Connect with us

ចំណេះដឹង-អប់រំ

សៀវភៅ លើកទឹកចិត្តដល់ជនមានពិការភាព ជាស្នាដៃកញ្ញា ហេង ចាន់តី

(ភ្នំពេញ)៖ អស់រយៈ​ពេល​ជិត១ឆ្នាំ​ កញ្ញា​ ហេង​ ចាន់តី បានបញ្ចប់​ស្នាដៃនិពន្ធ​សៀវភៅ​មួយប្រភេទ​ក្រោមចំណង​ជើងថា​ Be​ happy​ and ​smile​ ដែលបក​ប្រែ​ជា​ភាសាខ្មែរ​ថា​ ភាព​រីករាយ​និងស្នាមញញឹមតាមព័តមានដែលកម្ពុជាសន្តិភាពទទួលបាន នៅថ្ងៃសុក្រទី១៩ ខែវិច្ឆកាឆ្នាំ២០២១។

    គួរបញ្ជាក់ថាការនិពន្ធ​សៀវភៅ​នេះ​ គឺដើម្បី​លើក​ទឹកចិត្ត​និងផ្តល់​ការតស៊ូ​ដល់ជន​មាន​ពិការភាព​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា​ និង​នៅជុំវិញ​ពិភពលោក។​ បន្ថែម​ពីនេះ​ នៅ​ក្នុងស្នាដៃ​និពន្ធ​របស់កញ្ញា​ ចាន់តីដែលជា​ជនពិការ​មួយរូប​ផងដែរ​នោះ​ គឺ​ត្រូវ​បានចង​ក្រង​ឡើង​ជាភាសាអង់គ្លេស​ ខណៈ​បច្ចុប្បន្ន​វត្តមាន​សៀវភៅ​របស់​អ្នកនិពន្ធវ័យ​៣៧ឆ្នាំ​រូបនេះ​ ត្រូវ​បាន​ចែកចាយ​លក់នៅ​ក្នុង​ហាងសៀវភៅ​ តាមបណ្តា​ប្រទេស​មួយចំនួន​ដូចជា​ នៅតំបន់អឺរ៉ុប​ អាមេរិក​ និងមាន​នៅតាម​វេបសាយ​ល្បីៗមួយ​ឈ្មោះ​មួយ​ចំនួន​ផងដែរ

នេះជាស្នាកៃជនពិការ កញ្ញា​ ហេង​ ចាន់តី វ័យ៣៧ឆ្នាំ ដែលកញ្ញាបានលះបង់ពេលវេលាជិតមួយឆ្នាំក្នុងការនិពន្ធសៀវមួយនេះហើយនេះជាការបង្ហាញថាជនពិការក៏មានសមត្ថភាពដែរហើយ កញ្ញាហេងចាន់តី ជានារីខ្មែរមួយរូបដែលជាគំរូរដល់យុវជនទាំងអស់ឪ្យបានដឹងថាមនុស្សមិនថាពិការឬយ៉ាងណានោះទេសំខាន់ចេះតស៊ូដូចរូបកញ្ញាជាដើម៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook