចម្ការនាំ ចេញ គឺជាផ្នែកមួយនៃការលើកកម្ពស់និរន្តរភាពនិងប្រសិទ្ធភាពផលិតកម្ម ជា ពិសេសការគ្រប់គ្រងហានិ ភ័យពាក់ព័ន្ធនឹងអនាម័យនិងភូតគាមអនាម័យ និងសុវត្ថិ ភាពចំណីអាហារ ដែលត្រូវបានអនុវត្តជាទូទៅនៅក្នុងខ្សែច្រវាក់តម្លៃដំណាំសម្រាប់នាំចេញ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ឯកឧត្តម វេង សាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការចុះបញ្ជីជាចម្ការនាំចេញ សម្រាប់ម្ចាស់ក្រុម ហ៊ុននិងម្ចាស់ចម្ការមុខដំណាំនាំចេញ គឺមានអត្ថប្រយោជន៍មួយចំនួនដូចជា ៖ ដើម្បីទទួលបានលេខកូដសម្គាល់សម្រាប់កំណត់អត្តសញ្ញាណនៃទីតាំងនិងកសិដ្ឋាន ។ ក្នុងករណីរកឃើញនូវករណីមិនមានអនុលោមភាពតាមលក្ខខណ្ឌតម្រូវនៃការនាំចូលជាយថាហេតុណាមួយ ពាក់ ព័ន្ធនឹងទំនិញកសិផលដោយសមត្ថកិច្ចអនាម័យនិងភូត គាមអនាម័យនៃប្រទេសនាំចូល អនុញ្ញាតឱ្យសមត្ថកិច្ចជំនាញនៃប្រទេសនាំចេញ អាចកំណត់បាននូវប្រភពដើមនៃផលិតផល ដើម្បីអនុវត្តវិធានការកែតម្រូវជាក់ស្តែង។

ឯកឧត្តមបានបន្តថា បង្កលក្ខណៈងាយស្រួលក្នុងកិច្ច ប្រតិបត្តិការផ្តល់ការណែនាំបច្ចេកទេស ពីសំណាក់សមត្ថ កិច្ចពាក់ព័ន្ធ ដែលធ្វើឡើងក្នុងគោលបំណង ដើម្បីធានាការបំពេញតាមលក្ខខណ្ឌតម្រូវខាងស្តង់ដារគុណភាព សុវត្ថិ ភាព និងស្តង់ដារអនាម័យនិងភូតគាមអនាម័យផ្សេងៗរបស់ប្រទេសនាំចូល ឱ្យបានពេញ លេញខ្ជាប់ខ្ជួន ឆ្ពោះទៅទទួលបានជំនឿទុកចិត្តកាន់តែខ្ពស់ពីប្រទេសនាំចូល មកលើផលិតផលកម្ពុជា និងចុង ក្រោយ ដើម្បីធានានិរន្តរភាពនៃការនាំចេញផលិតផលនោះ ទៅកាន់ទីផ្សារនាំចូល និងការធ្វើពិពិធកម្ម ទីផ្សារនាំចេញទៅកាន់ទិសដៅផ្សេងទៀត។ ម្យ៉ាងទៀត ដើម្បីងាយស្រួលក្នុងការគ្រប់គ្រងផែនការផលិតកម្ម និងការផ្គត់ផ្គង់ទីផ្សារឱ្យមាននិរន្តរភាព តាម រយៈការបង្កើតឱ្យបាននូវចំណងទាក់ទងដ៏រឹងមាំនិងស្ថិរភាពរវាងសេចក្តីត្រូវការនិងការផ្គត់ផ្គង់នៅក្នុងខ្សែច្រវាក់តម្លៃ និងភាពងាយ ស្រួលក្នុងការចុះកិច្ចសន្យាច្បាស់លាស់រវាងក្រុមហ៊ុន នាំចេញ និងសហគមន៍អ្នកផលិត។

ឯកឧត្តមបានបន្ថែមថា ដើម្បីទទួលបាននូវកម្មវិធីគ្រប់គ្រងចម្ការច្បាស់លាស់ រួមទាំងអនាម័យចម្ការ កម្មវិធីចម្រុះគ្រប់គ្រងសមាសភាពចង្រៃដើម្បីជៀសវាង និងកាត់ បន្ថយការកកើតនូវសមាស ភាពចង្រៃភូតគាមអនាម័យដែលប្រទេសនាំចូលហាម ឃាត់ ក្នុងទិសដៅធានាឱ្យបានសុវត្ថិភាពភូតគាមអនាម័យតាមលក្ខខណ្ឌតម្រូវរបស់ប្រទេសនាំចូល និងដើម្បីសម្រេចគោលដៅនេះ យើងត្រូវបន្តកិច្ចសហប្រតិបត្តិការឱ្យមានលក្ខណៈប្រទាក់ ក្រឡាគ្នាតាមនីតិវិធីជាធរមានជាមួយគ្រប់ក្រសួង-ស្ថាប័ន អាជ្ញាធរដែនដី វិស័យឯកជន និងគ្រប់តួអង្គពាក់ព័ន្ធទាំង អស់ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់តាមអភិក្រម “រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍ ។ សូមបញ្ជាក់ថា លក្ខខណ្ឌតម្រូវមួយនៃពិធីសារដែលសម្រេចបានកន្លងមក គឺបណ្តារោងចក្រប្រព្រឹត្តកម្មរម្ងាប់សមាសភាពចង្រៃ កែច្នៃ វេចខ្ចប់នាំចេញ (Packinghouses) និងកសិដ្ឋានដំណាំពាក់ព័ន្ធ ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្មនៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីមានលទ្ធភាពក្នុងការនាំចេញ៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook