Connect with us

ព័ត៌មានទាន់ហេតុការណ៍

អ៊ីស្រាអែលរាយការណ៍ពីករណីឆ្លងកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ចំនួន០៤ករណីទៀត, សរុបកើនដល់០៧ករណី

អ៊ីស្រាអែល៖ ក្រសួងសុខាភិបាលអ៊ីស្រាអែលបានរាយការណ៍ពីករណីឆ្លងថ្មី នៃកូវីដ១៩ បំប្លែងខ្លួនថ្មី Omicron ចំនួន០៤ករណីទៀតនៅថ្ងៃសុក្រនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ នៅថ្ងៃសុក្រ ទី០៣ ខែធ្នូ ឆ្នាំ២០២១។

ក្រសួងបានកត់សម្គាល់ថា ចំនួននេះបានបង្កើនចំនួនករណី Omicron សរុបនៅក្នុងប្រទេសអ៊ីស្រាអែលឡើងដល់០៧ករណី។ ករណីឆ្លងថ្មីខាងលើ គឺត្រូវបានរកឃើញលើអ្នកដំណើរ០៤នាក់ ដែលទើបត្រឡប់មកពីអាហ្វ្រិកខាងត្បូង ហើយពួកគេទាំងនោះសុទ្ធតែមិនទាន់បានចាក់វ៉ាក់សាំង។

ក្រសួងបានបន្ថែមថា អ៊ីស្រាអែលមានការសង្ស័យខ្ពស់ចំពោះករណី Omicron ចំនួន២៧ករណីផ្សេងទៀត។ ហើយមនុស្ស២២នាក់ក្នុងចំណោម២៧នាក់នេះ មិនបានចាក់វ៉ាក់សាំង ឬជាសះស្បើយពីជំងឺឡើយ ៕

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook