Connect with us

ព័ត៌មានជាតិ

នៅខណៈពេលនេះសម្ដេច ហ៊ុន សែន កំពុងធ្វើដំណើរទៅខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខពលរដ្ឋរងគ្រោះដោយសារទឹកជំនន់

ភ្នំពេញ៖ពិតជាគោរពសច្ចភាពណាស់​ កាលពីម្សិលមិញនេះ​ សម្តេចតេជោ​ លោកបានសន្យាថានឹងទៅខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យមើលស្ថានភាពទឹកជំនន់នៅទីនោះ ពេលនេះសម្តេចលោកកំពុងធ្វើដំណើរទៅកាន់ខេត្តបន្ទាយមានជ័យពិតប្រាកដមែន។

នៅក្នុងផេកផ្លូវការសម្តេចតេជោថា​ លោកនឹងស្នាក់នៅខេត្តបន្ទាយមានជ័យពីរថ្ងៃតែម្តងគឺនៅថ្ងៃ​ទី២១និង២២​ ខែតុលា ដើម្បីតាមដាននិងពិនិត្យអោយជាក់លាក់ពីស្ថានភាពទឹកជំនន់នៅទីនោះ​ ហើយនៅទី២៣សម្តេចនឹងត្រលប់មកភ្នំពេញវិញដើម្បីដឹកនាំកិច្ចប្រជុំគណ:រដ្ឋមន្ត្រី។

សម្តេចតេជោ ហ៊ុន សែន បានសរសេរលើ Facebook ទាំងស្រុងយ៉ាងដូច្នេះថា«ពេលនេះខ្ញុំកំពុងធ្វើដំណើរ ទៅកាន់ខេត្តបន្ទាយមានជ័យ ដើម្បីសួរសុខទុក្ខ និងជួយឧបត្ថម្ភប្រជាជនប្រមាណពីរម៉ឺនគ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង។ ខ្ញុំនឹងបំពេញការងារពីរថ្ងៃ នៅខេត្តបន្ទាយមានជ័យ គឺថ្ងៃ២១ និងថ្ងៃ២២ ខែតុលា ឆ្នាំ២០២០ មុននឹងត្រឡប់មកភ្នំពេញវិញ ដើម្បីដឹកនាំការប្រជុំគណរដ្ឋមន្ត្រីនៅថ្ងៃ២៣ ខែតុលា ឆ្នាំ២០២០។

ខេត្តបន្ទាយមានជ័យ ជាខេត្តដែលរងគ្រោះធ្ងន់ជាងគេ និងយូរជាងគេដែលចាំបាច់ត្រូវផ្តល់អទិភាពសង្រ្គោះផង និងស្តារឡើងវិញក្រោយទឹកជំនន់ផង។

សូមអរគុណសប្បុរសជន ដែលជួយផ្តល់ជាថវិកា សម្ភារ ស្បៀងអាហារ។ល។ តាមរយៈរាជរដ្ឋាភិបាល ឬកាកបាទក្រហម ឬអាជ្ញាធរថ្នាក់ក្រោមជាតិ ឬចុះចែកផ្ទាល់ដល់ប្រជាជនដែលរងគ្រោះ។ សូមកោតសសើរចំពោះស្ថាបន័ថ្នាក់ជាតិ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ
ព្រះសង្ឃក្រុមយុវជនទាំងអស់ ដែលបានចូលរួមជួយសង្រ្គោះប្រជាជននៅតំបន់រងគ្រោះ ដែលនេះបានបង្ហាញនូវកម្លាំងសាមគ្គីភាពដ៏រឹងមាំ និងទូលំទូលាយនៃជាតិយើង។ សូមជូនពរបងប្អូនជនរួមជាតិ ជួបតែសេចក្តីសុខ»៕

 

Click to comment

Leave a Reply

Your email address will not be published.

Facebook