អំណោយសប្បុរសធម៍របស់មហាគ្រួសារ RF3 World Cambodia បានមកដល់ខេត្តបន្ទាយជ័យនៅថ្ងៃទី ២០ខែតុលា ឆ្នាំ២០២០ ដែលត្រូវចែកជូនប្រជាពលរដ្ឋ រងគ្រោះពីទឹកជំនន់ប្រមាណជា ៤៩៩គ្រួសារ ។
ពិធីចែកអំណោយសប្បុរសធម៍នេះ បានប្រព្រឹត្តិក្រោមអធិបតីភាពរបស់ អភិបាលខេត្ត បន្ទាយមានជ័យ ឯកឧត្តម អ៊ុំ រាត្រី និងលោកជំទាវ លោកអគ្គនាយកក្រុមហ៊ុនRF3 World Cambodia វណ្ណ សុភានោ និង លោកស្រី អ្នកនាយិការផាន់ ណារ៉ា រួមទាំងសមាជិកសមាជិការនិងអជ្ញាធរមូលដ្ឋានផងដែរ ដែលមានទីតាំងនៅក្នុងទីធ្លាវត្ត ចំណោម ភូមិ ចំណោម ឃុំចំណោម ស្រុក មង្គលបូរីខេត្តបន្ទាយមានជ័យ។

ថ្លែងសំណេះសំណាលក្នុងពិធីចែកអំណោយនេះអជ្ញាធរមូលដ្ឋានស្រុកមង្គលបុរីបានអោយដឹងថា អំណោយទាំងនេះត្បិតតែមិនច្រើនមែនតែជា វប្បធម៍ចែករំលែកដែលក្រុមហ៊ុន RF3 World Cambodia បានចែករំលែកការស្រលាញ់របស់ខ្លួនចំពោះពលរដ្ឋកម្ពុជាដែលកំពង់តែរងគ្រោះពីទឹកជំនន់។ ស្បៀងអាហារទាំងនេះនឹងជួយដោះបន្ទុកបងប្អូនក្នុងគ្រាដែលមិនអាចប្រកបការងារបាន ខណ:ទឹកជន់លេចស្ទើរគ្រប់ទីកន្លែងក្នុងស្រុកមង្គលបុរីនេះ។ លោកអភិបាលរងនៃស្រុកមង្គលបូរីក៏បានថ្លែងអំណរគុណ លោកអគ្គនាយ និងសមាជិកក្រុមហ៊ុនទាំងអស់ដែលបាននាំយកអំណោយ មកចែកជូនបងប្អូនក្នុងគ្រាលំបាកនេះផងដែរ។

លោក វណ្ណ សុភានោ ក្នុងនាមជាអគ្គនាយកក្រុមហ៊ុននិងអ្នកផ្តួចផ្តើម កម្មវិធិសប្បុរសនេះឡើងបានថ្លែងចំពោះមុខបងប្អូនដែល មានវត្តមានក្នុងពិធីថា លោកមានសេចក្តីសោមនស្សរីករាយ ពេលឃើញទឹកមុខបងប្អូនញញឹម រឹងមាំ ហាក់ដូចជាគ្មានអ្វីកើតឡើងក្នុងគ្រាជួបគ្រោះអាសន្ននេះ លោកថា អំណោយទាំងនេះ តិចតួចទេ តែនឹងជួយសំរាលទុក្ខលំបាកបងប្អូនបានខ្លះដែរ ពេលដែលជំនន់ទឹកភ្លៀងមិនទាន់ស្រក។ ជាចុងក្រោយលោកក៏បានថ្លែងអំណរគុណជាខ្លាំងដល់អជ្ញាធរគ្រប់ជាន់ថ្នាក់ដែលបានជួយសំរួលការងារមនុស្សធម៍របស់ក្រុមហ៊ុន និងបានអគុណដល់ក្រុមការងារទាំងអស់ដែលបានចូលរួមអស់ ពីកំលាំងកាយចិត្តក្នុងការបំពេញបេសកម្មមួយនេះ៕









