Connect with us

ព័ត៌មានជាតិ

ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាបថា កម្ពុជាកំពុងតែមានឱកាសដ៏ល្អ ក្នុងការទាក់ទាញយកភ្ញៀវទេសចរឱ្យបានមុនគេ ក្រោយស្ថានភាពជំងឺកូវីដ១៩ ធូរស្រាល

សៀមរាប៖ លោក ហ្វី លិបកៅ ប្រធានសមាគមក្លិបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹង នៅរសៀលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះថា ការប្រកាសដាក់ឱ្យអនុវត្តន៍ផែនការ មេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ឆ្នាំ២០២១-២០៣៥ នៅក្នុងស្ថានភាពនេះ គឺជាឱកាស ដ៏ល្អសម្រាប់កម្ពុជាក្នុងការទាក់ទាញភ្ញៀវទេសចរឱ្យមកកម្សាន្តនៅកម្ពុជាបានច្រើន និងស្នាក់ នៅបានយូរ។

លោកបានបន្តថា នៅរយៈពេល២ឆ្នាំមកនេះ ដោយសារការរាត្បាតខ្លាំង នៃមេរោគកូវីដ១៩ ការចេញដើរកម្សាន្តរបស់ភ្ញៀវទេសចរទៅកាន់បណ្តាប្រទេសនៅ លើពិភពលោកស្ទើរតែសូន្យ។ បច្ចុប្បន្ននេះ ប្រទេសកម្ពុជា ជាប្រទេសមួយដែល មាន សំណាងល្អ ដោយសារមានសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋបានច្រើនជាងគេ ហើយស្ថានភាពបច្ចុប្បន្ននេះ ស័ក្តិសម ក្នុងការឱ្យកម្ពុជាអនុវត្តន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាប ជាគោលដៅ មកកម្សាន្តមុនគេរបស់ភ្ញៀវទេសចរបរទេស ក្រោយស្ថានភាពកូវីដ១៩ធូរស្រាល។

លោកថា កន្លងមក កម្ពុជាតែងតែទទួលបានភ្ញៀវទេសចរបរទេសដែលឆ្លងកាត់ មកពីប្រទេសថៃ និងប្រទេសវៀតណាម ប៉ុន្តែពេលនេះឱកាសល្អសម្រាប់ប្រទេសកម្ពុជា ងើបឈរឱ្យបានលឿន និងធ្វើការផ្សព្វផ្សាយគោលដៅទេសចរណ៍រួមមាន ខេត្តសៀមរាប រាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ឱ្យលឿនបំផុតនោះ ភ្ញៀវទេសចរបរទេស និងមក កម្សាន្ត កម្ពុជាមុនគេ ស្នាក់នៅបានយូរ ហើយចំណូលពីវិស័យទេសចរណ៍ ក៏និងកើនឡើងច្រើន ជាមុនផងដែរ។

លោក ហ្វី លិបកៅ យល់ឃើញថា អនុវត្តន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ជារឿងដែលល្អ ហើយដើម្បីឱ្យការបើកដំណើរការឡើងវិញ បានលឿនការសហការរវាងរាជរដ្ឋាភិបាល និងវិស័យឯកជន គឺជារឿងមួយដ៏ល្អ ព្រោះវិស័យ ឯកជនជាអ្នកនៅជាមួយភ្ញៀវទេសចរ និងដឹងច្បាស់ពីផលិតផលទេសចរណ៍ដែលអ្នក ទេសចរត្រូវការ និងចូលចិត្ត។

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នេះ កម្ពុជាបាន ប្រកាស ដាក់ឱ្យ អនុវត្តន៍ផែនការមេអភិវឌ្ឍន៍ទេសចរណ៍ខេត្តសៀមរាបឆ្នាំ២០២១-២០៣៥ ហើយវិស័យ ទេសចរណ៍ខេត្តសៀមរាបនឹងវិលទៅរកភាពប្រសើរឡើងវិញ បន្ទាប់ពីគោលដៅតំបន់ ទេសចរណ៍ទាំង៦មានដូចជា៖ តំបន់ឧទ្យានជាតិព្រះជ័យវរ្ម័ន្ម-នរោត្តមភ្នំគូលែន តំបន់ទេសចរណ៍ ជុំវិញតំបន់ការពារប្រាសាទបន្ទាយស្រី តំបន់ទេសចរណ៍អង្គរ តំបន់ ទេសចរណ៍ក្រុងសៀមរាប តំបន់ទេសចរណ៍បឹងទន្លេសាប និងតំបន់ទេសចរណ៍សៀមរាបថ្មី ត្រូវបានអភិវឌ្ឍន៍ដើម្បីបង្កើនភាពពេញចិត្ត និងភាពទាក់ទាញដល់ភ្ញៀវទេសចរ៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook