Connect with us

ព័ត៌មានទាន់ហេតុការណ៍

ដល់ពេល បិទ​ព្រំប្រទល់​វិញ ពង្រឹង​វិធានការ​ជា​ថ្មីទប់ទាល់ OMICRON …

អូមីក្រុង និង​ វ៉ាក់សាំង

ដល់ពេល បិទ​ព្រំប្រទល់​វិញ ពង្រឹង​វិធានការ​ជា​ថ្មីទប់ទាល់ OMICRON …

មិនទាន់​ស្គាល់​អត្តសញ្ញាណ​ពិត​ប្រាកដ​របស់​អូមីក្រុង គេ​ក៏​​នៅ​មិន​ទាន់​ដឹង​ថា​តើ​វ៉ាក់សាំង​ដែល​ពិភពលោក​មាន​ប្រើ​នា​ពេល​បច្ចុប្បន្ន​នេះ អាច​ការពារ​និង​កំរិត​ការ​ឆ្លង​អូមីក្រុង ហើយ​បើ​ឆ្លង​តើ​វ៉ាក់សាំង​អាច​ការពារ​មិន​ឱ្យ​ធ្លាក់​ខ្លួន​ឈឺធ្ងន់​បាន​ប៉ុនណា ឬ​ក៏​គ្រាន់តែ​មាន​រោគ​សញ្ញា​ខ្លាំង។ ប៉ុន្តែ​ខាង​មន្ទីរ​ពិសោធន៍ឱសថ មិន​ថា​ក្រុមហ៊ុន​ AstraZeneca Pfizer/BioNtech Moderna និង​Novavax ទេ​ សុទ្ធ​តែ​ប្រកាស​អះអាង​ថា​មាន​ទំនុក​ចិត្ត​លើ​សមត្ថភាព​សម្រួល​វ៉ាក់សាំង​ប្រឆាំង​កូវីដ​របស់​ខ្លួន​បាន​ សម្រាប់​យក​ទៅ​ទប់​ទល់​នឹង​អូមីក្រុង។ បើ​តាម​លោកស្រី​ប្រធាន​គណៈកម្មការ​អឺរ៉ុប មន្ទីរ​ពិសោធន៍​នីមួយៗ​ត្រូវ​ការ​ពេល​វេលា​យ៉ាង​ហោច​ពីរទៅ​២​សប្តាហ៍​ ទើបអាច​សម្រេច​បាន​ថា​ត្រូវ​កែសម្រួល​វ៉ាក់សាំង​របស់​ពួកគេ​ឬ​អត់។

អូមីក្រុង មេរោគ​កូវីដ​បំប្លែង​ខ្លួន​ថ្មី​​លេច​ឡើង​នៅ​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ត្រូវ​បានអង្គការ​សុខភាពពិភពលោក ​ចាត់​ទុក​ ជា​មេរោគ ដ៏​គួរ​ព្រួយ​បារម្ភ​ ខ្លាំង​ណាស់​សម្រាប់​ពិភពលោក​ទាំងមូល។​ ខ្លាំង​ពុំ​ធ្លាប់​មានទេ គិត​​តាំង​ពីមាន​លេច​មេរោគ​កូវីដ​បំប្លែង​ខ្លួន​ដែលតាមក។ ​​ប៉ុន្តែគេ​នៅ​ពុំ​ទាន់​ដឹង​ជា​ប្រាកដ​ថា​តើ​ អូមីក្រុង កំណាច ​ឆ្លង​ខ្លាំង​ឬ​មិន​សូវ​ឆ្លង​ ជាង​ដែលតា និង​មេរោគបំប្លែង​មុន​ៗ​ កំរិត​​ណា​ឡើយ។

ក្នុង​ពេល​រង់ចាំ​ ប្រទេស​ខ្លះ​បាន​ជំរុញ​និង​ពន្លឿន​យុទ្ធនាការ​ចាក់​ថ្នាំ បង្ការ​ ដូស​ទីបី ហើយ​វិធី​ការពារ​និង​ទប់​ទល់​ដ៏​ប្រសើរ​ជាង​គេ ដើម្បី​បាន​ចំណេញ​ពេលវេលា និង​ កុំ​ឱ្យ​ការ​ចម្លង​រាតត្បាត​ ស្ទុះ​ឡើង​លឿន​ខ្លាំង គឺ​គ្មា​ន​អ្វី ក្រៅ​ពី​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ទ្វេឡើង និង​បន្តប្រកាន់​ខ្ជាប់​វិន័យការពារ​ខ្លួន ដោយ ​ពាក់​ម៉ាស់ ក្នុង​ទី​បិទ​ជិត ក្នុង​ទី​ប្រជុំ​ជន រក្សា​គន្លាត ឧស្សាហ៍​បើក​ទ្វារ​បង្អួចផ្ទះសម្បែងការិយាល័យ​ធ្វើការ ដើម្បី​ឱ្យ​ប្តូរ​ផ្លាស់​​ខ្យល់​បរិយាកាស៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook