នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២នេះ ក្រុមហ៊ុន RF3 World cambodia ដឹកនាំដោយលោកអគ្គនាយ វណ្ណ សុភានោ និងលោកស្រីអគ្គនាយិការ បាននាំយកអំណោយ មានអង្ករ មី ត្រីខ ទឹកសុទ្ឋនិងថិការមួយចំនួន ចែកជូនដល់បងប្អូនដែលរងផលប៉ះពាល់ ដោយសារគ្រោះទឹកជំនន់នៅក្នុងខេត្តពោធិសាត់នេះ ចំនួន២៤០គ្រួសារ។

កម្មវិធីចែកអំណោយសប្បុរសធម៍នេះ បានធ្វើឡើង ក្រោមអធិបតីភាព លោក អភិបាលនៃគណ:អភិបាលរងខេត្ត ពោធិសាត់ ឯ.ឧ ចេងឡៃ និង លោកអភិបាលនៃគណះអភិបាលក្រុង ចាប សំណាង រួមជាមួយ លោកអគ្គនាយក វណ្ណ សុភានោ នឹងអ្នកស្រី អគ្គនាយិការ ផាន់ ណារ៉ា រួមទាំងសមាជិក សមាជិការ និងថ្នាក់ដឹកនាំ របស់ក្រុមហ៊ុន ដែលមានទីតាំងនៅ ភូមិរលាប សង្កាត់រលាប ក្រុងពោធិសាត់ ខេត្តពោធិសាត់ ។

ថ្លែងសំណេះសំណាលក្នុងឱកាសនោះ លោក វណ្ណ សុភានោ សំដែងនូវក្តីសមនស្សរីករាយជាខ្លាំង ដែលលោកបានមកជួបបងប្អូនដោយផ្ទាល់នៅទីនេះ លោកក៏បានចូលររួមស្តាយជាខ្លាំង ចំពោះការបាត់បង់ ផលប្រយោជន៍របស់បងប្អូនពីគ្រោះទឹកជំន់នេះ។ លោកថានេះជាអំណោយតិច របស់ក្រុមហ៊ុន RF3 world cambodia ចែកជូនបងប្អូនក្នុងគ្រាដែលមិនទាន់ប្រកបកិច្ចការបាន ទំរាំទឹកស្រកទៅវិញ ហើយលោកក៏ជូនពរបងប្អូនទាំងអស់ មានសុខភាពល្អបរិបូរណ៍ផងដែរ។

ចំណែកលោក អភិបាលរងខេត្តពោធិសាត់ ចេង ឡៃ បានថ្លែងនាឱកាសនោះថា ខេត្តពោធីសាត់រងគ្រោះខ្លាំងជាងគេនៅគេនៅក្នុងគ្រោះទឹកជំនន់នេះ ។អំណោយថ្ងៃនេះគឺជាការរួមចំណែករបស់ក្រុមហ៊ុន ក្នុងការជួយសំរួលការលំបាករបស់បងប្អូន នាពេលនេះបានមួយគ្រា។ លោកថា រាជរដ្ឋាភិបាល មិនបានទុកប្អូនណាម្នាក់ចោលនោះទេ ក្នុងនោះសម្តេចតេជោ បានផ្តល់ថវិការចំនួន ១០ម៉ឺន ដុល្លារសហររដ្ឋអាមេរិក មកដល់រដ្ឋបាលខេត្ត ដើម្បីដោះស្រាយនិង ឧបត្ថម្ភដល់បងប្អូនដែលរងគ្រោះដោយទឹកជំនន់នេះ។

លោកបន្តថា ពេលបងប្អូនទទួលអំណោយនេះហើយ ត្រូវនឹកឃើញដល់ម្ចាស់អំណោយ គឺក្រុមហ៊ុន RF3 World Cambodia ដែលបានជួយបងប្អូនក្នុងគ្រាមានអាសន្ននេះ ហើយលោក ក៏ថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅ ចំពោះក្រុមហ៊ុននិងសមាជិកទាំងអស់ ដែលបានចែករំលែក ក្តីស្រលាញ់តាមរយ: ការចែកអំណោយសប្បុសរធម៍នេះ ផងដែរ។

សូមជំរាបជូនថា នេះគឺជាបេសកកម្ម ចុងក្រោយនៅក្នុងកម្មវិធីសប្បុរសធម៍របស់ក្រុមហ៊ុន RF3 World Cambodia ដែលដឹកនាំដោយ លោកអគ្គនាយ វណ្ណ សុភានោ និងលោកស្រី អគ្គនាយិការ ដែលចាប់ផ្តើមពីថ្ងៃទី២០ដល់ថ្ងៃទី២៣ខែតុលា ឆ្នាំ២០២០ ។ កាលពីថ្ងៃទី២០ខែតុលា ក្រុមការងារសប្បុរសធម៍ បានចែកអំណោយសប្បុរសធម៍នៅខេត្ត បន្ទាយជ័យចំនួន ៤៩៩គ្រួសារ ហើយបន្ទាប់មកនៅថ្ងៃទី២១ ខែតុលា បានធ្វើនៅខេត្ត បាត់ដំបងចំនួន ២៦០គ្រួសារ និងទៅថ្ងៃទី ២៣ខែតុលា គឺខេត្តពោធិសាត់ចំនួនជាង ២៤០គ្រួសារ ដោយមួយគ្រសារ ទទួលបានអង្ករមួយបេ ១០គីឡូក្រាម ត្រីខមួយយួរ មីមួយកេស ទឹកពិសារបរិសុទ្ឋមួយកេស និង ថវិការមួយចំនួន៕ ដោយ៖ព្រាប ស







