អន្តរជាតិ៖ មានការវាយប្រហារនៅមូលដ្ឋានយោធាអាមេរិក ក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់ កាលពីថ្ងៃទី៥ ខែមករា។ យោធាអ៊ីរ៉ាក់បាននិយាយថាការវាយប្រហារនេះមិនបណ្តាលឱ្យមានការខូចខាតឬរងរបួសទេ។ នេហបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Zing News នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២១។
កងកម្លាំងអ៊ីរ៉ាក់ក៏បានរកឃើញគ្រាប់រ៉ុក្កែត Katyusha ដែលមានទីតាំងក្នុងតំបន់លំនៅឋានមួយនៅភាគខាងលិចក្រុងបាកដាដ។ តំបន់នេះធ្លាប់ត្រូវបានប្រើដោយកងជីវពលគាំទ្រដោយអ៊ីរ៉ង់ដើម្បីបាញ់គ្រាប់រ៉ុក្កែតនៅព្រលានយន្តហោះ។
នេះជាលើកទីបីហើយដែលមូលដ្ឋានយោធាអាមេរិកនៅអ៊ីរ៉ាក់ត្រូវបានវាយប្រហារចាប់តាំងពីថ្ងៃទី៣ ខែមករា នៅពេលដែលអ៊ីរ៉ង់ប្រារព្ធខួបលើកទី២ នៃការស្លាប់របស់ឧត្តមសេនីយ៍ Qassim Soleimani ។
ក្នុងអំឡុងពេលនៃពិធីបុណ្យរំលឹកគុណដល់ឧត្តមសេនីយ Qassim Soleimani នៅថ្ងៃទី៣ ខែមករា ប្រធានាធិបតីអ៊ីរ៉ង់ Ebrahim Raisi បាននិយាយថា ទីក្រុងតេអេរ៉ង់ និងសម្ព័ន្ធមិត្តរបស់ខ្លួននឹងសងសឹកសហរដ្ឋអាមេរិក ប្រសិនបើអតីតប្រធានាធិបតី Donald Trump និងអតីតរដ្ឋមន្ត្រីការបរទេស Mike Pompeo មិនបង្ហាញខ្លួននៅក្នុងតុលាការ៕