Connect with us

ព័ត៌មានជាតិ

រដ្ឋាភិបាលស៊ុយអែត ជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នកពិការភាព យុវជន និងស្ត្រី

រដ្ឋាភិបាលស៊ុយអែត ជួយលើកកម្ពស់ទីផ្សារការងារដល់កម្ពុជា ដោយគាំទ្រដល់អ្នក ស្វែងរកការងារធ្វើដែលមានពិការភាព ជាពិសេសយុវជន និងស្ត្រី។ នេះបើតាមការឱ្យដឹងពី មន្ត្រីជាន់ខ្ពស់ស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា។

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលស៊ុយអែត អង្គការក្រៅរដ្ឋាភិបាលមួយ ចំនួនដែលមានវត្តមាននៅក្នុងប្រទេសកម្ពុជា និងអង្គការសហប្រជាជាតិផងដែរនោះ នឹងរួមស ហការគ្នាបង្កើតគម្រោងមួយ ឈ្មោះថា “ទីផ្សារការងារសម្រាប់ជនគ្រប់រូបនៅកម្ពុជាការគាំទ្រ ដល់អ្នកស្វែងរកការងារដែលមានពិការភាព”។ ដែលគម្រោងនេះមានរយៈពេល ២ឆ្នាំ ៣ខែ ដោយចាប់ពីថ្ងៃទី ០១ កញ្ញា ឆ្នាំ២០២១ – ៣១ ធ្នូ ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីលើក កម្ពស់ទីផ្សារការងាសម្រាប់ជនគ្រប់រូប ដោយគាំទ្រដល់អ្នកស្វែងរកការងារដែលមានពិ ការភាពក្នុងការស្វែងរកការងារធ្វើដោយផ្តោតជាពិសេសលើយុវជន និងស្ត្រី។

ការពិភាក្សាដើម្បីបង្កើនល្បឿននៃកិច្ចសហប្រតិបត្តិការលើគម្រោងថ្មីនេះ បានធ្វើឡើ ងនាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងឱកាសដែលលោក Magnus Saemun dsson លេខាទី១ស្ថានទូតស៊ុយអែតប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារជាមួយ ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅទីស្តីការក្រសួងការងារ។

នៅក្នុងជំនួបនោះ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង បានសម្តែងការរីករាយ និងអរគុណចំពោះ រាជរដ្ឋាភិបាលស៊ុយអែត ដែលតែងតែផ្តល់ការជួយឧបត្ថម្ភគាំទ្រ និងការ បណ្តុះបណ្តាល ជំនាញបច្ចេកទេសពាក់ព័ន្ធទៅនឹងការផលិតនូវរបាយការណ៍អង្កេតអំពីកង្វះ និងគម្លាតជំនាញក្នុងទីផ្សារការងារនៅកម្ពុជា និងរបាយការណ៍ព្យាករណ៍អំពីឱ កាសការងារ ក្នុងទីផ្សារការងារនៅកម្ពុជាជាដើម មកដល់មន្រី្តនៃទីភ្នាក់ងារជាតិ មុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងការប្រើប្រាស់ស្របទៅនឹងភាពទំនើប នៃប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនាពេលបច្ចុប្បន្ននេះ។

ឯកឧត្តមរដ្ឋមន្ត្រីបន្តថា កម្ពុជាបានចាប់ផ្តើមបើកដំណើរការប្រទេសឡើងវិញ ដើម្បី ស្តារសេដ្ឋកិច្ចរបស់ជាតិឱ្យមានការអភិវឌ្ឍរីកចម្រើនបន្តទៅមុខទៀត ធ្វើយ៉ាងណាបង្ក លក្ខណៈឱ្យជីវភាពរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានភាពល្អប្រសើរថែមទៀត ដោយយើង បន្តរស់នៅក្នុងគន្លងប្រក្រតីភាពថ្មី។

ស្ថិតក្នុងបរិបទកូវីដ-១៩នេះដែរ ឯកឧត្តមរដ្ឋមន្ត្រីគូសបញ្ជាក់ថា ការរៀបចំដំណើរកា រស្វែងរកការងារបានរៀបចំតាមប្រព័ន្ធបច្ចេកវិទ្យា ដោយកាត់បន្ថយនូវការប្រមូលផ្តុំ ដោយអនុវត្តន៍តាមវិធានការរបស់ក្រសួងសុខាភិបាល ហើយសេវារបស់យើងនៅតែមា នដំណើរការ អ្នកដែលបាត់បង់ការងារ អាចសម្ភាសរកការងារថ្មី។ ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) អាចចាត់ទុកថាជាសេវាថ្មីតែទទួលបានជោគជ័យ ក្នុងនោះដែរក៏មានកា រផ្តល់ការឧបត្ថម្ភគាំទ្រជាដរាបរៀងមក ពីរដ្ឋាភិបាលស៊ុយអែតផ្តល់បទពិសោធន៍ និងចំណេះដឹ ងជាច្រើនមកដល់មន្ត្រីរបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារដោយឱ្យមានដំណើរ ទស្សនកិច្ចទៅសិក្សាឈ្វេងយល់បន្ថែមពីមជ្ឈមណ្ឌលការងារ ទៅកាន់ប្រទេសស៊ុយអែត។

ជាមួយគ្នានោះ កម្ពុជាក៏ទទួលបានជំនួយហិរញ្ញវត្ថុរៀបចំមជ្ឈមណ្ឌលការងារនៅ តាមរាជធានី ខេត្ត និងមជ្ឈមណ្ឌលការងារចល័តផងដែរ។ ទាក់ទងទៅ នឹងការងារជន ពិការនេះដែរ កម្ពុជាក៏មានច្បាប់ការពារជនពិការ ដែលច្បាប់នេះពិតជាមាន សារៈសំខាន់ ណាស់ ដើម្បីគាំពារដល់ពួកគាត់។ មានបញ្ហាជា ច្រើនទៀតដែលទាមទារឱ្យ យើងត្រូវចូលរួម ធ្វើការដោះស្រាយ ក្នុងការធ្វើសមារហណកម្ម ជនពិការទៅក្នុងសហគមន៍ គឺផ្តល់ឱកាសការ ងារជូនដល់ពួកគាត់ឱ្យបានកាន់តែប្រសើរ។ ចំពោះច្បាប់ជនពិការនេះ ក៏បានធ្វើការកំណត់ ផងដែរថា ក្នុងការជ្រើសរើសជនពិការក្នុងការ ចូលបម្រើកិច្ចការងារនៅ ក្នុងសង្គមដោយ រដ្ឋាភិបាលត្រូវបានកំណត់ចំនួន២ភាគរយ ចំណែក១ភាគរយនៅក្នុង សហគ្រាសឯកជន។

ក្នុងជំនួបភាគីទាំងពីរបានសម្តែងនូវមោទកភាព ចំពោះកិច្ចសហប្រតិបត្តិការជា មួយគ្នាកន្លងមក ដោយអាចនិយាយបានថាទទួលបានផ្លែផ្កា និងជោគជ័យជាទីគាប់ប្រសើរ ហើយបង្ហាញនូវជំនឿជឿជាក់ថា គម្រោងទាំងនោះ ពិតជាបានរួមចំណែ កយ៉ាងធំធេង ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការផ្តល់ភាពងាយស្រួល និងពង្រីកនូវវិសាលភាព ទៅដល់ប្រជាពលរដ្ឋ ក្នុងការស្វែងរកឱកាសការងារ និងផ្តល់កម្លាំងពលកម្មដើម្បី បំពេញនូវតម្រូវការដល់ស្ថាប័ន ក្រុមហ៊ុន រោងចក្រ សហគ្រាស ដែលកំពុងត្រូវការជាចាំបាច់ បម្រើឱ្យខ្សែច្រវ៉ាក់ផលិតកម្មខ្លួន។

ឆ្លើយតបតាមសំណើរបស់ឯកឧត្តមរដ្ឋមន្រ្តី ភាគីស៊ុយអែតនឹងបន្តខិតខំជួយគាំទ្រថែ មទៀតដល់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីអាចបង្កើតមជ្ឈមណ្ឌលការ ងារថែមទៀតឱ្យបានគ្រប់រាជធានី ខេត្ត ពោលគឺយ៉ាងតិចមានមជ្ឈមណ្ឌលការងារមួយក្នុង មួយរាជធានី ខេត្ត ដែលបច្ចុបន្ននេះយើងមាន១៣ មជ្ឈមណ្ឌលការងារ និងមជ្ឈមណ្ឌល ការងារចល័តចំនួន ៣ផងដែរ៕

ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook