ក្រុមតារាចម្រៀង «BlackPink» ត្រូវបានមហាជន និង អ្នកគាំទ្រដាក់រហស្សនាមថាជានារីដែលមានការតុបតែងខ្លួនល្អឥតខ្ចោះក្នុងស្ទីល Fashion របស់ពួកនាង ក៏ព្រោះតែតារាស្រីទាំង ៤ រូបនេះ ត្រូវាបានជ្រើសរើសជា Brand ambassador របស់ប្រ៊េនល្បីៗ ទំនើបៗក្នុងពិភពលោក ក្នុងចំណោមតារាកូរ៉េនារីៗដទៃទៀត ។ ម្យ៉ាងវិញទៀត ដោយសារតែពូកែលេងស្ទីល និង រូបសម្រស់ស្រស់ស្អាតផងនោះ «BlackPink» ពិតជាស័ក្តិសមនឹងប្រ៊េនដែលពួកនាងបានប្រើប្រាស់តែម្តង ។
១. Jennie – Chanel
Jennie ត្រូវបានគេដាក់ងារថាជា «Human Chanel» ដូចនេះហើយទើបទាំងអ្នកគាំទ្រ និង ម្ចាស់ក្រុមហ៊ុនប៊្រេននេះពេញចិត្តនាងយ៉ាងខ្លាំង ។




២. Lisa – CELINE
Lisa ត្រូវបានក្រុមហ៊ុន CELINE ជ្រើសរើសរូបនាងជា Brand ambassador ផ្តាច់មុខនៅប្រទេសកូរ៉េ ។ សម្លៀកបំពាក់គ្រប់កម្មវិធី សមាជិក «BlackPink» រូបនេះ បានជ្រើសរើសប៊្រេននេះមកប្រើប្រាស់ ។




៣. Jisoo – DIOR
Jisoo ត្រូវបាន DIOR ជ្រើសរើសមកធ្វើជា Brand ambassador ក៏ព្រោះតែភាពល្អឥតខ្ចោះនៃសម្រស់របស់នាង ។ ម្យ៉ាងវិញទៀត ប៊្រេននេះមិនត្រឹមតែមានសម្លៀកបំពាក់នោះទេ គឺមានទាំងគ្រឿងតុបតែងខ្លួនរបស់នារីផងដែរ ។




៤. Rose – Yves Saint-Laurent (YSL)
Rose ត្រូវបានជ្រើសរើសទៅក្នុងក្រុមហ៊ុនប៊្រេនមួយនេះ ដែលជាប៊្រេនតែងតែផ្លាស់ប្តូរ និង មានស្ទីលទាន់សម័យជារឿយៗ ដោយក្នុងនោះហាក់ស័ក្តិសមនឹងរូបរាងស៊ិចស៊ីរបស់នាង ។




ប្រភព៖ Koreanboo