Connect with us

ព័ត៌មានទាន់ហេតុការណ៍

យន្តហោះយោធាចិន ២៧គ្រឿង និង យន្តហោះទម្លាក់គ្រាប់បែក ហោះចូលតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាស របស់តៃវ៉ាន់

(បរទេស)៖ នៅក្នុងរយៈពេលពីរខែកន្លងមកនេះចិនបានហោះហើរចូល កោះតៃវ៉ាន់ធ្វើឪ្យតៃវ៉ាន់ដាក់ពង្រាយទ័ពអាកាសរបស់ខ្លួនក្នុងឱកាសជាច្រើន ដើម្បីបង្ខំឱ្យយន្តហោះចិនផ្លាស់ប្តូរទិសដៅនៅពេលដែលយន្តហោះរបស់ចិនទាំងនោះ បានចូលទៅជិតដែនអាកាសរបស់ខ្លួននេះតាមព័ត៌មានដែលកម្ពុជាសន្តិភាពទទួលបាន នៅព្រឹកថ្ងៃអង្គារ ទី៣០​ខែ​ វិច្ឆិកាឆ្នាំ២០២១។

បើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ដែលកម្ពុជាសន្តិភាពទទួលបាននៅថ្ងៃនេះ បានឱ្យដឹងថា ក្រសួងការពារជាតិកោះតៃវ៉ាន់បានប្រកាសថា យន្តហោះរបស់ខ្លួន បានហោះ បណ្តេញយន្តហោះយោធាចិនចំនួន ២៧ គ្រឿងបានចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារ ដែនអាកាសរបស់ខ្លួន។ យន្តហោះដែលដាក់ពង្រាយ “បានព្រមាន” ទៅដល់យន្តហោះរបស់ចិនឱ្យផ្លាស់ប្តូរទិសដៅរបស់ពួកគេ។ កោះនេះក៏បានដំណើរការប្រព័ន្ធការពារដែនអាកាសដើម្បីតាមដានចលនារបស់យន្តហោះចិនផងដែរហើយក៏ចាប់បាននៅការរំលោភជាច្រើនដងពីកងទ័ពចិនផងដែរដែលតៃវ៉ាន់បានហៅថាជាការរំលោភដែនអធិបតេយ្យរបស់តៃវ៉ាន់។

ក្រុមយន្តហោះរបស់ចិន រួមមានយន្តហោះចម្បាំងចំនួន ១៨គ្រឿង នៃម៉ូដែលមិនជាក់លាក់, យន្តហោះទម្លាក់គ្រាប់បែក H-6 ចំនួន ៥ គ្រឿង ក៏ដូចជាយន្តហោះចាក់សាំងលើអាកាសប្រភេទ Y-20 មួយគ្រឿងផងដែរ។ ក្រសួងការពារជាតិកោះតៃវ៉ាន់ មិនបានបញ្ជាក់ថា យន្តហោះទាំង៣គ្រឿងផ្សេងទៀត ជាប្រភេទអ្វីនោះទេ។

សុមបញ្ជាក់ថាយន្តហោះទម្លាក់គ្រាប់បែក និងយន្តហោះរបស់កងទ័ពរំដោះប្រជាជនជនចិន ឬ PLA បានហោះហើរនៅជិតព្រំដែនភាគខាងត្បូងរបស់កោះតៃវ៉ាន់ មុនពេលងាកចេញ ហើយហោះត្រឡប់ទៅមូលដ្ឋានរបស់ពួកគេវិញនេះគឺជាព្រឹត្តការណ៍ដែលគួរឪ្យកត់សម្គល់និងព្រួយបារម្មណ៍សម្រាប់តៃវ៉ាន់និងពិភពលោកព្រោះវាអាចក្លាយជាសង្គ្រាមទ្រង់ទ្រាយធំនៅថ្ងៃអនាគត៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook