ខណ:ដែលទឹកជំនន់ពីប្រទេសថៃបានហក់ឡើងខ្លាំង រហូតចូលដល់លំនៅដ្ឋានប្រជាពលរដ្ឋនៅតាមបណ្តោយព្រំដែន អជ្ញាធរនៃខេត្តបន្ទាយមានជ័យបានដាស់តឿនអោយមានការប្រុងប្រយត្នខ្ពស់។
មូលហេតុដោយថាទឹកបានលេចចូលផ្ទះប្រជាពលរដ្ឋតាំងពីយប់ថ្ងៃទី១៦ខែតុលាមកម្លេះ ហើយមានកំលាំងខ្លាំងទៀតផងដូចនេះអភិបាលនៃក្រុងប៉ោយប៉ែត គាត ហ៊ុល លោកបានដឹកនាំកំលាំងធជ្ញាធរក្រោមមូលដ្ឋានទាំងអស់ ពិនិត្យតាមភាពជាក់ស្តែងទាំងយប់។

ថ្លែងចេញពីកន្លែងជួយសង្គ្រោះប្រជាពលរដ្ឋដោយសារទឹកជន់លិច នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០, អភិបាលខេត្តបន្ទាយមានជ័យលោក អ៊ុ រាត្រី បានថ្លែង ថា ទឹកឡើងនៅតាមព្រំដែនកម្ពុជា-ថៃ កើតឡើងដោយសារជំនន់ទឹកភ្លៀង មិនមែនមកពីថៃបើកទឹកទម្លាក់មកនោះទេ។
ការបញ្ជាក់របស់លោកអភិបាលខេត្ត បានធ្វើឡើងបន្ទាប់ពីស្ថានភាពទឹកជំនន់នៅតាមមាត់អូរខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ កំពុងកើនឡើងបណ្តើរៗ គួរឲ្យព្រួយបារម្ភ ដោយមានមតិខ្លះថា គឺជាជំនន់ទឹក ដែលកើតឡើងដោយសារថៃបើកទឹកទម្លាក់មក។

លោកអភិបាលខេត្តបានបញ្ជាក់ថា «រហូតមកដល់ពេលនេះ ថៃមិនទាន់មានការបើកទឹកទម្លាក់មកទេ ហើយទឹកដែលឡើងនៅតាមអូរខ្សែបន្ទាន់ព្រំដែននោះ មកពីជំនន់ទឹកភ្លៀង ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ជាពិសេសនៅក្នុងខេត្តបន្ទាយមានជ័យ កុំមានការព្រួយបារម្ភ។ ពេលនេះមានករណីកើតឡើងនោះ ខាងរដ្ឋបាលខេត្តនឹងជូន ដំណឹងភ្លាមៗទៅកាន់ប្រជាពលរដ្ឋហើយ៕
