Connect with us

ចំណេះដឹង-អប់រំ

ប្រវត្តិប្រាសាទតាមាន់ធំ

    ប្រាសាទតាមាន់ធំ      ជាស្ថាបត្យកម្មខ្មែរដែលកសាងឡើងនៅក្នុងសតវត្សទី១១    ដល់ទី១៣    ដោយព្រះបាទជ័យវរ្ម័នទី៧។ ប្រាសាទនេះមានទីតាំងស្ថិតនៅ ភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអំពិល ខេត្តឧត្តរមានជ័យ​    មានចំងាយ ១៣គីឡូម៉ែត្រ   ពី ប្រាសាទតាក្របី      ប្រាសាទតាមាន់ធំជាទីតាំងសក្ការៈបូជារបស់ខ្មែរបុរាណ ។

   ប្រាសាទនេះកសាងឡើង   ដើម្បីឧទ្ទិសដល់ព្រះសិវៈក្នុងព្រាហ្មញ្ញសាសនា   ហើយកសាងឡើងនៅក្នុងសម័យអាណាចក្រអង្គរ   ដែលមានទីតាំងស្ថិតនៅលើជួរភ្នំដងរែក      ហើយដើមឈើនៅលើជម្រាលភ្នំនៅពីមុខប្រាសាទ       គេនឹងឃើញមានទិដ្ឋភាពដ៏ស្អាតលើដីទំនាបរបស់កម្ពុជា ឆ្ពោះទៅភាគខាងត្បូង បើយើងចេញពីខ្លោងទ្វារប្រាសាទ       គេអាចធ្វើដំណើរលើផ្លូវបុរាណ ដែលមកពីរាជធានីអង្គរ      ចំនែកនៅខាងក្រោមមានស្រះទឹកបុរាណហើយជាកន្លែងសម្រាប់ តម្កល់ព្រះសិវលិង្គធម្មជាតិមួយ ដែលមានឈ្មោះថាស្វាយជម្ពូរលិង្គដែលមានន័យថាលិង្គដែលកើតឡើងដោយខ្លួនឯង  លិង្គធម្មជាតិដែលមានភាពល្បីល្បាយដូចគ្នាទៅនិងព្រះសិង្គនៅប្រាសាទវត្តភូ នៅក្នុងទឹកដីប្រទេសឡាវនៅពេលបច្ចុប្បន្ន។

 លក្ខណៈពិសេសមួយទៀតរបស់ប្រាសាទតាមាន់ធំគឺជាការតំរង់ទិសនៃប្រាសាទ       ប្រាសាទបុរាណខ្មែរបុរាណភាគច្រើនតម្រង់ទិសឆ្ពោះទៅទិសខាងកើតចំ៩០ដឺក្រេ            ហេតុនេះអនុញ្ញាតឱ្យព្រះអាទិត្យរះ          ដើម្បីបំភ្លឺអាទិទេពនៅទីជម្រកកណ្ដាលពីរដងក្នុងមួយឆ្នាំ។

   ប្រាសាទខ្មែរពីរបីប៉ុណ្ណោះ      ដែលមានខ្លោងទ្វារបែរមុខទៅទិសខាងត្បូងដូចជាប្រាសាទភិមាឃ     និងប្រាសាទតាមាន់ធំ ប្រាសាទដែលបែរមុខទៅទិសខាងត្បូង   មានការជាប់ទាក់ទងនឹងព្រះយមរាជគឺជាព្រះអាទិទេពនៃការស្លាប់ ប្រាសាទភិមាឃ ក៏ដូចប្រាសាទតាមាន់ធំបានបែរទៅទិសខាងត្បូង    ដែលតំរង់ទៅរករាជធានីអង្គរ។

   ប្រាសាទតាមាន់ធំ     បែរមុខទៅទិសខាងត្បូងមាន១៧១.៥ដឺក្រេ ដែលមាន ៨.៥ដឺក្រេទៅខាងត្បូងនិងមាន ២៤កឺក្រេតំរង់ទៅកាន់រាជធានីអង្គរ     លក្ខណៈពិសិដ្ឋនៃទីតាំងដ៏អស្ចារ្យនេះក៏ដោយសារតែវត្តមានរបស់ថ្មធម្មជាតិមួយ       ដែលមានលក្ខណៈសើមជានិច្ចបណ្តាលមកពីចរន្តទឹក        ដែលផុសចេញពីបាតភ្នំ        គឺថ្មធម្មជាតិនេះហើយ ដែលត្រូវបានគេ ប្រដូចទៅនឹងព្រះសិវលិង្គ ឬ     លិង្គព្រះឥសូរដ៏មានមហិទ្ធិរិទ្ធក្នុងសម័យកាលបុរាណ    គឺ ប្រការនេះហើយ ដែលថ្មលិង្គស្វ័យជម្ពូវបានក្លាយទៅជាចំណុចកណ្តាលឬ បេះដូង នៃ   ប្រាសាទតាមាន់ធំ ដោយហេតុថាមានការសាងសង់ប្រាង្គ       ប្រធានហ៊ុំព័ទ្ធពីលើព្រមទាំងសំណង់ឧបសម្ព័ន្ធនានានៅជុំវិញ         ក្នុងបរិបទនេះហើយទីតាំងនៃប្រាសាទកាន់តែស័ក្តិសិទ្ធិឡើងមួយជាទ្វេរដង រូបភាពតូចសិលាចារឹកលេខ K-៣៦១ សិលាចារឹកសិលាចារឹកមួយផ្ទាំង          ដែលសព្វថ្ងៃកាន់កាប់ដោយនាយកដ្ឋានវិចិត្រសិល្បៈថៃ ពីមុនសិលាចារឹកនេះស្ថិតក្នុងបរិវេណសាលារៀនភូមិរោងខ្នា ឃុំតាមាន់ ស្រុកកាប់ជើង ខេត្តសុរិន្ទ្រ ។

    ចំពោះសិលាចារឹកនេះ  ដែលសរសេរជាភាសាសំស្ក្រឹត និងខ្មែរត្រូវបានចុះហើយចារនៅឆ្នាំ  ៩៤២ សក ត្រូវនឹងឆ្នាំ ១០៦០នៃគ.ស ចារឹកនេះមានចារតួអក្សរទាំង ៣ជ្រុង   នៅជ្រុងទីមួយ មាន    ១៩បន្ទាត់ជ្រុងទី២មាន១៩ បន្ទាត់និង ជ្រុងទី ៣មាន ២បន្ទាត់    រីឯប្រភេទសិលាចារឹកគឺជាថ្មភក់ ដោយមានលក្ខណៈរាងជាបន្ទះសីមា កន្លែងដែលគេបានរកឃើញផ្ទាំងសិលាចារឹកនេះគឺនៅមុខ ប្រាសាទតែម្តង។

     កំពស់នៃសិលាចារឹកនេះគឺ៥០ស.ម   ទទឹង ២៩,៥ស.មនិងកម្រាស់៧ស.ម   ជាទី បញ្ចប់សូមបញ្ជាក់ផងដែរ   ថាថ្វីត្បិតតែប្រាសាទតាមាន់ធំត្រូវបានកសាងឡើងនៅ ស.វទី១១ក្តី ក៏ប៉ុន្តែមិនមែនមានន័យថាទីតាំងនេះ  ទើបតែត្រូវបានជ្រើសរើសនៅក្នុងសម័យកាលនោះទេ យោងតាមការស្រាវជ្រាវរបស់យើងៗអាចកត់សម្គាល់ថាទីតាំងនេះត្រូវបានប្រជានុរាស្ត្រខ្មែរ    ដែលជាអ្នកស្រុកក្នុងតំបន់គោរពបូជាតាំងតែសម័យបុរេអង្គរម្ល៉េះ៕

រៀបចំអត្ថបទដោយ៖ខ្ញុំបាទ  ចាន់ សឿន កម្ពុជាសន្តិភាព ០៥/០១/២២   

 

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Facebook