Connect with us

ព័ត៌មានជាតិ

កង៧០៦ ជំរុញការហ្វឹកហ្វឺន ដើម្បីលើកកម្ពស់កម្រិតយល់ដឹងលើផ្នែកទ្រឹស្តី បង្កើនសមត្ថភាពលើផ្នែកបច្ចេកទេសជំនាញវិជ្ជាជីវៈ ឱ្យរហ័សរហួន ស៊ូទ្រាំ និងការលំបាកក្នុងការសង្គ្រោះ

ភ្នំពេញ ៖ ឧត្តមសេនីយ៍ទោ ទី សេរីវុឌ្ឍ មេបញ្ជាការរង យោធភូមិភាគពិសេស ជាប្រធានក្រុមប្រតិបត្តិរុករកសង្គ្រោះគ្រោះមហន្តរាយ បានធ្វើសកម្មភាពហ្វឹកហ្វឺនជាក់ស្តែងនៅលើទីលាន កង៧០៦ របស់យោធភូមិភាគពិសេស ដែលមានសិក្ខាកាមចំនួន ១២០ នាក់ បានសិក្សាមេរៀន ទ្រឹស្តីទាំង១២ មេរៀនអនុវត្តន៍លើទីលាន៥មេរៀន និងសមយុទ្ធ យុទ្ធដំណើរទ័ព ១លើក មានរយៈពេល ២យប់ ៣ថ្ងៃ ហើយបានប្រារព្ធពិធីបិទវគ្គដោយទទួលបាននូវលទ្ធផលគួរជាទីមោទនៈ។ ឧត្តមសេនីយ៍ទោ ទី សេរីវុឌ្ឍ ជាប្រធានក្រុមប្រតិបត្តិរុករកសង្គ្រោះគ្រោះមហន្តរាយចាត់តាំងធ្វើលំហាត់អនុវត្តជាក់ស្តែងនាពេលនេះ គឺ ដើម្បីឱ្យសិក្ខាកាម យល់កាន់តែច្បាស់អំពីទ្រឹស្ដីគួបផ្សំនិងការអនុវត្តន៍ផ្ទាល់ និងចេះជ្រើសយកចំណុចគន្លឹះនៃខ្លឹមសារទ្រឹស្តីមេរៀន យកមកធ្វើការពិចារណា រិះរកវិធីសាស្ត្រដោះស្រាយយថាហេតុកើតឡើងចំពោះមុខ បានទាន់ ពេលវេលាត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេសជំនាញវិជ្ជាជីវៈច្បាស់លាស់បង្កើនប្រសិទ្ធភាពបេសកកម្មប្រតិបត្តិការរុករកនិងសង្គ្រោះគ្រោះមហន្តរាយ ដោយផ្តោតជាសំខាន់លើកត្តាសន្តិសុខ-សុវត្ថិភាពជាចម្បង ។

យោងតាមរបាយការណ៍ហ្វឹកហ្វឺនយោធភូមិភាគនៅចុង ឆ្នាំ២០២១ កន្លងមកនេះបានបញ្ជាក់ឱ្យដឹងថា ដើម្បីលើកកម្ពស់កម្រិតយល់ដឹងលើផ្នែកទ្រឹស្តីផង បង្កើនសមត្ថភាពលើផ្នែកបច្ចេកទេសជំនាញវិជ្ជាជីវៈផង ដើម្បីឱ្យកងទ័ពមានភាពក្លាហាន រហ័សរហួន ស៊ូទ្រាំ និងការលំបាកក្នុងការសង្គ្រោះ។យោធភូមិភាគពិសេស បានបើកវគ្គហ្វឹកហ្វឺនរៀនសូត្រនេះឡើងក្នុងគោលបំណងហ្វឹកហ្វឺនបំប៉នលើផ្នែកទ្រឹស្តីជំនាញបច្ចេកទេសរុករក និងសង្គ្រោះគ្រោះមហន្តរាយពង្រឹងកាយសម្បទា ដល់យោធិន ចំណុះកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧០៦ ដើម្បីឆ្លើយតបឲ្យ បានទាន់ពេលវេលា នៅពេលមានគ្រោះមហន្តរាយផ្សេងៗកើតឡើងជាយថាហេតុ៕



ដោយ៖ ស្រីពៅ

Click to comment

Leave a Reply

Your email address will not be published.

Facebook