Connect with us

ព័ត៌មានជាតិ

សម្តេចតេជោអញ្ជើញបើកការរដ្ឋានសាងសង់ស្ពានពីកោះពេជ្រទៅកោះនរានិងពីកោះនរាទៅផ្លូវជាតិលេខ១

ភ្នំពេញ)៖ ដើម្បីដោះស្រាយការលំបាករបស់ពលរដ្ឋនៅក្នុងការធ្វើដំណើរឆ្លងកាត់ទន្លេរ និងដើម្បីដឹកជញ្ជូនផល្លារនុផលរបស់ខ្លួនទៅលក់នៅលើទីផ្សារបានយ៉ាងស្រួល មិនចំនាយពេលច្រើនរងចាំសាឡាង ឆ្លងកាត់  រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ បានសំរេចសាងសង់ស្ពានពីរខ្សែរពីកោះពេជ្រឆ្លងទៅកោះនរានិងពីកោះនរាឆ្លងទៅផ្លូវជាតិលេខ១ ដែលមានតំលៃ៤០លានដុល្លារ។

នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០នេះសមិទ្ធផលថ្មីជាប្រវត្តិសាស្ត្រលើទឹកដីរាជធានីភ្នំពេញមួយទៀត នឹងចាប់ផ្តើមបើកការដ្ឋានដំណើរការសាងសង់ ហើយក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ សមិទ្ធផលថ្មីដែលនឹងបើកការដ្ឋានសាងសង់ស្អែកនេះ គឺស្ពានបេតុងខ្សែកាប្លិ៍ឆ្លងកាត់ទន្លេបាសាក់ តភ្ជាប់រាជធានីភ្នំពេញ ពីទីក្រុងកោះពេជ្រ ទៅកាន់ទីក្រុងរណបកោះនរា និងពីកោះនរា ឆ្ពោះទៅផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ផ្តល់ដោយក្រុមហ៊ុនវិនិយោគទុនអណិកជនកម្ពុជា (OCIC) ដែលទទួលបានសិទ្ធិសាងសង់ស្ពាន បានឱ្យដឹងថា សម្រាប់ស្ពានតភ្ជាប់ពីកោះពេជ្រ ទៅកោះនរា មានប្រវែង ៨២៤ម៉ែត្រ មានទទឹង ២៤.៥០ម៉ែត្រ។ ផ្លូវនេះគ្រោងចំណាយពេលសាងសង់ ៣៥ខែ ដោយចំណាយថវិកា ៣៨លានដុល្លារ។

ដោយឡែកស្ពានភ្ជាប់ពីក្រុងរណបកោះនរា ទៅកាន់ផ្លូវជាតិលេខ១ មានប្រវែង ៦០ម៉ែត្រ ទទឹង ២១ម៉ែត្រ គ្រោងចំណាយពេលសាងសង់ ១២ខែ និងចំណាយថវិកា ១,៦០៦,៣៥៣ដុល្លាអាមេរិក។

ស្ពានបេតុងខ្សែកាប្លិ៍ជាប្រវត្តិសាស្ត្រ ១ខ្សែនេះ នៅពេលសាងសង់រួច ត្រូវបានរំពឹងថា នឹងចូលរួមចំណែកជួយសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ១។ ជាពិសេសជួយកាត់បន្ថយការកកស្ទះ នៅស្ពានព្រះមុនីវង្ស។

សូមបញ្ជាក់ថា នៅកោះនរា ស្ថិតក្នងភូមិសាស្ត្រសង្កាត់និរោធ ខណ្ឌច្បារអំពៅ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យក្រុមហ៊ុន OCIC ធ្វើជាទីក្រុងរណបថ្មីលើផ្ទៃដីជាង ១០០ហិកតា។ គម្រោងនេះនឹងត្រូវរៀបចំអភិវឌ្ឍន៍ ដូចទៅនឹងទីក្រុងកោះពេជ្រនាពេលបច្ចុប្បន្នដែរ។

រាជធានីភ្នំពេញ មុនពេលរំដោះចេញពីរបប «កម្ពុជាប្រជាធិបតេយ្យ» របស់ ប៉ុល ពត នោះ ត្រូវបានគេប្រសិទ្ធជា «ទីក្រុងខ្មោច»។ ក្រោយថ្ងៃរំដោះ៧ មករា ឆ្នាំ១៩៧៩ រាជធានីភ្នំពេញ ក៏ចាប់ផ្តើមស្គាល់នូវពន្លឺនៃការអភិវឌ្ឍជាបន្តបន្ទាប់។ តាមរយៈការអភិវឌ្ឍក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលមកពីគណបក្សប្រជាជនកម្ពុជា បានធ្វើឱ្យរាជធានីភ្នំពេញ ក្លាយជារាជធានីស្រស់បំព្រងមួយមិនចាញ់ទីក្រុងនៃបណ្តាប្រទេសនានាក្នុងតំបន់ និងពិភពលោកនោះដែរ។

រាជធានីភ្នំពេញ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ដែលមានប្រជាពលរដ្ឋមិនដល់ ៥០នាក់ផងនោះ។ មកដល់ពេលបច្ចុប្បន្នក្លាយជារាជធានីភ្នំពេញ ក្លាយជាមជ្ឈមណ្ឌលពាណិជ្ជកម្ម នយោបាយ វប្បធម៌ និងទេសចរណ៍ដ៏រស់រវើក ដោយមានប្រជាពលរដ្ឋប្រមូលផ្តុំរស់នៅ ធ្វើការ សិក្សារៀនសូត្រ និងទេសចរណ៍មិនតិចជាង ៣លាននាក់នោះឡើយ។

ដើម្បីឆ្លើយតបនឹងកំណើនប្រជាពលរដ្ឋ និងឱ្យសមស្របទៅនឹងវិសាលភាពនៃកំណើនសេដ្ឋកិច្ចនោះ ផ្ទៃដីរាជធានីភ្នំពេញ ត្រូវបានពង្រីកជាបន្តបន្ទាប់ផងដែរ។ មកដល់ពេលបច្ចុប្បន្ននេះ រាជធានីភ្នំពេញមានផ្ទៃដីជិត ៧០០គីឡូម៉ែត្រក្រឡា។

សំណង់អគារពាណិជ្ជកម្ម និងលំនៅឋាន ក៏ត្រូវបានមើលឃើញរីកលូតលាស់គួរកត់សម្គាល់ផងដែរ។ បច្ចុប្បន្នរាជធានីភ្នំពេញ មានអគារខ្ពស់ៗចាប់ពី៥ជាន់ឡើងទៅ មានចំនួន១,២៩២អគារ និងបុរីមានចំនួនប្រមាណ ២៤៤បុរី។

ដោយឡែកស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ នាពេលបច្ចុប្បន្ននេះមានចំនួន ៦ស្ពាន។ ស្ពានឆ្លងកាត់ទន្លេក្នុងភូមិសាស្ត្ររាជធានភ្នំពេញ រួមមាន៖ ស្ពានជ្រោយចង្វាទី១, ទី២, ស្ពានព្រះមុនីវង្សចំនួនពីរខ្សែទៅ និងមក, ស្ពានព្រែកព្នៅ និងស្ពានបេតុងក្រុងរណបជ្រោយចង្វាភ្ជាប់ផ្លូវជាតិលេខ៦ និងលេខ៥៕

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook