Connect with us

កងកម្លាំងប្រដាប់អាវុធ

ពលរដ្ឋក្នុងសង្កាត់ចំនួន១០ ក្នុងខណ្ឌដង្កោប្រឈមនឹងជំនន់ស្ទឹងព្រែកត្នោត

(ភ្នំពេញ)៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ រដ្ឋបាលខណ្ឌដង្កោ បានប្រកាសប្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនថា ទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ បានហក់ឡើងដល់កម្រិតកម្ពស់ត្រូវប្រុងប្រយ័ត្នខ្ពស់ ។

តាមរយៈសេចក្តីជូនដំណឹង រដ្ឋបាលខណ្ឌដង្កោ បានបញ្ជាក់ថា ប្រជាពលរដ្ឋដែលរស់នៅជាប់សណ្តស្ទឹងព្រែកត្នោត ក្នុងនោះមានសង្កាត់ចំនួន១០ នឹងរងផលប៉ះពាល់ដោយទឹកជំនន់នេះ ក្នុងនោះរួមមាន៖សង្កាត់ដង្កោ សង្កាត់ព្រៃស សង្កាត់ព្រៃវែង សង្កាត់ក្រាំងពង្រ សង្កាត់ស្ពានថ្ម សង្កាត់ទៀន សង្កាត់សាក់សំពៅ សង្កាត់ជើងឯក សង្កាត់ព្រែកកំពឹស និងសង្កាត់គងនយ ។

ស្របនឹងស្ថានភាពនេះ រដ្ឋបាលខណ្ឌដង្កោ បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសណ្ដស្ទឹងព្រែកត្នោត មេត្តាត្រៀមសម្ភារៈ និងបន្តតាមដានស្ថានភាពទឹកជាប្រចាំបាន ដើម្បីជៀសវាងនូវហានិភ័យដែលបង្កឱ្យខូចខាតទ្រព្យសម្បត្តិ និងអាយុជីវិត។

សូមជម្រាបថា បច្ចុប្បន្នស្ថានភាពទឹកស្ទឹងព្រែកត្នោតបានហក់ឡើងជាបន្តបន្ទាប់ បណ្តាល​មកពីទឹកជំនន់ផ្នែកខាងលើធ្វើឱ្យទឹកស្ទឹងព្រែកត្នោត ក្នុងភូមិសាស្ត្រខណ្ឌដង្កោ មានកំពស់ដល់កម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook