Connect with us

ព័ត៌មានទាន់ហេតុការណ៍

ប្រទេសថៃបាន ធ្វើតេស្តអវិជ្ជមានវីរុសកូវីដ១៩ ភ្ញៀវ ១ ០០៧នាក់ ដែលមកពីអាហ្វ្រិកខាងត្បូង

(បាងកក)៖ តាមនាយកដ្ឋានគ្រប់គ្រងជំងឺកូវីដ១៩ របស់ប្រទេសថៃ បាននិយាយកាលពីថ្ងៃអាទិត្យថា ភ្ញៀវទេសចរទាំងអស់ចំនួន ១ ០០៧ នាក់ ដែលមកពីប្រទេសអាហ្វ្រិកខាងត្បូង ដែលទើបមកដល់ប្រទេសថៃ បានធ្វើតេស្តអវិជ្ជមាន សម្រាប់វីរុសកូវីដ១៩ តាមព័ត៌មានដែលកម្ពុជាសន្តិភាព ទទួលបាននៅព្រឹក ថ្ងៃ ចន្ទទី២៩ ខែវិច្ឆិកាឆ្នាំ២០២១ ។

បើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ដែលកម្បុជាសន្តិភាពទទួលបាននៅព្រឹកនេះ បានឱ្យដឹងថា លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយក នាយកដ្ឋានគ្រប់គ្រងជំងឺ បាននិយាយថា អ្នកទាំងអស់នោះនៅតែ ដាក់ឱ្យធ្វើចត្តាឡីស័កក្រោមកម្មវិធី sandbox ទេសចរណ៍ ដែលមានន័យថា ពួកគេកំពុងត្រូវបានត្រួតពិនិត្យ យ៉ាងដិតដល់ដោយ អាជ្ញាធរសុខាភិបាល ក្នុងពេលលោកបានព្យាយាម កាត់បន្ថយការភ័យខ្លាចកាលពីម្សិលមិញថា វីរុសបំលែងថ្មីឈ្មោះ Omicron អាចត្រូវបានដឹកចូលប្រទេស ដោយអ្នកដំណើរបើទោះមានការប្រុងប្រយ័ត្នក៏ដោយព្រោះវីរុសបំឡែងខ្លួនថ្មីនេះវាមានសមត្ថភាពឆ្លងលឿនឆាប់រហ័សហើយគ្រោះថ្នាក់ជាងមុន។

គួរបញ្ជាក់ថាវីរុសបំលែងថ្មីដែលមាន សក្តានុពលអាចឆ្លងបានច្រើនជាងមុន ត្រូវបានរកឃើញដំបូង នៅអាហ្វ្រិកខាងត្បូង ហើយចាប់តាំងពីពេលនោះ មកត្រូវបានគេរកឃើញ នៅកន្លែងផ្សេងទៀតក្នុងទ្វីបអាហ្រ្វិក នៅប្រទេសអូស្ត្រាលី ចក្រភពអង់គ្លេស អាល្លឺម៉ង់ អ៊ីស្រាអែល អ៊ីតាលី និងហុងកុង វីរុសបំលែងខ្លួនថ្មីនេះគួរឪ្យខ្លាចណាស់ដូច្នេះហើយប្រទេសនិមួយៗហាក់យកចិត្តទុកដាក់និងការពារយ៉ាងខ្លាំងព្រោះវាកាចសាហាវជាងវីរុសមុនៗឆ្ងាយ។

បើតាមអ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី Rachada Dhnadirek បាននិយាយថា នាយកដ្ឋានវិទ្យាសាស្ត្រ វេជ្ជសាស្ត្រមិនបានរកឃើញ ករណីឆ្លងវីរុសបំលែងថ្មីនេះ ណាមួយនោះទេ ប៉ុន្តែយ៉ាងណាក៏យើងមិនធ្វេសប្រហេសនោះឡើយគឺមានតែប្រុងប្រយ័ត្នជាងមុនទៅទៀត៕

facebook sharing button
twitter sharing button

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook