Connect with us

ព័ត៌មានទាន់ហេតុការណ៍

អា​មេ​រិ​ក​ បាន​ព្រមាន​ រុ​ស្សី​ថាបើ​ហ៊ានប៉ះ​ ​អ៊ុយ​ក្រែ​ននឹងមានផលវិបាក​ធ្ងន់ធ្ងរជាមិនខាន

(វ៉ាស៊ីនតោន) ៖ តាមរដ្ឋមន្ត្រី​ការ​បរទេស​រុ​ស្សី​ លោក Sergei Lavrov បាន​ធ្វើការ​ព្រមាន​ថា អ៊ឺ​រ៉ុ​ប​អាច​នឹង​វិល​ត្រឡប់​ទៅ​រក​អ្វី​ដែល​លោក​ហៅ​ថា «សុ​បិ​ន្ត​អាក្រក់​នៃ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ផ្នែក​យោធា​»នេះតាមព័ត៌មានដែលកម្ពូជាជាសន្តិភាពទទួលបាន​ នៅ​ថ្ងៃសុក្រ ទី ៣ ខែ ធ្នូ ឆ្នាំ ២០២១ ។

គួរបញ្ជាក់ថា នៅ​ក្នុង​ស​ន្និ​សិ​ទ​សន្តិសុខ​អ៊ឺ​រ៉ុ​ប​ធ្វើ​ឡើង​ក្នុង​ប្រទេស​ស៊ុ​យ​អែ​ត លោក Sergei Lavrov បាន​លើក​ឡើង​ពី​គំនិត​នៃ​កតិកាសញ្ញា​សន្តិសុខ​អ៊ឺ​រ៉ុ​ប​ថ្មី​មួយ ដើម្បី​ព្យាយាម​ប​ញ្ឍ​ប់​អង្គការ Nato ពី​ការ​ពង្រីក​វត្តមាន​បន្ថែម​ទៀត​នៅ​ភាគ​ខាងលិច​។

ចំណែក​រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​លោក Antony Blinken បាន​ព្រមាន​ពី​ផលវិបាក​ធ្ងន់ធ្ងរ​ប្រ​សិន​រុ​ស្សី​ស្វែងរក​ជម្លោះ​ជាមួយ​ប្រទេស​អ៊ុយ​ក្រែ​នមែននោះរុស្ស៊ីនឹងខាតបង់ធំជាមិនខាន​។

កិច្ចប្រជុំ​នោះ​កើតឡើង​ក្រោយ​ពេល​រុ​ស្សី​បាន​បង្កើត​កម្លាំងយោធា​របស់​ខ្លួន​នៅ​ក្បែរ​ព្រំ​ដែន​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន​និ​យា​ថា រុ​ស្សី​ដាក់​កងទ័ព​ជាង ៩០.០០០​នាក់​នៅ​ទីនោះជាការគំរាមគហែង​មកលើអ៊ុយ​ក្រែ​ន។

ប៉ុន្តែ​ទីក្រុង Moscow របស់​រុ​ស្សី​បាន​បដិសេធ​ថា​ខ្លួន​កំពុង​រៀបចំ​ការ​វា​​ប្រហារ​ទៅ​លើ​អ៊ុយ​ក្រែ​ន និង​បាន​ចោទ​រដ្ឋធានី Kyiv របស់​អ៊ុយ​ក្រែ​ន​ថា​បាន​កសាង​កម្លាំងយោធា​របស់​ខ្លួន​។

ខណៈ​ភាព​តានតឹង​រវាង​ប្រទេស​ជិតខាង​ទាំង​ពីរ​កើតឡើង រុ​ស្សី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​កន្លង​ទៅ​ថា ខ្លួន​ចាប់​បាន​ភ្នាក់ងារ​សន្តិសុខ​អ៊ុយ​ក្រែ​ន​ចំនួន ៣​នាក់​។

ម្នាក់​ក្នុង​ចំណោម​នោះ​ត្រូវ​បាន​ចោទប្រកាន់​ពី​កា​រៀបចំ​ផែនការ​វា​.​យ​ប្រហារ​ភេរវកម្ម ចំណែក​ពីរ​នាក់​ទៀត​រង​ការ​ចោទប្រកាន់​ពី​បទ​ប្រមូល​ព័ត៌មាន​សម្ងាត់​។ នេះ​បើ​តាម​ស្ថាប័ន​សន្តិសុខ​សហព័ន្ធ​រុ​ស្សី​។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក និង​រុ​ស្សី​បាន​ជួប​គ្នា​នៅ​ក្នុង​ស​ន្និ​សិ​ទ​របស់​អង្គការ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​ក្នុង​អ៊ឺ​រ៉ុ​ប (OSCE)​។

មន្ត្រី​អា​មេ​រិ​កបាន​និយាយ​ថា​ភាគី​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ជជែក​គ្មា​បន្ថែម​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​។

លោក Antony Blinken បាន​លើក​ឡើង​ពី​លទ្ធភាព​នៃ​ជំនួប​ផ្ទាល់​រវាង​ប្រធានាធិបតី​អា​មេ​រិ​ក Joe Biden និង​ប្រធានាធិបតី​រុ​ស្សី Vladimir Putin នៅ​ពេល​អនាគត​។

ក្រសួងការបរទេស​រុ​ស្សី​សង្ឃឹមថា កិច្ចប្រជុំ​កំពូល​រវាង​លោក Joe Biden និង Vladimir Putin នឹង​កើតឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ ប៉ុន្តែ​មិន​ទាន់​បាន​កំណត់​ការ​បរិ​ច្ឆេ​ទ​​ឡើយ​ដោយភាគីទាំងពីរហាក់កំពុងយកប្រៀបគ្នារឿងការចរចារនៅឡើយ។

ការ​កសាង​កម្លាំង​ទ័ព​របស់​រុ​ស្សី​នៅ​ក្បែរ​ព្រំដែន​អ៊ុយ​ក្រែ​ន​ស្ថិត​ក្នុង​ចំណោម​ប្រធានបទ​ដែល​ត្រូវ​បាន​ពិភាក្សា​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ដោយ​ផ្ទាល់​រវាង​មេដឹកនាំ​ទាំង​ពីរ​នៅ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ កាលពី​ខែមិថុនាផងដែរ​។

សូមបញ្ជាក់ថាកាលពីដើម​ស​ប្តា​ហ៍​នេះ លោក Vladimir Putin បាន​និយាយ​ថា​រុ​ស្សី​នឹង​ស្វែង​ការ​ធានា​របស់​អា​មេ​រិ​កថា អង្គការ Nato នឹង​កម្រិត​វត្តមាន​របស់​ខ្លួន​នៅ​អ៊ុយ​ក្រែ​នផងដែរ​៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook