Connect with us

កងកម្លាំងប្រដាប់អាវុធ

តើអ្នកដឹងសត្វនិងរុក្ខជាតិទាំង៧ដែលជានិមិត្តរូបតំណាងឲ្យអត្តសញ្ញាណខ្មែរដែឬទេ?

 

វត្តអារញ្ញសាគរ វត្តបុរាណដែលមានសំណង់ស្ថាបត្យកម្មគួរឲ្យទាក់ទាញ

      វត្តអារញ្ញសាគរ  គឺជាវត្តអារាមដែលមានវ័យចំណាស់មួយ ស្ថិតនៅភូមិ អារញ្ញ  សង្កាត់សៀមរាប   ក្រុងសៀមរាប  ហើយនៅតាម  បណ្តោយស្ទឹងសៀមរាប   ផ្លូវឆ្ពោះទៅភ្នំក្រោម     នៃទន្លេសាប។

     វត្តនេះមានសំណង់វិហារមួយ   ដែលមានស្ថាបត្យកម្មគួរឲ្យទាក់ទាញ និងពិសេសជាងគេនោះ      គឺព្រះវិហារសង់នៅលើខឿនខ្ពស់មួយជាន់ ចំណែកជញ្ជាំងសង់ពីឥដ្ឋតាន់ និងសសរជុំវិញ មានទម្រង់រមួល ដែលភាពរមួលនេះ      គឺធ្វើអំពីឥដ្ឋរមួលស្រាប់ ដែលរចនាដោយបុព្វបុរសខ្មែរជំនាន់មុន។

     អ្វីដែលពិសេសនោះ ភាពរមួលនីមួយ ក៏មានសភាពខុសៗគ្នាថែមទៀត      ក្នុងបុព្វហេតុអភិរក្សសំណង់ព្រះវិហារបុរាណ អាជ្ញាធរជាតិអប្សរា បាននិងកំពុងជួយផ្នែកបច្ចេកទេស   ដល់ដំណើរការនៃការជួសជុលវិហារវត្តអារញ្ញសាគរ         តាមអ្នកបច្ចេកទេសនៃអាជ្ញាធរជាតិអប្សរានោះ       សសរខាងក្នុង និងគ្រឿងបង្គំដំបូលនៃវត្តអារញ្ញសាគរ គឺធ្វើពីឈើ ទៅតាមរចនាបថខ្មែរសុទ្ធសាធ។ ហើយក្នុងដំណើរការជួសជុលសំណង់ព្រះវិហារនេះ       គឺអាជ្ញាធរជាតិអប្សរា          បានជួយលើផ្នែកបច្ចេកទេស ដោយបានសិក្សាចម្លងប្លង់ចាស់ទុកធ្វើជាឯកសារ      ដើម្បីឲ្យប្រាកដថា  ការជួសជុលបានគោរពតាមរូបដើមនៃព្រះវិហារនេះ។

នៅមានវត្តបុរាណនិងព្រះវិហារជាច្រើនណាស់នៅលើទឹកដីព្រះរាជាណាចក្រកម្ពុជាយើងក៏ដូចជានៅតាមបណ្តាលខេត្តនិមួយៗផងដែរ   ចឹងហើយយើងគួរនំាគ្នាថែរក្សានិងស្វែងយល់ដឹងពីអរិយធម៌   វប្បធម៌ជាតិ វត្តបុរាណ   ព្រះវិហារបុរាណ ក្បួរក្បាច់    រូបចម្លាក់   វត្ថុបុរាណ     រចនាបថខ្មែរយើងអោយបានគង់វង្សជារៀងរហូត៕

រៀបចំដោយ៖ ខ្ញុំបាទ ចាន់ សឿន កម្ពុជាសន្តិភាព ១៥/១២/២១

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook