Connect with us

ចំណេះដឹង-អប់រំ

ប្រវត្តិប្រាសាទបន្ទាយស្រី

ប្រាសាទបន្ទាយស្រី        ស្ថិតនៅក្នុងភូមិបន្ទាយស្រី     ឃុំបន្ទាយស្រី ស្រុកបន្ទាយស្រី ខេត្តសៀមរាប​​​   មានចម្ងាយ ៣៩គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាប និង៣២គីឡូម៉ែត្រពីប្រាសាទអង្គរវត្ត​​តាមផ្លូវឆ្ពោះទៅ ភ្នំគូលេន ។

     ប្រាសាទបន្ទាយស្រី      បានកសាងឡើងក្នុងគ្រិស្តសករាជ ៩៦៧     ក្នុងរាជកាលព្រះបាទរាជេន្ទ្រវរ្ម័នទី២ គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំ ប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូក និង     ឥដ្ឋរាង៤ជ្រុងទ្រវែង ហើយមានគូទឹកព័ទ្ធជុំវិញ ប្រាង្គទាំងបីនៃ ប្រាសាទសង់បែរមុខទៅទិសខាងកើត    ហើយប្រាង្គកណ្តាលមានតម្កល់  លិង្គព្រះឥសូរ ខាងត្បូងឧទ្ទិសថ្វាយដល់ព្រហ្មញ្ញសាសនា និងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុ។ ធ្វើអំពីថ្មភក់ពណ៌ស៊ីជម្ពូ   និងរំលេចដោយទេពអប្សរាចំនួន១៥០០    ដែលទេពអប្សរទាំងអសុទ្ធតែខុសគ្នា        ហើយលើសពីនេះសិលាចារឹក ផ្កាភ្ញី មានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើប្រាសាទអង្គរវត្តទៅទៀត។   

       ​                ​

    ប្រាសាទបន្ទាយស្រី    គឺជាប្រាង្គប្រាសាទមួយក្នុងចំណោមប្រាសាទជាច្រើននៅ ខេត្តសៀមរាប  អង្គរដ៏ល្បីល្បាញនៅក្នុង ប្រទេសកម្ពុជា ក៏ដូចជានៅលើ    ពិភពលោកផងដែរ ក្រុមភ្ញៀវទេសចរដែលបានទៅទស្សនាប្រាង្គ   ប្រាសាទបន្ទាយស្រី ត្រូវបានសាងសង់ឡើងពី ថ្មផ្កាឈូកជាមួយ នឹងក្បាច់ចម្លាក់ យ៉ាងល្អិតឆ្មាររស់រវើកជាងគេ ដោយមានតួប្រាង្គបី ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខណ៍។

     ប្រាសាទបន្ទាយស្រីកាលដើមឡើយមានឈ្មោះថា   “ឥសូរបុរៈ” ប្រែថា “បុរីនៃឥសូរ”      ប៉ុនែ្តសម័យក្រោយៗមកទៀតគេហៅថា        ប្រាសាទបន្ទាយស្រី ទៅវិញដោយសារតែរាងតូចច្រឡឹង   និងក្បូរក្បាច់រចនាដ៏ស្រស់ស្អាត និងរស់រវើកនៅ លើផ្ទាំងថ្មពណ៌ផ្កាឈូក      មិនត្រឹមតែប៉ុណ្ណោះ ប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថា    ពិតជាស្រស់ស្អាត ទោះបីមានបរិវេណតូចចង្អៀត         បន្តិចមែនតែទ្រង់ទ្រាយ ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី នៃរឿងរ៉ាវដែលទាក់ទងទៅនឹងលទ្ធិទេវរាជ   “រឿងរាមកេរ្តិ៏ខែ្មរ” ចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ នឹងប្រាសាទដទៃ។

     ចំពោះកន្លែងទស្សនាវិញ    ក្រៅពីមានប្រាង្គប្រាសាទ ដ៏ល្អវិសេសវិសាល និងមានភាពល្បីល្បាញ ក្នុងប្រវត្តិសាស្ត្រហើយនោះ អ្នកទេសចរណ៍    ប្រហែលមិនដឹងទេថា នៅទីនោះ មានកន្លែងទស្សនាជាច្រើនដូចជាកន្លែងមើលសត្វ    ជិះទូកកម្សាន្ត ស្ទូចត្រី ទស្សនាធម្មជាតិ      ចំណុចទាំងនេះហើយ ដែលធ្វើឱ្យបុរាណដ្ឋាន ប្រាសាទបន្ទាយស្រី       ទទួលបានការទាក់ទាញ ភ្ញៀវទេសចរណ៍ជាតិ        និងអន្តរជាតិយ៉ាងច្រើនកុះករហើយម្យ៉ាងទៀតភ្ញៀវជាតិនិងអន្តរជាតិ  មានការកោតសរសើរ យ៉ាងខ្លាំងបើទោះបីប្រាសាទនេះ មានបរិវេណតូចចង្អៀតក៏ដោយតែទ្រង់ទ្រាយ  ប្រាសាទលំអទៅដោយចម្លាក់ផ្កាភ្ញី ចម្លាក់នីមួយៗ សុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅ   នឹងប្រាសាទដទៃនោះ។ ទាំងនេះគឺជាប្រវត្តិប្រាសាទបន្ទាយស្រី      ដែលខ្ញុំបាទបានលើកយកមកខាងលើនេះសូមបញ្ចប់ដោយសង្ខេបតែប៉ុណ្ណោះសូមអរព្រះគុណនិងអរគុណ!!! 

រៀបចំអត្ថបទដោយ៖ ខ្ញុំបាទ  ចាន់  សឿន កម្ពុជាសន្តិភាព ០៦/០១/២២

 

Click to comment

Leave a Reply

Your email address will not be published.

Facebook