Connect with us

ព័ត៌មានទាន់ហេតុការណ៍

សហព័ន្ឋស្រូវអង្ករថាកម្ពុជានាំអង្ករ ទៅប្រទេសចិន មានចំនួនជិត១លានតោន និងអាចឈានដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា ក្រោយពីកម្ពុជាបានចុះអនុស្សរណៈយល់គ្នាជាមួយចិន ក្នុងការនាំចេញអង្ករ កាលពីឆ្នាំ២០១៤ រហូតមកដល់ត្រឹម៩ខែឆ្នាំ២០២០នេះ ការនាំចេញអង្កររបស់កម្ពុជាទៅប្រទេសចិន មានចំនួនជិត១លានតោន និងអាចឈានដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ។

ក្នុងជំនួបជាមួយលោក Wu Guoquan អគ្គកុងស៊ុលសេដ្ឋកិច្ច និងពាណិជ្ជកម្ម នៃស្ថានទូតចិន ប្រចាំប្រទេសកម្ពុជា  នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ នាស្ថានទូតចិតន  ដែលផ្តោតសំខាន់លើ ការជំរុញការនាំចេញអង្ករកម្ពុជាបន្ថែមទៀតទៅកាន់ប្រទេសចិន. លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា បានគូសបញ្ជាក់ជំរាបជូន លោកអគ្គកុងស៊ុល និងអង្គប្រជុំអំពីភាពរីករាយ និងសាទររបស់កម្ពុជា ចំពោះកិច្ចសហការលើការនាំចេញអង្ករកម្ពុជា ទៅកាន់ប្រទេសចិន។ លោកបានបញ្ជាក់ថា ចាប់តាំងពីឆ្នាំ ២០១៤ មានការចុះអនុស្សរណៈយោគយល់គ្នា រវាងកម្ពុជា-ចិន បានចំនួន៥អនុស្សរណៈ ហើយបាន និងកំពុងបន្តការនាំចេញ មកដល់ត្រឹមខែ៩ឆ្នាំ២០២០ ទំហំនៃការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសចិន មានការកើនឡើងចំនួនជិត១លានតោន ហើយនឹងឈាន ដល់១.២លានតោនក្នុងពេលឆាប់ៗខាងមុខនេះ ។

លោកឧកញ៉ាបានបន្តថា ការកើនឡើងនេះ គឺកើតចេញពីខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំប្រទេសទាំងពីរ ប្រកបដោយឆន្ទៈ និងមានគោលបំណងច្បាស់លាស់ក្នុងការបង្កើនចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ លើសេដ្ឋកិច្ច និងនយោបាយ។ បន្ថែមលើសពីនេះទៀត វិស័យឯកជន ជាពិសេស សហព័ន្ធស្រូវអង្ករកម្ពុជា ដែលជាស្ថាប័នតំណាងអោយវិស័យស្រូវអង្ករនៅកម្ពុជា បានខិតខំសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយ ក្រុមហ៊ុនរដ្ឋ និងក្រុមហ៊ុនឯកជន របស់ប្រទេសចិន ជាពិសេសក្រុមហ៊ុន COFCO Corporation ក្នុងការជំរុញការនាំចេញ និងពង្រីកទីផ្សារអង្ករកម្ពុជា នៅក្នុងប្រទេសចិន។

ឧកញ៉ាប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ក៏បានលើកឡើងអំពីការងារ និងមហិច្ឆតា នៃការនាំចេញរបស់កម្ពុជា ដែលមានបំណងជំរុញអោយបានការនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ អោយបានចំនួន១លានតោន ចាប់ពីឆ្នាំ ឆ្នាំ២០២១ ដែលជាកំណើនប្រកបដោយប្រាក់ចំណេញ និងមាននិរន្តរភាពទីផ្សារ។

ការសំរេចបាននូវគោលដៅនាំចេញនេះ គឺមិនអាចខ្វះបាននៃចំណែកទីផ្សាររបស់ប្រទេសចិន។ សម្រាប់ឆ្នាំ២០២០ តាមការរំពឹងទុក និងការវាយតំលៃរបស់ សហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករកម្ពុជានឹងឈានទៅដល់៨០ម៉ឺនតោន ការណ៍នេះ កម្ពុជាត្រូវការសហការយ៉ាងស្អិតរមួត ជាមួយនឹងប្រទេសចិន ជាក់ស្តែងក្នុងរយៈពេល ៩ខែឆ្នាំ២០២០ ទីផ្សាររបស់ប្រទេសចិនមានចំណែក ៣៥% នៃបរិមាណអង្ករនាំចេញអង្ករកម្ពុជាទាំងមូល។

រីឯលោក Wu Guoquan មានសេចក្តីសាទរនូវការសំរេចបានកន្លងមក និងទទួលយកដើម្បីពិនិត្យ រកលទ្ធភាពដោះស្រាយ និងធ្វើការរួមគ្នា ដើម្បីពង្រីកពាណិជ្ជកម្មប្រទេសទាំងពីរ ជាពិសេសពាណិជ្ជកម្មអង្ករ ឱ្យកាន់តែរីកចំរើនឡើងថែមទៀត៕ដោយ៖ ព្រាប ស

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook