Connect with us

ព័ត៌មានជាតិ

ពន្ធដារ រំឭក​ឱ្យ​ម្ចាស់​យានយន្ត បង់ពន្ធ​ឱ្យបាន​ត្រឹម​ចុងខែ​វិច្ឆិកា

អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​រំឭក​ដល់​អ្នក​មិនទាន់​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំឆ្នាំ​២០២០  ត្រូវបំពេញ​កាតព្វកិច្ច​ពន្ធ ឱ្យបាន​ត្រឹម​ថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

បើតាម​សេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​ពន្ធដារ ម្ចាស់​យានយន្ត​ដែល​មិនទាន់​បង់ពន្ធ ត្រូវ​រួសរាន់​មក​ប្រកាស​បង់ពន្ធ​ឱ្យបាន​ត្រឹម​ថ្ងៃទី​៣០ ខែវិច្ឆិកា នៅតាម​សាខា​ពន្ធដារ​ខេត្ត​-​ខណ្ឌ ឬ​នៅ​ធនាគារ​កាណាឌីយ៉ា​ក​.​អ ធានា​គារ​អេស៊ីលីដា ភីអិលស៊ី ឬ​ធនាគារ​ដែល​បាន​ចុះ​អនុស្សរណៈ​ជាមួយ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។
​សេចក្ដីជូនដំណឹង​ដដែល​បាន​បញ្ជាក់ថា ក្នុងករណី​ខកខាន​មិនបាន​បង់ពន្ធ​តាម​ពេល​កំណត់​ម្ចាស់​យានយន្ត​នឹងត្រូវ​ទទួលរង​ទោសទណ្ឌ​តាមច្បាប់​ស្ដីពី​សារពើពន្ធ​ជា​ធរមាន​។ អគ្គនាយកដ្ឋាន​ពន្ធដា​រ​នឹង​សហការ​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច ជាពិសេស​នគរ​បាលច​រាច​រណ៍ ដើម្បី​ចុះ​ត្រួតពិនិត្យ​ការអនុវត្ត​ប្រមូល​ពន្ធ​នេះ​នៅតាម​ដងផ្លូវ​នានា បន្ទាប់ពី​ការបិទ​បញ្ចប់​ប្រមូល​ពន្ធ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook