Connect with us

ព័ត៌មានជាតិ

រដ្ឋអនុម័តគម្រោងវិនិយោគធំៗ ២ ក្នុងវិស័យថាមពលតម្លៃជាង ៣៥០ លានដុល្លារ

ភ្នំពេញ៖​ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រឱ្យក្រុមហ៊ុន Oddormeanchey Power Industrial Co Ltd វិនិយោគទឹកប្រាក់ជាង ៣៥០ ដុល្លារសាងសង់គម្រោងធំៗ ២ គឺរោងចក្រអគ្គិសនីដុតធ្យូងថ្មអានុភាព ២៦៥ មេហ្គាវ៉ាត នៅខេត្តឧត្តរមានជ័យ និង ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល។

គម្រោងបង្កើតរោងចក្រអគ្គិសនីដុតធ្យូងថ្ម អនុភាព ២៦៥ មេហ្គាវ៉ាត មានទីតាំងនៅស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ដែលនឹងសាងសងដោយប្រើទុនវិនិយោគ ៤៩៤ លានដុល្លារ។

ដោយឡែក ខ្សែបញ្ជូនអគ្គិសនី តង់ស្យុង ២៣០ គីឡូវ៉ុល តភ្ជាប់ពីរោងចក្រអគ្គិសនីដុតធ្យូងថ្ម ខេត្តឧត្តរមានជ័យ មកស្ថានីយខេត្តសៀមរាបខាងកើត នឹងប្រើទុនវិនិយោគ ៦១ លានដុល្លារ។

គម្រោងទាំង២ អាចនឹងជួយបង្កើតការងារដល់ប្រជាជនក្នុងតំបន់ជិត ៣០០ កន្លែង។

គួរបញ្ជាក់ផងថា គម្រោងអគ្គិសនីទាំងពីរនេះ ត្រូវបានគណៈរដ្ឋមន្រ្តីអនុម័ត កាលពីខែកុម្ភៈ ឆ្នាំ២០២០នេះ ហើយ ហើយតាមការគ្រោងទុក គម្រោងរោងចក្រអគ្គិសនីដុតធ្យូងថ្មនេះ គ្រោងបញ្ចប់ការសាងសង់ និងបញ្ចេញថាមពល នៅឆ្នាំ២០២២ ខាងមុខ ៕

Click to comment

Leave a Reply

Your email address will not be published.

Facebook