Connect with us

ព័ត៌មានជាតិ

ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ស្ទឹងព្រែកត្នោតជាង៥០០គ្រួសារទទួលបានអំណោយពីរាជរដ្ឋាភិបាល

(ភ្នំពេញ)៖ អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមមានអង្ករ មី ត្រីខ ទឹកស៊ីអ៊ីវ ត្រូវបានឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាល​រាជធានីភ្នំពេញនាំយកមកប្រគល់ជូនដល់បងប្អូនប្រជាពលរដ្ឋចំនួន៥១៥ គ្រួសារ ដែល ទទួល​រង​នូវការលិចលង់ដោយទឹកទំនប់ព្រែកត្នោត នៅក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងពិធីចែកអំណោយនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២១នេះ នៅក្នុង​បរិវេណក្រុមហ៊ុនដឹកជញ្ជូនសំរាម Mizuda Group Co.,Ltd ស្ថិតនៅតាមបណ្ដោយផ្លូវ៣០​ម៉ែត្រ ក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ឯកឧត្ដម ឃួង ស្រេង បានបញ្ជាក់ថា អំណោយ ទាំងនេះគឺជាអំណោយរបស់​សម្តេចតេជោ ហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ដែលម្ដេចទាំងទេ្វ បានឱ្យរដ្ឋបាល​រាជធានី​ភ្នំពេញនាំយកអំណោយទាំងនេះ មកចែកជូនបងប្អូនដែលជួបការពិបាក ដោយ​សារ​ទឹកជំនន់ ។ ឯកឧត្ដមបន្ដថា គិតមកដល់ព្រឹកថ្ងៃទី២៨ ខែតុលានេះ ទឹកស្ទឹងព្រែកត្នោត បានស្រកចុះ៤តឹកហើយ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ទាំងអាជ្ញាធរ ទាំងកម្លាំងមាន​សមត្ថ​កិច្ច និងកងអង្គរក្សសម្ដេចតេជោ នៅតែឈរជើង ទីតាំងបញ្ជាការស្រាល ដើម្បីជួយដល់​បងប្អូនប្រជាពលរដ្ឋ ខណៈដែលពួកគាត់ត្រូវការជួយសង្គ្រោះដោយប្រការផ្សេងៗ៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook