Connect with us

ព័ត៌មានជាតិ

ខេត្តបន្ទាយមានជ័យទទួលរងនូវការជនលេចពីទឹកជនន់ភ្លៀងនិងទឹកជំនន់ហូរពីថៃ

នៅពេលនេះខេត្តបន្ទាយមានជ័យកំពុងទទួលរងគ្រោះទៅជំនន់ទឹកភ្លៀងផងនិងទឹកហូរធ្លាក់មកពីប្រទេសថៃផងដែរដែលបានធ្វើប៉ះពាល់ទៅដល់ការរស់នៅរបស់ប្រជាជននិងខូចខាតផលដំណាំមួយចំនួន។

លោក អ៊ុំ រាត្រី បានឱ្យដឹងថា នៅក្នុងស្រុកថ្មពួកលិច៧ភូមិ ក្នុងឃុំថ្មពួក។ ពលរដ្ឋក្នុងឃុំនេះ គាត់មិនទាន់ព្រមទៅទីទួលសុវត្ថិភាព ដែលអាជ្ញាធររៀបចំនោះទេ ដូចនេះកងកម្លាំងជួយនាំគាត់ទៅកាន់ផ្ទះសាច់ញាតិ ឬអ្នកជិតខាងដែលមានផ្ទះខ្ពស់ និងជួយរៀបចំសម្ភារផ្សេងៗ ដាក់កន្លែងខ្ពស់ផុតពីទឹក។

ដោយឡែកនៅប៉ោយប៉ែតលិចសង្កាត់៣ចំនួន៣ រួមមាន៖ ប៉ោយប៉ែត ផ្សារកណ្តាល និងនិម្មិត។ ប្រជាពលរដ្ឋស្ថិតតាមដងអូរ និងតំបន់ទំនាប ជាង១០០គ្រួសារ ត្រូវបានជម្លៀសទៅទួលសុវត្ថិភាព។

រីឯស្រុកអូរជ្រៅវិញ ទឹកលិចឃុំអូរបីជាន់ ប្រជាពលរដ្ឋរស់តាមដងអូរព្រំដែនថៃជិត១០០គ្រួសារ ត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាពផងដែរ។

មន្ទីរពេទ្យបង្អែកស្រុកថ្មពួក ត្រូវបានទឹកជន់លិចយ៉ាងជ្រៅនៅយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០។ ទឹកនេះមួយផ្នែកជាទឹកភ្លៀងក្នុងខេត្ត និងមួយផ្នែកជាទឹកភ្លៀងហូរធ្លាក់ពីប្រទេសថៃ។

កម្លាំងសង្គ្រោះមានកងពលតូចទ័ពពិសេស (៩១១) យោធា កងរាជអាវុធហត្ថ និងនគរបាលខេត្តដឹកនាំបញ្ជាផ្ទាល់ ដោយលោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុំ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ បានចុះជួយជម្លៀសប្រជាពលរដ្ឋទាំងយប់ភ្លាមផងដែរ។

បើតាមលោក អ៊ុំ រាត្រី ក្រុមគ្រូពេទ្យប្រមាណជា១០០នាក់ និងអ្នកជំងឺ១៣នាក់ ត្រូវបានដឹកជម្លៀសពីមន្ទីរពេទ្យបង្អែកថ្មពួក ទៅកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយចេក។

សូមបញ្ជាក់ថា ជំនន់ទឹកភ្លៀងបានបន្តលិចលង់កាន់តែខ្លាំង នៅតំបន់មួយចំនួនទៀតក្នុងស្រុកថ្មពួក អូរជ្រៅ និងក្រុងប៉ោយប៉ែតផងដែរ។

កងកម្លាំងសង្គ្រោះគ្រប់ផ្នែក ក៏បានចេញប្រតិបត្តិការជួយជម្លៀសប្រជាលរដ្ឋរកទីទួលសុវត្ថិភាព និងរៀបចំសម្ភារដាក់កន្លែងខ្ពស់ឱ្យផុតពីទឹក។

សូមបញ្ជាក់ថា ខេត្តបន្ទាយមានជ័យ ក៏ជាខេត្តមួយដែលកំពុងរងការលិចលង់ធ្ងន់ធ្ងរពីជំនន់ទឹកភ្លៀងផងដែរ។ របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៧ ខែតុលា ខេត្តបន្ទាយមានជ័យ បានជន់លិចក្រុង/ស្រុក ចំនួន៩ និងឃុំ/សង្កាត់ចំនួន៤៩ ហើយធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋជាង ១ម៉ឺនគ្រួសារ ហើយប្រជាពលរដ្ឋជាង ២ពាន់គ្រួសារត្រូវបានជម្លៀសទៅទីទួលសុវត្ថិភាព។

គិតត្រឹមថ្ងៃទី១៧ ខែតុលា ប្រជាពលរដ្ឋក្នុងខេត្តបន្ទាយមានជ័យ ១២នាក់ បានស្លាប់បាត់បង់ជីវិតដោយសារទឹកជំនន់។ ដើម្បីដោះស្រាយការលំបាកនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនៅថ្ងៃទី១៧ ខែតុលា នេះ ក៏បានសម្រេចបន្ថែមកញ្ចប់ថវិកាចំនួន ១០ម៉ឺនដុល្លារបន្ថែមទៀតទៅកាន់ខេត្តជាប់ព្រំដែនថៃមួយនេះ។ មកដល់ពេលនេះខេត្តបន្ទាយមានជ័យទទួលបានថវិកាពីសម្តេចតេជោ ២០ម៉ឺនដុល្លារហើយ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook