Connect with us

ចំណេះដឹង-អប់រំ

ប្រវត្តិភ្នំប្រាសាទបាណន់ (ភ្នំបំណន់) ក្រោយមក ក្លាយជាប្រាសាទភ្នំបាណន់

ថ្ងៃនេះ  ខ្ញុំបាទសូមលើកយកពីរឿងប្រវត្តិ ដែលទាក់ទងនិងភ្នំ​កំពូលភ្នំបាណន់ ជាប់គ្នាពីមួយទៅមួយដូចប្រាសាទអង្គរវត្ត  កសាងឡើងអំពីថ្មបាយគ្រាម និងថ្មភក់         ប្រាសាទនេះស្ថិតនៅលើកំពូលភ្នំ    មានកំពូល៥ គឺបួនជ្រុងគ្រប់ទិស និងធំមួយចំកណ្តលប្រាសាទ   នៅចំផ្លូវឡើងពីខាងកើត គឺប្រាសាទតាដំបងដែក      ពីមុនមកមានរូបសំណាកតាដំបងដែកនៅឈរចាំ       ត្រូវបានចោរលួចយកចេញប៉ុន្តែ        ត្រូវប៉ូលិសចាប់បានក្នុង ឆ្នាំ២០០១  កំពូលប្រាសាទ ទី២    នាទិសខាងត្បូងឈ្មោះ     ប្រាសាទទម្លាក់ដូងដែលចាស់ៗ   បានប្រាប់តៗមកថា ក្នុងប្រាសាទនេះមានល្អាងចុះមក ក្រោមតែពុំមានមនុស្ស            ណាហ៊ានចុះទេ មានតែពិសោធន៍មើល      ពេលបុណ្យទានដែលគេតែងតែយកផែ្លដូងទៅទម្លាក់ក្នុងល្អាងប្រាសាទនោះ  រួចហើយមករង់ចាំមើលនៅខាងក្រោមនៃ     មាត់ស្ទឹងសងែ្កដែលមានរូងមួយ  ក៏ឃើញដូងនោះធ្លាក់មកចូលក្នុងស្ទឹងសងែ្កតែម្តង         ហើយលើកំពូលភ្នំនេះ   នៅជើងភ្នំមានល្អាងពីរ          គឺល្អាង        បិទមាស និងល្អាងឈូង     ល្អាង បិទមាសមានន័យថា  ជព្ជាំាងគ្របដណ្ដប់ដោយមាស ទោះបីគេមិនឃើញមានមាសនៅទីនោះ  ក៏ដោយ អ្នកអាចឃើញទឹកបពោ្ចញពន្លឺផេ្លកៗ    ស្រក់មកពីដំបូលល្អាង និង  ល្អាងមួយទៀតឈ្មោះ  ល្អាងឈូង   ហៅថាឈូងអាជ័យ  នៅជើងភ្នំ        និងកំពូលភ្នំមានព្រៃឈើតូចធំដុះចំរុះគ្នា យ៉ាងក្រាស់ដែលផ្ដល់ម្លប់ដ៏ត្រជាក់      អ្នកទេសចណ៍រអាចស្ដាប់សំលេង សត្វយំយ៉ាងពិរោះរណ្ដំ ស្រូបយកខ្យល់អាកាសបរិសុទ្ឋ និងសំរាកកាយនៅក្នុងល្អាងយ៉ាងត្រជាក់។

   តាម​ចាស់​ៗ​តំណាល​មក​ថា ​កាលពីព្រេងនាយ​មាន​សេដ្ឋី​ម្នាក់​មានកូន​ស្រី​ឈ្មោះ​នាង​រំសាយសក់ នាង​នោះ​ចេះ​តែ​ឈឺ​​ដោយ​ជំងឺ​រាំងរដូវ​ជា​ច្រើន​ឆ្នាំ    ហើយ​ក្រោយមក​​ មាន​តាបស​ម្នាក់​ឈ្មោះ​តា​គ្រាម​ បាន​ទួល​មើល ជំងឺ​នាង ​ ទាល់តែ​ជា ពេលជា​សះស្បើយ​ហើយ​   មហាសេដ្ឋី​ជា​ឪពុក​បាន​ផ្សំផ្គុំ​នាង​​ឱ្យទៅ​ជា​ភរិយា​រស់នៅ​ក្នុង​រូងភ្នំ​មួយ​ហៅ​ថា    ព្រះ​ទឹក ឬ​រូប​ទឹក រូងភ្នំ​នេះ ​នៅ​ខាងជើង​ភ្នំបាណ​ន់ ។

    ជំ​រេ​ក្រោយមក​មាន​រាជបុត្រ​ស្ដេច​១​អង្គ       ​ព្រះ​នាម​ចៅ​រាជ​កុល​បាន​មក​សុំ​រៀន​មន្ត​វិជ្ជា​ផ្សេង​ៗ​  ពី​តា​គ្រាម​     តា​គ្រាម​សុខចិត្ត​បង្ហាត់បង្រៀន​ព្រះរាជបុត្រ​ទាល់​ចេះ     ប៉ុន្តែ​ហាម​ព្រះរាជបុត្រ​មិន​ឲ្យ​មើល​ប្រពន្ធ​គាត់​ជា​ដាច់ខាត​ដោយ​គាត់​ខ្លាច​ចៅ​រាជ​កុ​ល​ស្រឡាញ់​ប្រពន្ធ​គាត់    ​      ព្រោះ​នាង​រំសាយសក់​មាន​រូបឆោម​លោម​ពណ៌​ល្អ​ណាស់​    ​ ​ជួន​ជា​តាបស​មិន​នៅ  ​ចៅ​រាជ​កុ​ល​បាន​ទៅ​លួច​មើល​ប្រពន្ធ        ​តា​គ្រាម​ឃើញ​រូប​នាង​ល្អឆើត    ​ក៏​កើត​សេចក្ដី​ប្រតិព័ទ្ធ​      ហើយ​លួច​សាកសួរ​ចិត្ត​នាង រីឯ​នាង​រំសាយសក់​វិញ​ក៏​ស្រលាញ់​ចៅ​រាជកុ​លផង​ដែរ​។

   ថ្ងៃមួយ​តាបស​ចូល​ក្នុង​ព្រៃ​ដើម្បី​រក​វត្ថុ​ផ្សេង​ៗ បានឱកាសល្អ​អ្នក​ទាំង​ពីរ    ក៏​នាំ​គ្នា​ជិះ​សំពៅ រត់​ចោល​តាបសបាត់​ទៅ ​  រយៈពេល​កន្លង​មក​        ចៅ​រាជ​កុ​ល​នឹក​ចង់ទៅ​លេង​ស្រុក​កំណើតជា​ពន់ពេក        ដោយ​សុំ​នាង​រំសាយសក់​ ហើយ​សន្យា​ថា​នឹងត្រលប់​មក​វិញ​កុំ​ខាន  ​ ប៉ុន្តែ​ដល់​វេលា​ដែល​ចៅ​រាជ​កុ​ល​ត្រលប់​មក​រក​នាង​រំសាយសក់​       នាង​ដែល​ជា​ប្រពន្ធដើម​ខឹង​ណាស់​ ក៏​ប្រើ​ក្រពើ​របស់​នាង​ឈ្មោះ​អា​ធន់​         ឱ្យទៅ​រារាំង​ផ្លូវ​ កុំ​ឱ្យប្ដី​របស់​នាង​ទៅ​រក​​ប្រពន្ធចុង​បាន​       រីឯ​នាង​រំសាយសក់​ លុះ​ក្រលេក​ឃើញ​សំពៅ​ប្ដី​ទាប​លិច        ​ក៏​បន់​ទៅ​ដល់​ទេវតា​ថែរក្សា​ប្រាសាទភ្នំ​ថា    «​សូម​ឲ្យ​ជួយ​ប្ដី​ខ្ញុំ​អោយ​រួច​ផុត​ពី​គ្រោះថ្នាក់​នេះ​ផង​ចុះ​     ខ្ញុំ​និង​ថ្វាយ​ភ្នំ»     ដោយ​អំណាច​នៃ​ការ​បន់ស្រន់​នេះ​  នាង​និង​ប្ដី​ក៏​បាន​សុខ​សប្បាយ​ហើយ​ថ្វាយ​ភ្នំ​នេះ​     លាបំណន់​     ពេលនោះ​មក ​គេ​ហៅ​ភ្នំ​ប្រាសាទ​នេះ​ថា    «ភ្នំ​បំណន់» តែ​សព្វថ្ងៃ​គេ​ហៅ​ថា​ «ភ្នំ​បាណ​ន់» វិញ​ ។

នៅជើងភ្នំមានដើមឈើជាច្រើនប្រភេទដុះចំរុះគា្ន ដែលផ្តល់ជាម្លប់ដ៍ត្រជាក់សម្រាប់ភ្ញៀវទេសចរណ៍   នៅបរិវេណជើងភ្នំមានភោជនីយដ្ឋាន និងតូបលក់អាហារ    ផ្លែឈើ និងវត្ថុអានុស្សាវរីយ៍ ហើយមានស្រះទឹកធំទូលាយ    ដែលភ្ញៀវអាចទិះទូកលេងកម្សាន្ត និងសម្រាក់យកខ្យល់អាកាស     រមណីយដ្ឋាននេះជាកន្លែងពិសេសសម្រាប់សម្រាកលំហែកាយនៅឳកាសថ្ងៃឈប់សម្រាក់ថ្ងៃបុណ្យទានផ្សេងៗ    ទាំងអស់នេះហើយ គឺជាប្រវត្តិសង្ខេបខ្លីៗ         ដែលទាក់ទងនិងភ្នំប្រាសាទបាណន់ គឺតំបន់ទេសចរប្រវត្តិសាស្រ្ត    ​ដែល​មាន​ភ្នំ​ជា​ច្រើនទៀត​ នៅ​ក្នុង​ខេត្តបាត់ដំបង ដូច​ជា​ភ្នំ​តា​គ្រាម        ភ្នំ​នាង​រំសាយសក់ ភ្នំ​សំពៅ ភ្នំ​ក្រពើ និង​ភ្នំ​បាណ​ន់   ដែល​មាន​ប្រាសាទ​បាណ​ន់​នៅ​ពីលើ​នេះ​ស្រាប់ ៕

ទាំងអស់នេះ      គឺជាប្រវត្តិសង្ខេបខ្លីៗ       ដែលទាក់ទងនិងភ្នំប្រាសាទបាណន់     ស្ថិតនៅភូមិបាណន់  ឃុំកន្ទឺរ២ ស្រុកបាណន់   ខេត្តបាត់ដំបង     សូមអរព្រះគុណនិងអរគុណ !!!

រៀបចំដោយ៖ ខ្ញុំបាទ ចាន់  សឿន កម្ពុជាសន្តិភាព!!! ០៣/០១/២២

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook