Connect with us

ចំណេះដឹង-អប់រំ

នគរបាជ័យ ទឹកដីប្រវត្តិសាស្រ្ត ប្រហែលជាអ្នកពុំធ្លាប់ដឹងឮ!

 

  វត្តនគរបាជ័យ ស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម     ហើយមានចម្ងាយ ២គ.ម    ពីទីរួមខេត្តកំពង់ចាម និងមានចម្ងាយសរុប ១២២គ.ម ពីរាជធានីភ្នំពេញ

    ជ័យពីរសក្តិនគរ       គឺជាឈ្មោះដើមនៃ       វត្តនគរបាជ័យ បច្ចុប្បន្ន   ស្ថិតនៅក្នុងខេត្តកំពង់ចាម          នាសតវត្សរ៍ទី ១២ ព្រះបាទជ័យវរ្ម័នទី ៧    បានចាត់ឱ្យកសាងប្រាសាទនេះឡើងនៅត្រង់ទីប្រាសាទចាស់នៃសម័យបុរេអង្គរ។

    ក្រោយមកទៀត    ដើម្បីបានជាព្រះនគរមួយ ដ៏ពេញលេញ ព្រះអង្គក៏បានឱ្យគេលើកបារាយណ៍នៅចំពីខាងកើត    សព្វថ្ងៃ គេហៅថាជា     បន្ទាយព្រៃនគរ   វាលប្រណាំងសេះចាស់  ឱ្យត្រួតនៅលើអ័ក្សនៃព្រះប្រាង្គប្រធាននៃប្រាសាទ។

    លុះកន្លងទៅបានប្រមាណកន្លះ    សហស្សវត្សរ៍ក្រោយមក ក្នុងថ្ងៃចន្ទ ១៤ រោច   ខែអាសាឍ    ឆ្នាំខាល      មហាសករាជ ១៤៨៨ ត្រូវនឹងថ្ងៃទី ១៥ ខែកក្កដា ឆ្នាំ ១៥៦៦   វេលាម៉ោងខ្ទង់ ៨ ព្រឹក   សម្ដេចឧកញ៉ាយស   ស្រីសៅគន្ធបទ អតីតព្រះមហាក្សត្រ ព្រះបាទសម្ដេចព្រះស្រីសុគន្ធបទ បានកសាងជាសម្រចនូវព្រះចេតិយដែលកម្លាយកំពូលព្រះប្រាង្គចាស់   ដើម្បីតម្កល់ព្រះមហាសារីរិកធាតុ។

    ព្រះវិហារកសាងអំពីឈើក៏ចេះតែពុកផុយ   ក៏ត្រូវកសាងជាច្រើនលើកច្រើនសា រហូតមកទល់នឹង   ព្រះវិហារបុរាណដែលយើងបានឃើញសព្វថ្ងៃនេះ    ដែលជាស្ថាបត្យកម្មនៃទសវត្សរ៍ឆ្នាំ ១៩៣០   ដែលនៅសេសសល់គំនូរនៅតាមពិដាន     ក៏ត្រូវបានគេគូរពីលើឱ្យថ្នាសម័យនេះបន្ថែមទៀត។

\

    ប្រាសាទបុរាណនេះ ត្រូវបានជាប់ឈ្មោះក្នុងបញ្ជីស្នើរសុំទៅកាន់អង្គការ      UNESCO            ដើម្បីដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកតាំងតែពីឆ្នាំ ១៩៩២ រួមគ្នាជាមួយ ក្រុមប្រាសាទកោះកេរ្តិ៍   ឧទ្យានជាតិភ្នំគូលេន    អង្គរបូរី និងភ្នំដា ភ្នំព្រះរាជទ្រព្យ ប្រាសាទបឹងមាលា    ក្រុមប្រាសាទព្រះខ័នកំពង់ស្វាយ និងក្រុមប្រាសាទបន្ទាយឆ្មារ៕

នេះគឺជាប្រវត្តិសង្ខេបខ្លី     វត្តនគរបាជ័យស្ថិតនៅក្នុងឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម!!!

រៀបចំដោយ៖  ខ្ញុំបាទ ចាន់  សឿន កម្ពុជាសន្តិភាព ១១/១២/២១

 

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook