Connect with us

ព័ត៌មានទាន់ហេតុការណ៍

ចុងឆ្នាំ២០២១នេះអាមេរិកនឹងបញ្ចប់បេសកកម្មយោធា នៅក្នុងប្រទេសអ៊ីរ៉ាក់

(ស៊ីនតោន)៖ តាមអ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក John Kirby បាននិយាយកាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់ថា បេសកកម្មយោធាអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងត្រូវបញ្ចប់នៅមុនដំណាច់ឆ្នាំនេះ ក្នុងអំឡុងកិច្ចប្រជុំជាមួយសមភាគីអ៊ីរ៉ាក់ លោក Juma Inad   តាមព័ត៌មានដែលកម្ពុជាសន្តិភាពទទួលបាន នៅព្រឹកថ្ងៃចន្ទ ទី២២ ខែវិច្ឆិកាឆ្នាំ២០២១។

បើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្ពុជាសន្តិភាពទទួលនៅព្រឹកថ្ងៃចន្ទនេះបានឱ្យដឹងថា​ សេចក្តីថ្លែងការណ៍ជាផ្លូវការបាននិយាយថា «សហរដ្ឋអាមេរិកនឹងរក្សាការប្តេជ្ញាចិត្ត ដែលខ្លួនបានធ្វើក្នុងអំឡុងកិច្ចសន្ទនា យុទ្ធសាស្ត្រអាមេរិក-អ៊ីរ៉ាក់ខែកក្កដា ឆ្នាំ 2021 រួមទាំងថា នឹងមិនមានកងកម្លាំងសហរដ្ឋអាមេរិកដែលមានតួនាទីប្រយុទ្ធនៅចុងឆ្នាំនេះទៀតនោះទេ» នេះជាសេចក្តីសម្រេចចិត្តរបស់សហរដ្ឋអាមេរិកចំពោះកិច្ចការជាពិសេសកងកំលាំងយោធាដែលនៅប្រចាំការនៅអ៊ីរ៉ាក់ហើយនេះក៏ចាត់ទុកជាយុទ្ធសាស្រ្តថ្មីមួយទៀតរបស់អាមេរិក ដែលអាចចាត់ទុកថាជាការកាត់បន្ថយចំណាយថវិកាជាច្រើនទៅលើការផ្គត់ផ្គង់ទៅលើងទ័ពរបស់ខ្លួននៅក្រៅប្រទេសជាពិសេសអ៊ីរ៉ាក់នេះតែម្តង។

គួរបញ្ជាក់ថាបើយោងតាមសេចក្តីថ្លែងការណ៍ គឺលោក Austin បានបញ្ជាក់បន្ថែមទៅកាន់រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ាក់ថា កងកម្លាំងអាមេរិកនឹងនៅតែស្ថិតក្នុងប្រទេសអ៊ីរ៉ាក់ តាមការអញ្ជើញរបស់រដ្ឋាភិបាលអ៊ីរ៉ាក់ ដើម្បីគាំទ្រដល់កងកម្លាំង សន្តិសុខរបស់ប្រទេស ។ សេចក្តីថ្លែងការណ៍បានសរសេរថា ភាគីទាំងពីរក៏បានពិភាក្សាអំពីដំណាក់កាលបន្ទាប់នៃបេសកកម្មយោធាអាមេរិកនៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនឹងផ្តោតលើ “ការផ្តល់ប្រឹក្សា ជំនួយ និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយកងកម្លាំងសន្តិសុខអ៊ីរ៉ាក់ក្នុងការគាំទ្រយុទ្ធនាការកម្ចាត់ ក្រុមភេរវករ Daesh ដែលអាមេរិកចាត់ទុកថាជសត្រូវរបស់ខ្លួនផងដែរ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook