Connect with us

ព័ត៌មានជាតិ

មានការសាទរភ្លូកទឹកភ្លូកដី គាំទ្រលោកហ៊ុនម៉ាណែតជាបេក្ខភាពនាយករដ្ឋមន្ត្រី

ខេត្តព្រះសីហនុ៖ មានការសាទរយ៉ាងខ្លាំងពីសំណាក់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងប្រជាពលរដ្ឋ ក្រោយពេលសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃប្រព្រះរាជាណាចក្រកម្ពុជា បានប្រកាស គាំទ្រ កូនប្រុសច្បងគឺឯកឧត្ដម ហ៊ុន ម៉ាណែត ឱ្យធ្វើ ជានាយករដ្ឋមន្ត្រី បន្តពីលោក តែ តាមរយៈ ការ បោះឆ្នោត។ ការប្រកាសនេះបានធ្វើឡើងនៅក្នុងឱកាស សម្ដេចតេជោអញ្ជើញ ក្នុង ពិធីសម្ពោធ ដាក់ឱ្យប្រើប្រាស់ ផ្លូវចំនួន ៣៧ខ្សែ និង អាងប្រព្រឹត្តកម្ម ទឹកកខ្វក់ ចំនួន៣ នាព្រឹក ថ្ងៃព្រហស្បតិ៍ ទី ០២ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ នៅខេត្ត ព្រះសីហនុ ។

កាលពីព្រឹក ថ្ងៃព្រហស្បតិ៍ ទី ០២ ខែធ្នូ ឆ្នាំ ២០២១ ម្សិលមិញនេះ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការហេដ្ឋារចនា សម្ព័ន្ធផ្លូវចំនួន ៣៧ ខ្សែនិងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ទី ១ និងទី ២ ក្នុងខេត្តព្រះសីហនុ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា យើងពិតជាមានមោទនភាព ដែលយើងបានកសាងនូវសមិទ្ធផលនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់រហូតដល់ជាង៣០០លារដុល្លារសហរដ្ឋអាមេរិកនៅក្នុងទីក្រុងមួយនេះ។

ជាមួយគ្នានោះដែរ ឆ្លៀតក្នុងឱកាសនោះ សម្ដេចតេជោ ហ៊ុន សែន ក៏បានប្រកាសថា កូនប្រុស ច្បង របស់ សម្តេច គឺ ឯកឧត្ដម ហ៊ុន ម៉ា ណែត គឺជា បេក្ខជន នាយក រដ្ឋមន្ត្រី មួយរូបនាពេល អនាគតដែលមាន រូបសម្តេចផ្ទាល់ ជាឪពុក ជា « អ្នកគាំទ្រ » ។

សម្ដេចបញ្ជាក់ថា គាំទ្រកូន ហ៊ុន ម៉ាណែត «ធ្វើនាយករដ្ឋមន្ត្រីបន្ត» ។ តែមិនមែនអ្វីក្រៅពីការបោះឆ្នោត គឺត្រូវបោះឆ្នោត ព្រោះសម្តេចមិនមែនបណ្តុះបណ្តាលកូន ឱ្យធ្វើជាមេចោរទេ ។

ក្រោយពីសម្ដេចតេជោ ហ៊ុន សែន បានប្រកាសដូចខាងលើ បានធ្វើឱ្យមានការគាំទ្រជាខ្លាំងពីសំណាក់ប្រជាពលរដ្ឋ មន្ត្រីរាជការ ទូទាំងប្រទេស ។ ហើយជាមួយគ្នានេះដែរ ក៏មានក្រសួង ក៏ដូចជាស្ថាប័នរដ្ឋជាច្រើនបានចេញញត្តិគាំទ្រយ៉ាងពេញទំហឹងជាបន្តបន្ទាប់ ចំពោះវត្តមាន ឯកឧត្ដម ហ៊ុន ម៉ា ណែត ក្នុងនាមជា បេក្ខជននាយករដ្ឋមន្ត្រីនាពេលអនាគត ។

សូមបញ្ជាក់ថា ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងរបស់សម្តេចតេជោ និងមានតួនាទីជា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងទ័ពជើងគោក៕





ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook