Connect with us

ព័ត៌មានជាតិ

ពលរដ្ឋនៅខេត្តបាត់ដំបង ចំនួន២៦០គ្រួសារបានទទួលអំណោយសប្បុរសធម៍របស់ក្រុមហ៊ុនRF3 World Cambodia

នៅរសៀល ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ ថ្នាក់ដឹកនាំក៏ដូចជាសមាជិកក្រុមហ៊ុនRF3 World Cambodia ដឹកនាំដោយ លោកអគ្គនាយក វណ្ណ សុភានោ និងអ្នកស្រីអគ្គនាយិកា ផាន់ណារ៉ា បាននាំយកអំណោយ សប្បុរសធម៍របស់ខ្លួនមកចែកជូនបងប្អូនដែលរងគ្រោះដោយទឹកជំនន់នៅខេត្តបាត់ដំបង ចំនួន២៦០គ្រួសារ។

ទីតាំងរៀបចំកម្មវិធីសប្បុរសធម៍នេះ គឺធ្វើឡើងនៅ ភូមិ កំពង់អំពិល ឃុំវត្តតាមឹម ស្រុក សង្កែ ខេត្តបាត់ដំបង ក្រោមអធិបតីភាព លោក យ៉ម យ៉ា អភិបាលរង ស្រុកសង្កែ​ លោកវណ្ណ សុភានោ អគ្គនាយកក្រុម FR3 World Cambodia  អ្នកស្រី ផាន់ ណារ៉ា អគ្គនាយិការ​និងសមាជិកថ្នាក់ដឹកនាំទាំងអស់មហាគ្រួសារ FR3 World Cambodia  រួមទាំងអជ្ញាធរមូលដ្ឋានផងដែរ។

ថ្លែងសំណេះសំណាលនៅក្នុងពិធីសប្បុរសធម៍ លោក យ៉ម យ៉ា អភិបាលរង ស្រុកសង្កែ បានមានប្រសាន៍ថា ទឹកជំនន់នៅក្នុងប្រទេសកម្ពជាមានរហូត១៩រាជធានីខេត្ត ខេត្តដែលរងគ្រោះខ្លាំងជាងគេគឺខេត្តបន្ទាយមានជ័យ បន្ទាប់មកខេត្តបាត់ដំបងនិងពោធិសាត់ ។លោកបន្តថា ស្រុកសង្កែ ខេត្តបាត់ដំបងនេះ រងគ្រោះរហូតទៅដល់១០ឃុំ​ ហើយនៅក្នុងខេត្តទាំងមូល​​ស្រុកដែលរងគ្រោះខ្លាំងជាងគេគឺថ្មគោល ​ស្រុក​សង្កែ ស្រុក​រុក្ខគីរី ស្រុកសំពៅលូន និងស្រុកភ្នំព្រឹក។

លោកបន្តថា ពេលមានគ្រោះអាសន្ន រាជរដ្ឋាភិបាល តែងតែយកចិត្តទុកដាក់ ជួយសង្រ្គោះពលរដ្ឋគ្រប់ពេលវេលា ហើយអំណោយរបស់ ក្រុមហ៊ុនRF3 World cambodia នាពេលនេះគឺជាការចូលរួមចំនែកជាមួយរាជរដ្ឋាភិបាលក្នុងអំពើរសប្បុរសធម៍ ជួយសង្រ្គោះពលរដ្ឋដែលកំពុងរងគ្រោះដោយសារទឹកជំនន់នៅក្នុងខេត្តបាត់ដំបងយើងនេះ។

លោកក៏បានថ្លែងអំណរគុណចំពោះ លោកអគ្គនាយកក្រុមហ៊ុនRF3 World cambodia និងភរិយារួមទាំងក្រុមកងារផងដែរ ដែលបានមកជួយដោះស្រាយទុក្ខលំបាកប្រជាជនទាន់ពេលវេលា និងសូមអោយក្រុមហ៊ុនដែលជាម្ចាស់អំណោយទទួលបាននូវស្នាមញញឹមដោយក្តីរីករាយ។

ថ្លែងក្នុងឪកាសនោះដែរ លោក វណ្ណ សុភានោ អគ្គនាយកក្រុមហ៊ុន ក្រុមហ៊ុនRF3 World cambodia បានមានប្រសាសន៍ថា លោកមានសេចក្តីរំភើប រីករាយឥតឧបម្មារ ​​​ដែលឃើញបងប្អូនដែលរងគ្រោះមកទទួលអំណោយនៅពេលនេះ ហើយលោកមានសេចក្តីសោមនស្សដែលបានចូលរួមក្នុងការជួយសង្រ្គោះពលរដ្ឋ រងគ្រោះដោយសារទឹកជំនន់ផងដែរ ។​លោកថា ដោយសារកម្ពុជារងគ្រោះស្ទើរតែទូរទាំងប្រទេស តែលោកជ្រើសខេត្តបីដែលរងគ្រោះខ្លាំងជាងគេ ដើម្បីធ្វើកម្មវិធីសប្បុរសធម៍នេះ គឺខេត្ត បន្ទាយមានជ័យ ​បាត់ដំបង និងពោធិសាត់។

លោកបន្តថា អំណោយសប្បុរសធម៍ដែលចែកជូនបងប្អូននៅខេត្តបាត់ដំបងនេះ មិនខុសពីអំណោយនៅខេត្ត បន្ទាយមានជ័យទេ គ្រាន់តែខុសគ្នាត្រង់តួរលេខប៉ុណ្នោះ គឺខេត្ត បន្ទាយមានជ័យ ចំនួន៤៩៩គ្រួសារ ខេត្តបាត់ដំបង​ចំនួន ២៦០គ្រួសារ និងខេត្តពោធិសាត់ តិចជាងគេជាង២០០គ្រួសារ ដោយសារខេត្តពោធិសាត់ មានការជួយសង្គ្រោះច្រើនពីសំណាក់រាជរដ្ឋាភិបាលនិងសប្បុរសជននានា​​ នាពេលកន្លងមក។

ជាចុងក្រោយលោកអគ្គនាយក វណ្ណ សុភានោ បានជូនពរបងប្អូនដែលរងគ្រោះទាំងអស់ សូមអោយមានសុខភាពល្អ អាយុយឺនយូរនិងថ្លែងអណរគុណចំពោះក្រុមការងារទាំងអស់ដែលបានជួយសំរួលអោយកម្មវិធីសប្បុរសធម៍នេះប្រព្រឹត្តទៅយ៉ាងរលូន។

បើតាមគណកម្មការរៀបចំកម្មវិធីសប្បុរសធំ៍របស់ក្រុមហ៊ុនRF3 World cambodia បានប្រាប់ កម្ពុជាសន្តិភាពថា អំណោយដែលចែកជូនបងប្អូនបងប្អូនរងគ្រោះដោយសារទឹកជំនន់ មួយគ្រួសារៗ​ មានទំហំរស្មើរៗគ្នា គឺ អង្ករមួយបេ ១០គីឡូរគ្រាម ទឹកពិសារបរិសុទ្ឋមួយកេស ត្រីខមួយយួរ មីមួយកេស និងថវិការមួយចំនួន។

សូមជំរាបជូនថា បេសកកម្មកម្មវិធីសប្បុរធម៍មហារគ្រួសារក្រុមហ៊ុនRF3 World​ Cambodia ប្រព្រឹត្តិទៅរយៈបីថ្ងៃគឺពីថ្ងៃ ២០ដល់ថ្ងៃទី ២៣ខែតុលាឆ្នាំ២០២០ ដែលមានគោលដៅចំនួនបីខេត្ត គឺបន្ទាយមានជ័យ បាត់ដំបងនិងខេត្តពោធិសាត់៕

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook