Connect with us

ព័ត៌មានជាតិ

ប្រមុខរដ្ឋាភិបាលគ្រោងនឹងសាកសួរសុខទុក្ខប្រជាពលរដ្ឋនៅបន្ទាយមានជ័យជាថ្មីនៅថ្ងៃស្អែកក្នុងស្រុកម៉ាឡៃនិងអូជ្រៅ

នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០ ស្អែកនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នឹងបន្តដំណើរចុះសួរសុខទុក្ខ និងចែកអំណោយជាស្បៀងអាហារ និងសម្ភារៈប្រើប្រាស់ជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមួយម៉ឺនគ្រួសារទៀត នៅក្នុងស្រុកអូរជ្រៅ និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

តាមគំរោងសម្តេចតេជោលោកនឹង  សួរសុខទុក្ខ និងចែកអំណោយនៅ ទីតាំងទី១ ធ្វើនៅស្រុកអូរជ្រៅចម្ងាយ ១៧គីឡូម៉ែត្រ ពីទីរួមខេត្តបន្ទាយមានជ័យ និងទីតាំងទី២ ធ្វើឡើងនៅស្រុកម៉ាឡៃ ចម្ងាយពីទីតាំងទី១ប្រមាណជា ៤០គីឡូម៉ែត្រ។

មុននឹងការរៀបចំពិធីសំណេះសំណាលមកដល់ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២០នេះ អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងយុវជន យុវតី ជាសិស្សានុសិស្សជាច្រើននាក់ បាននិងកំពុងសស្រាក់សស្រាំក្នុងការរៀបចំចាត់ចែងរោងកៅអី និងការលើកដាក់សម្ភារៈជាអំណោយ មានដូចជាអង្ករ ទឹកត្រី ទឹកស៊ីអ៉ីវ ត្រីខ ទឹកបរិសុទ្ធ និងកន្ទេល ភួយ មុងជាដើមទៅតាមទីតាំងកៅអី។

បើតាមលោក អែម សុខា អភិបាលស្រុកម៉ាឡៃ បាបនថ្លែងប្រាប់សារព័ត៍មានក្នុងថា ប្រជាពលរដ្ឋដែលមកជួបសំណេះសំណាល និងទទួលអំណោយពីសម្តេចតេជោ ហ៊ុន សែន នៅទីតាំងក្នុងស្រុកម៉ាឡៃជាទីតាំងទីពីរនេះ មានចំនួន ៥ពាន់គ្រួសារ។ ក្នុងនោះពលរដ្ឋ ៤,៥០០គ្រួសារ ជាពលរដ្ឋរងគ្រោះដោយទឹកជំនន់ក្នុងស្រុកម៉ាឡៃផ្ទាល់ និង ៥០០គ្រួសារ ជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅក្នុងក្រុងប៉ោយប៉ែត។

ដើម្បីធ្វើឱ្យកម្មវិធីសំណេះសំណាល និងចែកអំណោយជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់ ក្រោមអធិបតីភាពរបស់សម្តេចតេជោប្រព្រឹត្តដោយភាពល្អប្រសើរនោះ ទាំងអាជ្ញាធរ កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងក្រុមយុវជន យុវតីជាសិស្សានុសិស្ស បានសស្រាក់សស្រាំ និងយកចិត្តទុកដាក់ខ្ពស់បំផុត ក្នុងការរៀបចំរោង កៅអី និងសម្ភារៈជាអំណោយ។ អ្នកខ្លះដំឡើងរោង អ្នកខ្លះរៀបចំកៅអី ជូតកៅអី អ្នកខ្លះលីអង្ករ អ្នកខ្លះលើកទឹកសុទ្ធ អ្នកខ្លះលើកមី អ្នកខ្លះលើកទឹកត្រី និងទឹកស៊ីអ៉ីវជាដើម។

សូមជំរាបថា ខេត្តបន្ទាយមានជួយមានគ្រោះទឹកជំនន់ខ្លាំងគេ នៅក្នុងចំណោមខេត្តក្រុងទាំង១៩ ដែលរងផលប៉ះពាល់ពីទឹកជំនន់នេះ ។ មូលហេតុដែលរងគ្រោះខ្លាំងគឺបណ្តាលមកពីជំនន់ទឹកភ្លៀងផង​បណ្តាលមកពីទឹកហូរមកពីប្រទេសថៃផងដែរ ។

កន្លងមកនេះកាលពីថ្ងៃទី២០និង២១ខែតុលាឆ្នាំ២០២០ ប្រមុខរាជរដ្ឋាភិបាលលោក​បានមកពិនិត្យនិងចែកអំណោយជូនពលរដ្ឋនៅខេត្តបន្ទាយមានជ័យ ម្ត ងរួចមកហើយ តែដោយសារតែនៅថ្ងៃទី២៣ខែតុលានេះ លោកត្រូវ ដឹកនាំកិច្ចប្រជុំគណ:រដ្ឋមន្រ្តី ទើបលោកត្រលប់ទៅភ្នំពេញវិញ។ តែតាមប្រភពពត៌មានថា ពេលនេះលោកបានទៅដល់សៀមរាបហើយ ដើម្បីត្រៀមចុះជួបពលរដ្ឋ នៅស្រុកម៉ាឡៃនិងអូជ្រៅខេត្តបន្ទាយមានជ័យស្អែកនេះបន្តទៀត៕ ​ដោយ៖ព្រាប ស

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook