Connect with us

ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីចិនអំពាវនាវឱ្យបង្កើនកិច្ចសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ

(ចិន)៖ នាយករដ្ឋមន្ត្រីចិន លោក Li Keqiang បាននិយាយនៅថ្ងៃសុក្រថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចក្នុងការពង្រឹងកិច្ចសម្របសម្រួលជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីអនុវត្តរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព ពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងជំរុញការអភិវឌ្ឍពិភពលោកប្រកបដោយតុល្យភាព កិច្ចសម្របសម្រួល និងការរួមបញ្ចូលគ្នាបន្ថែមទៀត។

លោក Li បានធ្វើការកត់សម្គាល់ខាងលើនេះនៅក្នុងអំឡុងពេលនៃកិច្ចប្រជុំមួយតាមរយៈតំណភ្ជាប់វីដេអូជាមួយលោក Abdulla Shahid ប្រធាននៃសម័យប្រជុំលើកទី៧៦ នៃមហាសន្និបាតអង្គការសហប្រជាជាតិ (UNGA) ។

លោក Li បាននិយាយថា ក្នុងនាមជាសមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជាប្រទេសកំពុងអភិវឌ្ឍធំជាងគេ ប្រទេសចិនតែងតែប្រកាន់ខ្ជាប់នូវពហុភាគីនិយម កិច្ចការពារប្រព័ន្ធអន្តរជាតិដែលផ្តោតសំខាន់ទៅលើអង្គការសហប្រជាជាតិ សណ្តាប់ធ្នាប់អន្តរជាតិដែលគាំទ្រដោយច្បាប់អន្តរជាតិ និងបទដ្ឋានជាមូលដ្ឋានដែលគ្រប់គ្រងទំនាក់ទំនងអន្តរជាតិដោយផ្អែកទៅលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ ព្រមទាំងធ្វើការងារជាមួយសហគមន៍អន្តរជាតិដើម្បីរក្សាសន្តិភាព លើកកម្ពស់ការអភិវឌ្ឍ និងវិបុលភាពពិភពលោក។

លោក Li បាននិយាយថា ប្រទេសចិនគាំទ្រចំពោះ UNGA ក្នុងការសម្រេចបាននូវលទ្ធផលជាក់ស្តែងបន្ថែមទៀតក្នុងការលើកកម្ពស់ការចែកចាយដោយយុត្តិធម៌នៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ការលើកកម្ពស់ការអភិវឌ្ឍ និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ។ លោកបាននិយាយបន្ថែមថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង និងជំរុញការអភិវឌ្ឍសកលលោកប្រកបដោយតុល្យភាព សម្របសម្រួល និងការរួមបញ្ចូលគ្នាបន្ថែមទៀត។

ចំណែកលោក Shahid បានសម្តែងការពេញចិត្តចំពោះសកម្មភាពរបស់ប្រទេសចិនក្នុងការផ្តល់វ៉ាក់សាំងដល់ពិភពលោក និងគាំទ្រយ៉ាងសកម្មដល់គម្រោងនៃកិច្ចសហប្រតិបត្តិការរបស់អង្គការសហប្រជាជាតិ ដោយលោកបាននិយាយថា លោកគាំទ្រដល់គំនិតផ្តួចផ្តើមអភិវឌ្ឍសកលលោកដែលស្នើឡើងដោយប្រទេសចិន ហើយសង្ឃឹមថា នឹងមានការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិនដើម្បីលើកកម្ពស់ការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ និងសម្រេចបាននូវគោលដៅនៃការអភិវឌ្ឍប្រកបដោយចីរភាព៕
ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook