Connect with us

ព័ត៌មានទាន់ហេតុការណ៍

ជប៉ុន បើកទ្វារទទួលនិស្សិត និងអ្នកជំនួញឡើងវិញ ក្រោមវិធានការថ្មីនៃការចូលទៅក្នុងប្រទេស

អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Thani Sangrat បាននិយាយកាលពីថ្ងៃសៅរ៍ថា ប្រទេសជប៉ុនកំពុងអនុញ្ញាតឱ្យក្រុមមនុស្សមួយចំនួនចូលទៅក្នុងប្រទេស និងបានបន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនគិតត្រឹមថ្ងៃទី០៨ ខែវិច្ឆិកា។ ក្រោមវិធានការថ្មី រយៈពេលនៃការធ្វើចត្តាឡីស័កត្រូវបានកាត់បន្ថយពី ១០ថ្ងៃមកត្រឹម ៣ថ្ងៃ សម្រាប់ជនជាតិជប៉ុន ជនបរទេស ដែលមានស្ថានភាពរស់នៅក្នុងប្រទេសជប៉ុន និងអ្នកដែលធ្វើដំណើរទៅប្រទេសនេះសម្រាប់អាជីវកម្ម ឬសកម្មភាពរយៈពេលវែងផ្សេងទៀត ប្រសិនបើពួកគេត្រូវបានចាក់វ៉ាក់សាំងពេញលេញ។

ជាមួយគ្នានេះ ប្រទេសជប៉ុន ក៏បានបង្កើនដែនកំណត់នៃទិដ្ឋាការដែលបានផ្តល់ក្នុងមួយថ្ងៃពី ៣,៥០០ ទៅ ៥,០០០។ គួរឱ្យដឹងថា ប្រទេសនេះទទួលស្គាល់តែវ៉ាក់សាំង Pfizer, Moderna ឬ AstraZeneca Covid-19 ប៉ុណ្ណោះ ហើយអ្នកធ្វើដំណើរត្រូវទទួលបានការយល់ព្រមពីអាជ្ញាធរជប៉ុនជាមុនសិន។ លើសពីនេះ មុនពេលចូលប្រទេសជប៉ុន ភ្ញៀវត្រូវផ្តល់ព័ត៌មានលម្អិតអំពីសកម្មភាពរបស់ពួកគេ ដែលបន្ទាប់មកនឹងត្រូវបានផ្ទៀងផ្ទាត់ដោយទីភ្នាក់ងារមួយ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook