Connect with us

ព័ត៌មានទាន់ហេតុការណ៍

​​ផ្ទុះ​អំពើ​ហិង្សា​ទប់​មិន​ឈ្នះ នៅលើ​កោះ​ហ្ក័រឌឺលូព ​ប្រទេសបារាំង

(បារាំង)៖ ប៉ុន្មានថ្ងៃចុងក្រោយនេះ មានករណីផ្ទុះអំពើហិង្សាកាន់តែខ្លាំងឡើងៗ នៅកោះហ្ក័រឌឺលូព ដែលជាកោះនាយ​សមុទ្រមួយរបស់បារាំង ស្ថិតនៅ​តំបន់សមុទ្រ​ការ៉ាអ៊ីប។ ជាមួយការផ្ទុះអំពើ​ហិង្សា កាន់តែខ្លាំងឡើងៗបែបនេះ ក្រសួងមហាផ្ទៃបារាំង បាន​បញ្ជូន​កងកម្លាំងពិសេសជាង​៥០នាក់ ទៅកាន់កោះនេះ ដើម្បី​បង្រ្កាប និងទប់ស្កាត់សកម្មភាពរបស់ក្រុមជនជ្រុលនិយមនេះតាមព័ត៌មានដែលកម្ពុជា សន្តិភាពទទួលបាននៅ ថ្ងៃចន្ទទី២២ ខែ​វិច្ឆកាឆ្នាំ២០២១។

គួរបញ្ជាក់ថាក្រោយចប់ការប្រជុំបន្ទាន់ នៅល្ងាចថ្ងៃសៅរ៍ទី​២០វិច្ឆិកា លោក Gérald Darmanin រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង បានសម្រេចបញ្ជូន​កងកម្លាំងពិសេស ចំនួនជាង​៥០នាក់ ទៅកាន់កោះហ្ក័រឌឺលូព (Guadeloupe) ដើម្បី​បង្ក្រាបស្ថានការណ៍ចលាចលហិង្សា។ ចំណែកលោក Sébastien Lecornu រដ្ឋមន្ត្រីទទួល​បន្ទុកដែនដីនាយសមុទ្របារាំង បាន​ប្រកាសថា នៅថ្ងៃចន្ទទី២២វិច្ឆិកា នឹងនឹង​មាន​ការប្រជុំ រវាង​លោក​នាយករដ្ឋមន្ត្រី​បារាំង ជាមួយសមាជិកសភា តំណាងអាជ្ញាធរមូលដ្ឋាន តំបន់​ហ្ក័រឌឺលូព និងលោករដ្ឋមន្ត្រីសុខាភិបាល​បារាំងផងដែរ។

សូមបញ្ជាក់ថា ករណីផ្ទុះអំពើហិង្សាចលាចល វាយ​បំផ្លាញទ្រព្យសម្បត្តិសាធារណៈ និងឯកជន​ បានកើតឡើង នៅតាមទីប្រជុំជនធំៗ ជាច្រើនកន្លែងនៅលើកោះនេះ ប្រមាណ​៣ថ្ងៃមកហើយ។ចំណែកសហជីពគ្រូពេទ្យ​កោះហ្ក័រឌឺលូព បានអំពាវនាវ ឲ្យ​ប្រជាជន រក្សាភាពស្ងៀមស្ងាត់ ដោយ​បាន​រំលឹកថា​ប្រព័ន្ធសុខភិបាលកោះនេះ អាចប្រឈមនឹងគ្រោះថ្នាក់ ក្នុងករណីមានការឆ្លងរាលខ្លាំងនូវជំងឺកូវីដ​​១៩។ សហជីពនេះ ក៏បាន​ថ្កោលទោសផងដែរ អំពីករណី​បាតុករជ្រុលនិយម​ខ្លះ បានរារាំងអ្នកជំងឺ និង​បុគ្គលិកពេទ្យ មិនឲ្យចូលទៅក្នុងមន្ទីរពេទ្យនេះជាអំពើរហិង្សាថ្មីមួយទៀតដែលបានកើតឡើងដែលបណ្តាលមកពីការដាក់កំរិតទៅលើការចាក់វ៉ាក់សាំង។គួរបញ្ជាក់ថា យោងតាម​តួលេខផ្លូវការ នៅលើកោះហ្ក័រឌឺលូព ក្នុងចំណោមមនុស្សអាយុលើសពី១៨ឆ្នាំ មានតែ​ប្រមាណ​៤៦.៤%ប៉ុណ្ណោះ ដែលបានចាក់វ៉ាក់សាំង យ៉ាងហោចមួយដូស។ តួលេខដែលទាបខ្លាំង បើប្រៀបធៀប​​នឹង​​តួលេខមធ្យម ទូទាំងប្រទេសបារាំង។ អាជ្ញាធរសុខាភិបាលបារាំង កំពុងតែភ័យ​បារម្ភ ពីករណីផ្ទុះរលកឆ្លងរាលដាលសារជាថ្មីទៀត នៅលើកោះនេះ។គួរកត់សំគាល់ដែរថា បាតុកម្មដែល​ដំបូងឡើយ មានកម្មវត្ថុ​ប្រឆាំង​វិធានការសុខាភិបាល​នេះ​ បានឈានក្លាយទៅជាបាតុកម្ម​ ដែលមានលក្ខណៈជាការប្រឆាំងរដ្ឋាភិបាល​បារាំង។ កោះហ្ក័រឌឺលូប ជាដែនដីបារាំង ដែលមាន​វិបត្តិសង្គម និងសេដ្ឋកិច្ចក្រីក្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈទ្រុឌទ្រោមខ្លាំង។ អ្នកនយោបាយ​បារាំងមួយចំនួន បានអំពាវនាវ ឲ្យរដ្ឋាភិបាល​ត្រូវតែរៀបចំយន្តការចរចា និងស្តាប់ការទាមទារចង់បានរបស់ប្រជាពលរដ្ឋលើកោះនេះ ជាជាងការប្រើកម្លាំងបង្ក្រាប ដែលមិនខុសពីការយកសាំងទៅចាក់លើភ្លើងករណីបែបនេះពុំសូវកើតមាននោះទេនៅលើទឹកដីបារាំងដែលគេស្គាល់ថាជប្រទេសប្រជធិបតេយ្សេរីនិយមនិងគោរពច្បាប់៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook