Connect with us

ចំណេះដឹង-អប់រំ

ប្រវត្តិប្រាសាទតាក្របី

ប្រាសាទតាក្របី  មានទីតាំងស្ថិតនៅភូមិ ឈើស្លាប់ ឃុំគោកខ្ពស់   ស្រុកបន្ទាយអំពិល     ខេត្តឧត្តរមានជ័យ  ហើយមានចំងាយ ៥៧គ.ម ពីទីរួមខេត្តឧត្តរមានជ័យ ​​​​​     តាមផ្លូវជាតិលេខ ៥៦ និងមានចម្ងាយ ៣០គ.ម          ពីទីរួមស្រុកបន្ទាយអំពិល   ដើម្បីទៅដល់ប្រាសាទតាក្របី    គេត្រូវធ្វើដំណើរតាមផ្លូវក្រួសក្រហម   ចេញពីទីប្រជុំជន ក្រុងសំរោង      តាមទិសខាងលិច           នៅតាមផ្លូវមានព្រៃឈើស្រស់បំព្រង          ដែលកន្លែងខ្លះនៅក្រាស់  កន្លែងខ្លះឡើងស្ដើងដោយសារមានការកាប់ឈើដើម្បីធ្វើផ្លូវចូលទៅប្រាសាទកន្លងមក ។

   ប្រាសាទតាក្របីសាងសង់អំពីថ្មភក់នៅផ្ទាល់ដី   ដោយមានគោបុរៈ Gopura  បែរទៅរកទិសទាំងបួនដែលមានទំហំ ៣០ម x ៣០ម    ហើយមានទីតាំងនៅលើជួរ   ភ្នំដងរែក   ចម្លាក់ក្នុងប្រាសាទនេះ   គេបានពិពណ៌នាអំពីព្រះ យម ( Yama) ហើយទ្រង់ជិះក្របី ប្រាសាទ​តា​ក្របី​កសាង​ឡើង   ​ក្នុង​សតវត្ស​ទី​១១ និង១២ដើម្បី​ឧទ្ទិស​ដល់​ព្រះឥសូរ        ប្រាសាទតាក្របី    ឬប្រាសាទតង្វាយ ជាស្ថាបត្យកម្មខ្មែរ ក្នុងរាជព្រះបាទសូយ៌្យវម៌្មទី១ និង ព្រះបាទឧទយាទិត្យវម៌្មទី២         ដើម្បីឧទ្ទិសដល់ព្រះឥសូវ ដូចគ្នាទៅនឹង  ប្រាសាទព្រះវិហារ       ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច    ហើយប្រាសាទនេះ     ចាប់ផ្ដើមល្បីល្បាញ       ក្រោយពេលមានការចុះផ្សាយរបស់បណ្ដាញសារព័ត៌មានក្នុង   ពេលកាលពីប៉ុន្មានឆ្នាំមុនថា   កងទាហានកម្ពុជា និងថៃ   មានការវាយប្រយុទ្ធគ្នា      ដើម្បីគ្រប់គ្រងប្រាសាទតាក្របី   ។

   ប្រាសាទតាក្របី    មានទាហានថៃ   និង   ទាហានខ្មែរយាមល្បាតការពារនៅតំបន់នោះ ពីព្រោះប្រាសាទនោះនៅកៀកព្រំប្រទល់ដែនកម្ពុជា-ថៃ     នៅលើប្រាសាទតាក្របី មានទាហានថៃចំនួន២នាក់អង្គុយនៅក្បែរប្រាសាទ    ចំណែកនៅក្បែរនោះដែរ មានទាហានខ្មែរចំនួន៣នាក់    ក៏ដើរល្បាតជុំវិញប្រាសាទតាក្របីដែរ       ទាហានខ្មែរ និងថៃទាំង៥នាក់នោះ មិនឲ្យមានកាន់អាវុធឡើយ   ទាហានខ្មែរមួយរូប ដែលសុំមិនចេញឈ្មោះបានឲ្យដឹងថា   ការយាមល្បាតនៅក្បែរគ្នារបស់កងទ័ពទាំង ២ប្រទេសនេះ  គឺធ្វើឡើងដើម្បីសម្រួលកុំឲ្យមានការប្រឈមមុខដាក់គ្នា និងមានភាពតានតឹងរវាងគ្នា និងគ្នា។

 ប្រភពទាហានខ្មែរបានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរ និងថៃ អាចចូលទៅមើលប្រាសាទ    តាក្របីនោះបាន ដោយមានទាហានជូនដំណើរ       បើសិនជាអ្នកចង់មើលប្រាសាទជាជនជាតិខ្មែរ ហើយចូលទៅតាមច្រកផ្លូវពីប្រទេសខ្មែរ        ពេលទៅដល់ គឺទាហានខ្មែរជាអ្នកជូនដំណើរមើលប្រាសាទ     និងដើម្បីប្រាប់ដំណឹង អំពីកន្លែងណា        ដែលអាចទៅបាន និងកន្លែងណា ដែលមិនអាចទៅបាន             ពីព្រោះទីនោះជាតំបន់ទាហានគ្រប់គ្រងប្រភពឯកសារជាច្រើនបានអះអាងថា    ប្រាសាទនេះជារបស់ខ្មែរ គេឲ្យតម្លៃទៅលើព្រះវិស្ណុ   ក៏ប៉ុន្តែចំពោះទស្សនៈខ្ញុំ ប្រាសាទនេះ                គឺឧទ្ទិសថ្វាយចំពោះ ព្រះឥសូរច្រើនជាងប្រាសាទតាក្របីមានឈ្មោះពិត              តាមទស្សនៈខ្មែរឈ្មោះ ប្រាសាទព្រះដង្វាយ។

    ប្រាសាទតាក្របី     ហើយនៅកៀកព្រំដែន       ប្រាសាទនោះមានចម្ងាយ១៤ ឬ១៥ម៉ែត្រ  ពីព្រំដែនប៉ុណ្ណោះ ហើយថៃគេមកត្រឹមព្រំដែនគេ       ហើយយើងនៅត្រឹមព្រំដែនយើង ការជួបជុំនោះ ជួនកាលជាមនោសញ្ចេតនា        ទៅហូបបាយហូបទឹកអីជាមួយគ្នា អត់មានយាមកាមអីជុំគ្នាទេ ប៉ុន្តែដោយសារនៅមានទាហានខ្មែរ   និង     ថៃយាមការពារ ក្បែរប្រាសាទនេះ ហើយប្រាសាទនោះនៅក្នុងតំបន់   ដែលអាចមានការប្រយុទ្ធគ្នានោះ ទើបមន្ទីរទេសចរណ៍ខេត្ត    មិនទាន់អាចរៀបចំធ្វើអ្វីដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ឲ្យទៅលេងបាននៅឡើយទេ ។

    បច្ចុប្បន្ននេះ   ក្រោយយើងចរចាត្រូវគ្នារឿងព្រំដែនចប់សព្វគ្រប់អស់ហើយ             កន្លែងនោះនឹងក្លាយជារមណីយដ្ឋានទេសចរណ៍ដ៏សំខាន់     ប៉ុន្តែលោកបានឲ្យដឹងថា រៀងរាល់ថ្ងៃបុណ្យទានធំៗ   ដូចជាបុណ្យចូលឆ្នាំ      បុណ្យភ្ជុំ តែងតែមានមនុស្សច្រើនកុះករទៅលេងប្រាសាទនេះ     ក្រៅពីថ្ងៃបុណ្យក៏មានមនុស្សទៅទស្សនាប្រាសាទទាំង២នោះដែរ គ្រាន់តែមានចំនួនតិចតួច ជាពិសេសលោកយាយចាស់ៗ តែងតែម៉ៅឡានឈ្នួលដើម្បីជិះឡើងទៅធ្វើពិធី បន់ស្រន់នៅប្រាសាទលើជួរភ្នំដងរែកនោះបើលោកអ្នកស្ដាប់ចង់ទៅទស្សនាប្រាសាទតាក្របីសុំកុំភ្លេចខ្ចប់បាយ   និងទឹកទៅផង ពីព្រោះ នៅតំបន់ប្រាសាទនេះមិនមានហាងលក់បាយទឹក      ដូចតំបន់ទេសចរណ៍នានានោះឡើយ ។

ទាំងនេះហើយគឹជារឿងរាវប្រវត្តិសាស្រ្តទាក់ទង់និងប្រាសាទតាក្របី     ដែលខ្ញុំបាទបានលើកយកមកខាងនេះសូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណោះសូមអរគុណ។

រៀបចំអត្ថបទដោយ៖ ខ្ញុំបាទ ចាន់ សឿន កម្ពុជាសន្តិភាព ០៤/០១/២២

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook