Connect with us

ព័ត៌មានទាន់ហេតុការណ៍

នាយករដ្ឋមន្ត្រីថៃ៖ គ្មានការបិទប្រទេសទេ ប៉ុន្តែបារ ហាងស្រា និងខារ៉ាអូខេនានាប្រហែលជាមិនទាន់ឱ្យបើកឡើងវិញទេ

ប្រទេសថៃ៖ នាយករដ្ឋមន្ត្រីថៃ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា រដ្ឋាភិបាលនឹងមិនដាក់ការបិទប្រទេសឡើយ បើទោះបីជាមានការព្រួយបារម្ភពីក្រៅប្រទេសអំពីវ៉ារ្យ៉ង់ Omicron នៃជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែការបិទកន្លែងកម្សាន្តទំនងជានឹងត្រូវបន្តទៀត។ លោក Prayut Chan-o-cha បាននិយាយថា ការបិទទូទាំងប្រទេស គឺមិនចាំបាច់ទេ រដ្ឋាភិបាលនឹងដោះស្រាយដោយការបន្តការធ្វើតេស្តអ្នកដំណើរ ដែលមកដល់សម្រាប់វ៉ារ្យ៉ង់ថ្មី។

លោកបានបញ្ជាក់ថា “វិធានការដ៏តឹងរ៉ឹងគឺមិនចាំបាច់នោះទេ ប៉ុន្តែតម្រូវឱ្យមានការធ្វើតេស្ត RT-PCR ហើយការឱ្យធ្វើចត្តាឡីស័ក ដើម្បីរង់ចាំលទ្ធផលតេស្តចេញ” ។ លោក​បន្ត​ថា ដើម្បី​ជា​ប្រយោជន៍​ដល់​សុខភាព​សាធារណៈ រដ្ឋាភិបាល​ក៏​អាច​នឹង​ត្រូវ​ពន្យារ​ពេល​បន្ថែម​ទៀត​ចំពោះ​ការ​បើក​ហាង​ស្រា បារ និង​ហាង​ខារ៉ាអូខេ។ ជាមួយគ្នានេះ បើទោះបីត្រូវផ្អាកបន្ត វិធានការជំនួយនឹងត្រូវបានស្នើទៅគណៈរដ្ឋមន្ត្រីក្នុងពេលឆាប់ៗនេះ។

គួរឱ្យដឹងថា Omicron ដែលត្រូវបានគេដាក់ឈ្មោះថា “វ៉ារ្យ៉ង់នៃក្តីបារម្ភ” ដោយអង្គការសុខភាពពិភពលោកកាលពីសប្តាហ៍មុន គឺជាប្រភេទមេរោគឆ្លងថ្មី និងខ្លាំងជាងគេ ហើយប្រទេសថៃ និងបណ្តាប្រទេសផ្សេងទៀតបានរឹតបន្តឹងការធ្វើដំណើរពីអាហ្វ្រិកខាងត្បូង ដែលជាកន្លែងមេរោគត្រូវបានរកឃើញដំបូង។ យ៉ាងណាមិញ បើតាមការបញ្ជាក់ពីនាយករដ្ឋមន្រ្តី ​រហូត​មក​ដល់​ពេល​នេះ​មិន​មាន​ករណី Omicron ត្រូវ​បាន​រក​ឃើញ​នៅ​ក្នុង​ប្រទេស​ថៃនោះទេ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook