Connect with us

ព័ត៌មានទាន់ហេតុការណ៍

អាកាសយានដ្ឋានអន្តរជាតិតែមួយគត់របស់អ៊ូហ្គង់ដា ត្រូវបានចិនរឹបអូសព្រោះតែបរាជ័យក្នុងការសងបំណុល

អន្តរជាតិ៖ ប្រព័ន្ធផ្សព្វផ្សាយអាហ្រ្វិកបានរាយការណ៍ឲ្យដឹងថា ប្រទេសអ៊ូហ្គង់ដា (Uganda) បានបាត់បង់អាកាសយានដ្ឋានអន្តរជាតិតែមួយគត់របស់ខ្លួន គឺអាកាសយានដ្ឋានអន្តរជាតិ Entebbe ដោយត្រូវប្រគល់ឲ្យប្រទេសចិន ដោយសារតែមូលហេតុបរាជ័យក្នុងការសងប្រាក់កម្ចីចំនួន២០៧លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន​ Indiatoday

ក្នុងឆ្នាំ២០១៥ ធនាគារនីហរ័ណ អាហរ័ណ (EXIM) របស់ប្រទេសចិនបានផ្តល់ប្រាក់កម្ចីដល់ប្រទេសអ៊ូហ្គង់ដាចំនួន ២០៧លានដុល្លារ​ ជាមួយនឹងអត្រាការប្រាក់២ភាគរយ ដើម្បីធ្វើការយកមកអភិវឌ្ឍនៅអាកាសយានដ្ឋានអន្តរជាតិ Entebbe ជាមួយនឹងរយៈពេលសង២០ឆ្នាំ នឹងអំឡុងពេលត្រូវសងជាចាំបាច់ក្នុងរយៈពេល៧ឆ្នាំ កុំឲ្យមានការយឺតយ៉ាវឲ្យសោះ។ ប៉ុន្តែជាអកុសលរដ្ឋាភិបាលរបស់លោក​ Yoweri Museveni បានបរាជ័យក្នុងការសងប្រាក់កម្ចីនោះ ដូច្នេះហើយធនាគារចិនអាចរឹបអូសអាកាសយានដ្ឋានដែលមានតែមួយនោះពេលណាក៏បាន ដោយមិនចាំបាច់មានមជ្ឈត្តកម្មអន្តរជាតិណាមួយឡើយ។

សេចក្តីថ្លែងការណ៍របស់អាជ្ញាធរអាកាសចរណ៍ស៊ីវិលអ៊ូហ្គង់ដា (UCAA) តាមសេចក្តីរាយការណ៍បានស្នើថា បទប្បញ្ញត្តិមួយចំនួននៅក្នុងកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានជាមួយប្រទេសចិន បានលាតត្រដាងអាកាសយានដ្ឋានអន្តរជាតិ Entebbe និងទ្រព្យសម្បត្តិផ្សេងទៀតរបស់អ៊ូហ្គង់ដាដែលត្រូវភ្ជាប់ និងកាន់កាប់ដោយអ្នកឱ្យខ្ចីរបស់ចិននៅពេលអាជ្ញាកណ្តាលនៅទីក្រុងប៉េកាំង។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយចុងក្រោយ គណៈប្រតិភូនៃមន្ត្រីអ៊ូហ្គង់ដាក៏បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសចិន កាលពីដើមឆ្នាំនេះក្នុងការប៉ុនប៉ងដើម្បីចរចាឡើងវិញនូវឃ្លានៃកិច្ចព្រមព្រៀងប្រាក់កម្ចី។ ទោះជាយ៉ាងណាក៏ដោយ ដំណើរទស្សនកិច្ចនេះមិនបានជោគជ័យទេ ដោយសារអាជ្ញាធរចិនបានបដិសេធមិនអនុញ្ញាតឱ្យមានការផ្លាស់ប្តូរណាមួយនៅក្នុងលក្ខខណ្ឌដើមនៃកិច្ចព្រមព្រៀងឡើយ។

កាល​ពី​សប្តាហ៍​មុន រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​អ៊ូហ្គង់ដា Matia Kasaija បាន​ធ្វើការសុំ​ទោស​ដល់​សភា​ចំពោះ​ការ​«ប្រព្រឹត្ត​ខុស»​លើ​កម្ចី​រាប់​លាន​ដុល្លារ ៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook