Connect with us

កងកម្លាំងប្រដាប់អាវុធ

កូវីដ១៩ ថយ​ចុះ​ជា​បន្តបន្ទាប់​ ឆ្លងត្រឹម៧១​នាក់ប៉ុណ្ណោះ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​ថា អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ បាន​បន្ត​ថយ​ចុះ​មក​ត្រឹម​៧១​នាក់ និង​បាន​ព្យាបាល​ជា​សះស្បើយ​ចំនួន​៨០​នាក់ ខណៈ​អ្នក​ស្លា​ប់ក៏​បាន​ថយ​ចុះ​មក​ត្រឹម​៥​នាក់​ប៉ុណ្ណោះនេះជាព្រឹត្តិការណ៍មួយគួរឪ្យចាប់អារម្មណ៍ និងកត់សម្គាល់ ព្រោះអត្រាការឆ្លងបានថយចុះទន្ទឹមនិងការប្រកាសបើកប្រទេសឡើងវិញ លើគ្រប់វិស័យ​ចាប់ពីថ្ងៃទី១ខែវិច្ឆិកា​ឆ្នាំ២០២១ ។

គួរបញ្ជាក់ថាក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២១ យ៉ាង​ដូច្នេះ​ថា ៖ «​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ថ្មី ចំនួន ៧១ដែលពិនិត្យដោយ  (PCR) នាក់​ទៀត និង​ព្យាបាល​ជា​សះស្បើយ​ចំនួន ៨០ នាក់ និង​ស្លា​ប់​ចំនួន ០៥ នាក់ក្នុងនោះ (០៣ នាក់ មិន​បាន​ចាក់​វ៉ាក់សាំង​) »​។
សូមបញ្ជាក់ថាតាមសេចក្តីប្រកាសរបស់ក្រសួង​បាន​លើក​ឡើង​ថា ក្នុង​ចំណោម​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ចំនួន ៦៦ នាក់ និង​អ្នកដំណើរ​ពី​បរទេស ចំនួន ០៥ នាក់។

បើ​គិត​ត្រឹម​ព្រឹក​ថ្ងៃ​ទី​០៧ ខែវិច្ឆិកា ឆ្នាំ​២០២១​នេះ កម្ពុជា​មាន​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ សរុប​ចំនួន ១១៩,០៩២ នាក់ និង​អ្នក​ព្យាបាល​ជា​សះស្បើយ​ចំនួន ១១៥,៤៤៧ នាក់ និង​អ្នក​ស្លា​ប់​ដោយសារ​ជំងឺ​នេះ​មាន​ចំនួន ២,៨២៩ នាក់​។

សូម​ជម្រាប​ថា មួយ​រយៈពេល​មកនេះ អត្រា​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​១៩ និង​ស្លា​ប់​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​មាន​ចំនួន​ថយ​ចុះ​ជា​បន្តបន្ទាប់គួរចាប់អារម្មណ៍និងកត់សម្គាល់ផងដែរ​។ ទោះបីជា​ចំនួន​អ្នក​ឆ្លង​ថយ​ចុះ​ក្តី សូម​ប្រជាពលរដ្ឋ​ទាំងអស់​ប្រកាន់​ភ្ជាប់​វិធានការ​សុខាភិបាល «៣​កុំ ៣​ការពារ​» ឲ្យ​បា​ជាប់​ជា​និច្ច ពីព្រោះ​ថា វីរុស​កូ​វី​ដ​១៩​នេះ មិន​ទាន់​ទៅ​ណា​ឆ្ងាយ​ឡើយ​៕

Picture

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook