Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចិន បោះសម្ដីឲ្យតៃវ៉ាន់ថា គ្មានសិទ្ធិចូលរួមជាមួយអង្គការសហប្រជាជាតិទេ

ប៉េកាំង៖ ប្រទេសចិនបានទទូចថា តៃវ៉ាន់ មិនមានសិទ្ធិចូលរួមជាមួយអង្គការសហប្រជាជាតិទេ បន្ទាប់ពីសហរដ្ឋអាមេរិក បានបង្កើនភាពតានតឹងជាមួយនឹងការអំពាវនាវឱ្យកោះប្រជាធិបតេយ្យមួយនេះ ចូលរួមកាន់តែច្រើននៅក្នុងស្ថាប័នពិភពលោក។នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNAនៅថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២១។​

នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃរំលឹកខួប50ឆ្នាំ ចាប់តាំងពីមហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតដាក់បញ្ចូលទីក្រុងប៉េកាំង និងដកទីក្រុងតៃប៉ិចេញ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បាននិយាយថា លោកមានការសោកស្តាយដែលតៃវ៉ាន់ ត្រូវបានដកចេញកាន់តែខ្លាំង ពីឆាកពិភពលោក។

ប្រទេសចិនបានចាត់ទុកកោះតៃវ៉ាន់ ជាកន្លែងដែលកងកម្លាំងជាតិនិយមបានភៀសខ្លួននៅឆ្នាំ 1949 បន្ទាប់ពីចាញ់សង្គ្រាមស៊ីវិល ទៅឱ្យពួកកុម្មុយនិស្ត ថាជាខេត្តរង់ចាំការបង្រួបបង្រួមឡើងវិញដោយកម្លាំង ប្រសិនបើចាំបាច់។

ចិនបានឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់ Blinken ជាមួយនឹងសេចក្តីថ្លែងការណ៍ដ៏តឹងរ៉ឹង ដោយសង្កត់ធ្ងន់លើជំហររបស់ខ្លួនថា រដ្ឋាភិបាលរបស់តៃវ៉ាន់ មិនមានកន្លែងនៅលើឆាកការទូតសកលទេ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook