Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុនអគ្គិសនីកំចាយមា​គ្រោងបើកទ្វាររំដោះទឹក​អជ្ញាធរខេត្តកំពតប្រាប់អោយពលរដេ្ឋប្រុងប្រយត្ន

(កំពត)៖ក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក តាមលក្ខណៈបច្ចេកទេស ដោយសន្សឹមៗ ចេញពីទំនប់នាពេលឆាប់ៗនេះ ក្នុងករណីដែលមានភ្លៀងធ្លាក់នៅតែបន្តធ្លាក់។ ការបើកទ្វារទឹកនេះអាចនឹងបណ្ដាលឱ្យជន់លិចនៅភូមិសាស្ត្រ នៅអមសងខាងដងព្រែក។

ទាក់ទិននឹងរឿងនេះ​​គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តកំពត នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០នេះ បានចេញសេចក្តីដំណឹងប្រាប់ដល់បងប្អូនប្រជាពលរដ្ឋ ដែលមានភូមិសាស្ត្ររស់នៅអមសងខាងដងព្រែកកំពង់បាយ ឲ្យមានការប្រុងប្រយ័ត្នចំពោះការជន់លិចលំនៅឋាន ខណៈក្រុមហ៊ុនវារីអគ្គិសនីកំចាយ គ្រោងនឹងបើកទ្វាររំដោះទឹក។

សេចក្តីជូនដំណឹងដែលកម្ពុជាសន្តិភាព ទទួលបាននៅព្រឹកនេះបានឲ្យដឹងថា ស្ថានភាពទឹកក្នុងអាងទំនប់វារីអគ្គិសនីកំចាយ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៧៖០០នាទីព្រឹក មានកម្ពស់ ១៤៨.៨៩ម៉ែត្រ ទឹកហូរចូលអាងមានចំនួន ៧៣៦.៥០ម៉ែត្រគូបក្នុង១វិនាទី។

ដោយសារអាចនឹងលិចលង់នេះ អាជ្ញាធរខេត្តកំពត បានអំពាវនាវសូមបងប្អូនប្រជាពលរដ្ឋ បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដើម្បីទប់ស្កាត់ ផលប៉ះពាល់ផ្សេងៗ ជាយថាហេតុ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook