Connect with us

ព័ត៌មានជាតិ

សម្ដេច ស ខេង ដឹកនាំប្រជុំពិភាក្សា ការងាររបស់សមាគម មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច -មធ្យមនៅកម្ពុជា

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគម មូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានកិច្ចប្រជុំពិភាក្សាការងារ របស់សមាគមនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។

នាឱកាសនោះ សម្ដេច ស ខេង បានឲ្យដឹងថា សហគ្រាសធុនតូច និងមធ្យម គឺជាឆ្អឹងខ្នងដ៏សំខាន់ ដើម្បីលើកកម្ពស់ សេដ្ឋកិច្ចជាតិ ហើយកន្លងមកសម្តេច ក៏ធ្លាប់បានអញ្ជើញទៅទស្សនកិច្ចផ្លូវការ នៅប្រទេសនានាផងដែរ ដែលបានផ្ដល់ជាបទ ពិសោធន៍ និងឱកាស ស្វែងយល់ច្រើន ពាក់ព័ន្ធនឹងការអភិវឌ្ឍ សហគ្រាសធុនតូច និងមធ្យមនេះ។

ជាងនេះទៅទៀត សម្ដេចបានកោតសរសើរ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់ថ្នាក់ដឹកនាំ និងសមាជិករបស់ក្រុមប្រឹក្សាភិបាលទាំងអស់នៃសមាគម ដែលនេះជាការរួមចំណែកដ៏សំខាន់ ក្នុងការផ្ដល់ការគាំទ្រដល់ សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

ក្នុងកិច្ចប្រជុំនោះផងដែរ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិ បានលើកឡើង នូវសកម្មភាព និងលទ្ធផលការងារដែលថ្នាក់ដឹកនាំ និងសមាជិកក្រុមប្រឹក្សាភិបាល បានរួមគ្នាសម្រេចកន្លងមក ដោយក្នុងនោះរួមមានការរៀបចំនូវរចនាសម្ព័ន្ធ កិច្ចការងាររៀបចំលក្ខខន្តិកៈ ក៏ដូចជាលិខិតស្នើសុំបង្កើតសមាគម និងការចុះបញ្ជីស្របច្បាប់ជាដើម ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook