Connect with us

ព័ត៌មានទាន់ហេតុការណ៍

ថ្ងៃណាមួយចិន នឹងវាយប្រហារនុយក្លេអ៊ែរ ទៅលើសហរដ្ឋអាមេរិកខ្ទេចខ្ទីជាមិនខាន

(វ៉ាស៊ីនតោន)៖ ឧត្តមសេនីយជាន់ខ្ពស់ទីពីរ របស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ការសាកល្បងមីស៊ីល ដែលមានល្បឿនលឿនជាងសំឡេង របស់ប្រទេសចិននៅរដូវក្តៅ “បានទៅជុំវិញពិភពលោក” ដោយបានបង្ហាញពីព័ត៌មានលម្អិតថ្មី ស្តីពីការសាកល្បងនេះ និងព្រមានថា ចិនប្រហែលជាថ្ងៃណាមួយអាចធ្វើការវាយប្រហារ នុយក្លេអ៊ែរ ដ៏គួរឱ្យភ្ញាក់ផ្អើលមួយទៅលើសហរដ្ឋអាមេរិកជាមិនខាន តាមព័ត៌មានដែលកម្ពុជាសន្តិភាពទទួលបាននៅ ថ្ងៃ សុក្រទី ១៩​ខែវិច្ឆកា ឆ្នាំ២០២១។
បើយោងតាមសារព័ត៌មាន abc17News ចេញផ្សាយនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២១ដែលកម្ពុជាសន្តិភាពទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ឧត្តមសេនីយ John Hyten ដែលជាអនុប្រធាន នៃអគ្គសេនាធិការចម្រុះ ដែលជិតផុតអាណត្តិបានប្រាប់ CBS News ថា «ពួកគេ (ប្រទេសចិន) បានបាញ់បង្ហោះមីស៊ីល រយៈចម្ងាយឆ្ងាយ។ មីស៊ីលបានធ្វើដំណើរជុំវិញពិភពលោក ដោយបានទម្លាក់យានជំនិះ ដែលមានល្បឿនលឿនជាងសំឡេង ដែលហោះត្រឡប់ទៅកាន់ប្រទេសចិនវិញ ដែលវាបានជះឥទ្ធិពល ដល់គោលដៅនៅក្នុងប្រទេសចិន»។

នៅពេលអ្នកសារព័ត៌មានសួរថា តើមីស៊ីលបានបាញ់ចំគោលដៅ ឬអត់? លោក Hyten បាននិយាយថា «ស្ទើរតែចំគោលដៅហើយ»។ លោក Hyten ដែលពីមុនបានហៅល្បឿន ដែលយោធារបស់ចិន កំពុងអភិវឌ្ឍសមត្ថភាព “គួរឱ្យភ្ញាក់ផ្អើល” បានព្រមានថា នៅថ្ងៃណាមួយពួកគេអាចមានសមត្ថភាព វាយប្រហារនុយក្លេអ៊ែរដ៏គួរឱ្យភ្ញាក់ផ្អើលទៅ លើសហរដ្ឋអាមេរិកជាក់ជាមិនខានហើយពេលនេះលោកJohn Hytenបានចេញមកបញ្ជាក់ជាថ្មីនៅក្តីបារម្មណ៍របស់លោកជាពិសេសមត្ថភាពរបស់ប្រទេសចិនក្នុងការអភិវឌ្ឍនុយក្លេអ៊ែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook