Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន RF3 World Cambodia ត្រៀមអំណោយចែកជូនជនរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្ត ពោធិសាត់ បាត់ដំបង និងបន្ទាយមានជ័យ

ដើម្បីចូលរួមចំនែកជាមួយរាជរដ្ឋាភិបាល នៅក្នុងការជួយសង្រ្គោះពលរដ្ឋដែលកំពុងតែរងគ្រោះដោយសារទឹកជំនន់ ក្រុមហ៊ុនRF3 World Cambodia ក្រោមការផ្ទួចផ្តើម របស់លោកអគ្គនាយក វណ្ណ សុភានោ បានរៀបចំ នូវអំណោយមួយចំនួនធំត្រៀមចែកជូនពួកគាត់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃក្នុងគ្រាដ៏លំបាកនេះ។

បើតាមលោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន RF3 World Cambodia បានប្រាប់ កម្ពុជា សន្តិភាពនៅថ្ងៃទី១៩ខែតុលានេះថា អំណោយទាំងនេះបានមកពី ការចូលរួម ពីសមាជិកក្រុមហ៊ុនទាំងមូល ហើយនឹងត្រូវចែកជូនបងប្អូនដែលកំពុងរងគ្រោះទឹកជំនន់នៅខេត្ត បន្ទាយមានជ័យ ចំនួន៥០០គ្រួសារ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២០ខែតុលា ឆ្នាំ២០២០ បន្ទាប់មក នឹងបន្តទៅចែកជូនបងប្អូននៅខេត្ត បាត់ដំបងចំនួន២៥០គ្រួសារ នៅថ្ងៃទី២១ខែតុលា ហើយគោលដៅចុងក្រោយគឺចែកជូនបង ប្អូនជនរងគ្រោះនៅ ខេត្តពោធីសាត់ចំនួន២៥០គ្រួសារផងដែរ។

លោក វណ្ណ សុភានោ ក៏បានថ្លែងដែរថា ប៉ុន្មានថ្ងៃនះ លោកឃើញបងប្អូនពិតជាមានការលំបាក ដោយសារផ្ទះសំម្បែងត្រូវលេចលង់ ដីស្រែចំការមិនអាចប្រកបផលបាន ការងារប្រចាំថ្ងៃក៏ត្រូវផ្អាកដែរ ដោយត្រូវរងចាំទឹកស្រកទៅវីញ ដូចនេះ ចែកជូនអំណោយនេះ គឺជាទឹកចិត្តចង់ជួយសំរួលការខ្វះខាតបងប្អូនខ្មែរ ដែលកំពុងតែរងផលប៉ះពាល់។

លោកក៏បានកោតសសើរ អស់ពីដួងចិត្ត ចំពោះការប្រឹងប្រែងរបស់រាជរដ្ឋាភិបាល កងកម្លាំងគ្រប់ប្រភេទ និងអាជ្ញាធរតាមគ្រប់មូលដ្ឋាន ក្នុងការជួយសង្រ្គោះនិងការពារពលរដ្ឋយ៉ាងសស្រាក់សស្រាំពីគ្រោះទឹកជំនន់នេះ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook